ចិត្តញាណ គឺជាសញ្ចេតនា ឬអំពើដែលស្តែងពីភាពពិតនៃចិត្ត វាគឺជាប្រធានវិស័យភាពនិងជាអ្នកវិភាគរាល់ហេតុការណ៍ដែលកើតមាន ។
សីលញាណ គឺជាវិទ្យាសាស្រ្តដែលសិក្សាពីនិយមន័យទាំងឡាយណាដែលប្រព្រឹត្តតែអំពើកុសលចៀសវាងការប្រព្រឹត្តអំពើអកុសល ។
សីលញាណចែកចេញជា២ ផ្នែកគឺ៖
• សីលវិនិច្ច័យ គឺជាបញ្ញាញាណដែលស្ថិតនៅក្នុងខួរក្បាលមនុស្ស និងជាហេតុដែលឲ្យយើងអាចដឹងអំពើល្អ និងអំពើអាក្រក់ការយល់ដឹងពីករណីកិច្ចសិទ្ធិ ទំនួលខុសត្រូវនិងយុត្តិធម៌ជាដើម ។
• សីលសញ្ចេតនា គឺជាវេទនាដែលទាក់ទង់នឹងវេទនារម្មណ៍ ។វាតែងកើតមានជានិច្ចជាមួយសីលវិនិច្ច័យគឺ អំពើកុសលហើយតែងស្អប់ខ្ពើមអំពើអកុសល ។
ការស្វែងយល់ពីសីលញាណមានសារៈប្រយោជន៍គឺ បានធ្វើឲ្យដឹងពីសកម្មភាពកុសល និងអកុសលនៃទង្វើរបស់ខ្លួនតាមរយៈផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញា ។ ការវិនិច្ច័យអំពើកុសល និងអកុសលប្រែប្រួលទៅតាមសម័យកាល អរិយធម៌ ពេលវេលា និងតំបន់ទីកន្លែង ។
G KnowLecturer