គុណធម៌របស់មនុស្សមានច្រើនចែបច្រើនយ៉ាងណាស់ ហើយមានលក្ខណៈពុំដូចគ្នាទាំងអស់ទេ ។ ហើយគេអាចចែកគុណធម៌ជា ២ពួកផ្សេងៗគ្នាគឺ ៖
គុណធម៌សាមញ្ញាៈ គឺគុណធម៌ដែលបានមកពីការហឹ្វកហ្វឺន និងការអប់រំ ។ ឧទាហរណ៍ការទៀងពេល ការចេះប្រមាណមិនឲ្យហួសភក្តីភាព ភាពខ្ជាប់ខ្ជួន និងការគួរសមជាដើម ។
គុណធម៌កំណើតៈគឺជាគុណធម៌ដែលមនុស្សបានទទួលមរតកកពីក្នុងពោះមាតារបស់ខ្លួនមក។ ឧទាហរណ៍ៈ មិត្តល្អ ភាពមិនរឹងរូស ចិត្តសន្តោសមេត្តា ។ល។