គោលការណ៍សំខាន់របស់ប្រជាធិបតេយ្យមានដូចជា ៖
• ប្រព័ន្ធពហុបក្ស ដើមមានប្រព័ន្ធពហុបក្សត្រូវមានគណបក្សទាំងអស់មាន ឪកាសប្រកួតប្រជែងដូចគ្នា និងស្មីៗគ្នា ។ ប្រព័ន្ធពហុបក្សផ្ដល់ឪ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជននយោបាយ នៅគណបក្ស ឆ្នោពេលបោះ ។ ជាប្រវត្តិសាស្រ្ដនៅពេលដេលប្រទេសមួយមាន គណបក្សតែមួយលទ្ធផលគឺផ្ដាច់ការ ។ ប្រព័ន្ធពហុផ្ដល់ឪ្យមាន គណបក្សផ្ដល់ឪ្យមាន គណបក្សជំទាស់នឹងគណបក្សឈ្នះឆ្នោត ។ អាចជួយផ្ដល់នូវទស្សនៈផ្សេងៗទៅលើបញ្ហានានា របស់រដ្ឋាភិបាល ។
• ការបោះឆ្នោតដោយសារសេរីនិងទៀតទាត់ វិធីមួយដែលពលរដ្ឋរបស់ប្រទេសសំដែងសុច្ឆន្ទៈរបស់គេគឺដោយជ្រើសរើសមន្ត្រីតំណាងពួកគេ នៅក្នុងរដ្ឋាភិបាល ។ របបប្រជាធិតេយ្យតំរូវឪ្យមន្រ្ដីទាំងនៅត្រូវជ្រើសតាំងឡើងតាមរយៈការបោះឆ្នោតហើយត្រូវដកចេញពីដំណែងដោយសន្ដិវិធីសេរីនិងត្រឹមត្រូវ ។ នៅក្នុងរបបប្រជាធិតេយ្យការបោះឆ្នោត ធ្វើឡើងជាទៀតទាត់ ។ ដើម្បីឪ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវកើតឡើងពលរដ្ឋគ្រប់រូបទាំងអស់ ។ ដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងគិតត្រឹម ថ្ងៃបោះឆ្នោតមានសិទ្ធិឈរឈ្មោះប្រកួតប្រជែង យកតំណែងក្នុងររដ្ឋាភិបាល ។ លើសពីនេះ ទៅមិនឧបសគ្គពិបាកកើតមានឡើងដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតឡើយ ។
• ការទទួលស្គាល់លទ្ធផលបោះឆ្នោត ក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវមានអ្នកឈ្នះនិងអ្នកចាញ់ ។ ជារឿយៗអ្នកចាញ់នៅក្នុងការបោះឆ្នោតជឿយ៉ាងមុតមាំថាគណបក្ស និងបេក្ខជនរបស់ខ្លយនមានលក្ខណៈល្អប្រពៃបំផុតហើយពួកគេបដិសេធមិនទទួលយក លទ្ធនៃការបោះឆ្នោត ។ ការធ្វើបែបនេះគឺប្រឆាំងទៅនឹងគោលនយោបាយ ប្រជាធិបតេយ្យ ។ លើសពីនេះទៅទៀតអាចកើតមានអំពើហិង្សាដែលមិនមែនជាវិធីដោះស្រាយក្នុងររបបប្រជាធិបតេយ្យទៀតផង ។
• ការចូលរួមរបស់ប្រជាធិតេយ្យ គោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំាំងអស់របស់ប្រជាធិបតេយ្យគឺការចូចរបស់ប្រជាពលរដ្ឋនៅប្រទេស ។ ការចូលរួមគឺជាសំខាន់របសដ់ប្រជាពលរដ្ឋនៅក្នុង របបប្រជាធិតេយ្យ ។ ការចូលរួមនេះវាមិនត្រឹមតែជា សិទ្ធិរបស់ពួកគេប៉ុណ្ណោះទែតែវាជាកាព្វកិច្ចទៀតផង ។ ការចូលរួមរបស់ប្រជាពលរដ្ឋអាចធ្វើឡើងតាមទ្រង់ទ្រាយជាច្រើន រួមមានការបោះឆ្នោត ការទទួលពត៌មាន ការពិភាក្សា ការចូលរួមសហគមន៍ ឬ ការជួយប្រជុំប្រជាពលរដ្ឋ ការក្លាយជាសមាជិកនៃអង្គការស្ម័គ្រចិត្ត ការបង់ពន្ធ និងការតវ៉ាជាដើម ។ ការចូលរួមទាំងនេះ ធ្វើឪ្យពលរដ្ឋមនាចំណែកក្នុងការសម្រេចចិត្ត និងយល់ពីការសម្រេចចចិត្តផងដែរ ។
