ក្នុងនាមជាម្តាយឪពុក យើងត្រូវមនាគន្លឹះសម្រាប់អប់រំបណ្តុះបណ្តាលប្រាជ្ញាកូនដូចតទៅ ៖
• បង្កលក្ខណៈឲ្យកូនបានសិក្សារៀនសូត្រនូវសិល្ប៍សាស្រ្តគ្រប់យ៉ាងតាមសម័យនិយម ទៅតាមលទ្ធភាពរបស់យើង និងដែលកូនអាចទៅបាន ។
• ណែនាំកូនឲ្យចូលចិត្តការអាន និងអានតែសៀវភៅណាដែលមានប្រយោជន៍
• បើកឪកាសឲ្យកូនសាកសួរ និងជម្រុញកូនឲ្យចេះឆ្ងល់ ចេះសួរ មិនគប្បីធុញទា្រន់ចំពោះសំណួរនឡើយ
• លើកទឹកចិត្តកូនឲ្យមានឪកាសបញ្ចេញយោបលពិភាក្សាគ្នាជាមួយខ្លួន និងជាមួយអ្នកប្រាជ្ញកវីបណ្ឌិត ហើយចៀសវាងការបង្រ្គបគំនិតកូន
• ផ្តល់ឪកាស និងជម្រុញកូនឲ្យចេះគិតគូរចេះរកហេតុផលដោយខ្លួនគេ ដោយមាតាបិតាគ្រាន់តេជាអ្នកដឹកនាំ មិនមែនចេះជួយគំនិតគិតគូរទាំងអស់នោះទេ
• រៀបចំនិងជួយឲ្យកូនមានឪកាស និងអនុវត្តនូវអ្វីដែលគេរៀនចេះ ហើយមានប្រយោជន៍ និងដាក់កិច្ចការហ្វឹកហាត់អ្វីមួយឲ្យគេធ្វើបាន និងបានអនុវត្ត
• លើកទឹកចិត្តកូនឲ្យចេះសរសេរអត្ថបទជារឿង ជារបាយការណ៍ ឬជាហេតុការណ៍ឬស្សនៈមួយដែលកូនបានឃើញ បានឭនិងបានដឹងដើម្បីជាការហ្វឹកហាត់កូនឲ្យរឹតតែប្រសើរឡើង
• ការធ្វើសមាធិ គឺតម្កល់ចិត្តឲ្យស្ងប់នៅនិងអាចជួយកូនជាខ្លាំងក្នុងការរៀនសូត្របានឆាប់ចាំ ចាំហើយមិនងាយភ្លេច ។ គួរសាកសួរវិធីធ្វើសមាធិសម្រាប់ជីវិតប្រចាំថ្ងៃពីលោកអ្នកចេះដឹងផងចុះ ។