• ភាពស្មើគ្នា របបប្រជាធិតេយ្យសង្កត់ខធ្ងន់លើគោលការណ៍ដែលពលរដ្ឋទាំងអស់ មានសិទ្ធិស្មើគ្នា ។ ភាពស្មើគ្នាមានន័យថាបុគ្គល ទាំងអស់មានតម្លៃស្មើៗគ្នា និងមិនអាចរើសអើងដោយសារតែពូជសាសន៍ ក្រុមជនជាតិភសគតិច សាសនានៅក្នុងរបបប្រជាធិតេយ្យ បុគ្គល និងក្រុមផ្សេងៗនៅតែសិទ្ធិតបស់គេឪ្យមានវប្បធម៌ បុគ្គលិកលក្ខណៈភាសានិងជំនឿផ្សេងៗ ។ មនុស្សទាំងអស់ត្រូវប្រព្រឹត្តដោយស្មើគ្នា ចំពោះមុខច្បាប់
• ការរអត់ឪននយោបាយ មានន័យថានៅពេលដែលមតិភាគច្រើនគ្រប់គ្រង់ នៅក្នុងរបបប្រជាធិបតេយ្យសិទ្ធិនៃមតិភាគតិច និងគណបក្សជំទាស់ត្រូវបានការពារ ។ ពលរដ្ឋម្នាក់ៗត្រូវមានការអត់ឪនឪ្យគ្នាផងដែរ ។ តាមធម្មតារបបប្រជាធិបតេយ្យមានពលរដ្ឋមកពីវប្បធម៌ផ្សេងៗគ្នា ពូជសាសន៍និងសាសនា និងក្រុមជនជាតិភាគតិច សាសនានិងសម្លេងភាគតិចក្នុងនយោបាយ ត្រូវបានការពារដោយច្បាប់ ។
• ការទទួលខុសត្រូវ ក្នុងរបបប្រជាធិតេយ្យមន្ដ្រីដែលត្រូវបានតេងតាំង និងជ្រើសតាំងត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនូវរាល់សកម្មភាពរបស់ខ្លួន ។ ពោលគឺត្រូវធ្វើសម្រេចចិត្ត និងបំពេញភារកិច្ចយោងតាមឆន្ទៈ និងគោលបំណងរបស់ប្រជាពលរដ្ឋមិនមែនខ្លួនឯងទេ ។ ប្រសិនបើមន្រ្ដីទាំងនោះមិនបំពេញការងាររបស់ខ្លួនឪ្យបានត្រឹមត្រូវទេ ប្រជាពលរដ្ឋអាចបោះឆ្នោតជ្រើសអ្នកផ្សេងទៀត ។ ដូចនេះអ្នកតំណាងត្រូវតែដឹងសុខទតុកប្រជាពលរដ្ឋ ។
• ការត្រួតពិនិត្យការរំលោភអំណាច របបប្រជាធិបតេយ្យខិតខំរាំងស្កាត់មន្ដ្រីជាប់ឆ្នោត ឬក្រុមមនុស្សមិនប្រើអំណាចខុស ឬ រំលាភអំណាចគ្នា ។
• ការគោរពសិទ្ធិមនុស្ស សិទ្ធិមនុស្សមានន័យថាជាតម្លៃនៃការគោរពចំពោះជីវិត និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ។ លទ្ធិប្រជាធិបតេយ្យសង្កត់ធ្ងន់លើតម្លៃមនុស្សគ្រប់ៗគ្នា
• នីតិរដ្ឋ មនុស្សទូទៅត្រូវគោរពច្បាប់
• សេរីភាពសេដ្ឋកិច្ច អនុញ្ញាឪ្យជាអ្វីជារបស់ផ្ទាល់ខ្លួននឹងអាចធ្វើសេដ្ឋកិច្ចដោយសេរី ។
G KnowLecturer