គោលនយោបាយអប់រំរបស់កម្ពុជានាបច្ចុប្បន្ននេះ ជម្រុញឲ្យមានស្រ្តីទាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅថ្នាក់ឧត្តមសិក្សា ។
ការអប់រំពិតជាមានសារៈសំខាន់ណាស់ចំពោះស្រ្តី ព្រោះវាបានជះឥទ្ធិពលដល់ស្រ្តីឲ្យមានការអភិវឌ្ឍដូចជា ៖
ក. អភិវឌ្ឍខ្លួនឯង
• ធ្វើជាម្ចាស់លើខ្លួនឯង
• ម្ចាស់ការលើការងារ និងមានទំនួលខុសត្រូវ
• ចេះថែទាំសុខភាពរបស់ខ្លួន
• ចេះត្រិះរិះពិចារណារកហេតុផលបានត្រឹមត្រូវ
• មានអធ្យាស្រ័យល្អ និងគំនិតទូលំទូលាយ
• យល់ដឹងពីតួនាទី និងសិទ្ធិអំណាច
• ចេះរៀបចំជីវិតឲ្យបានល្អប្រសើរ…។
ខ. អភិវឌ្ឍគ្រួសារ
• ចេះអប់រំប្តី កូនឲ្យចេះរក្សាសុខភាព និងអនាម័យ
• អប់រំវប្បធម៌ទូទៅដល់កូន
• មានផែនការពន្យាកំណើនកំណត់ចំនួនកូនបានច្បាស់លាស់
• ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ បានល្អប្រសើរ
• អាចយកចំណេះដឹងផ្តល់ដល់វិស័យកសិកម្មបានទិន្នផលខ្ពស់
• បណ្តុះនូវសីលអំពើ សីលតម្លៃគ្រួសារមាន សីលធម៌ សុជីវធម៌ជាដើម ។
គ. អភិវឌ្ឍសង្គមជាតិ
• ជាអ្នកផលិតនូវធនធានមនុស្ស ពលរដ្ឋជូនសង្គមជាតិ
• បង្កើតសមិទ្ធផលផ្សេងៗ ដើម្បីបម្រើសង្គមជាតិ
• ចូលរួមក្នុងកិច្ចការសាធារណៈ កិច្ចការបម្រើរដ្ឋឬកិច្ចការក្នុងអង្គការមហាជន
• ធ្វើឲ្យបុរសក្នុងសង្គមមានការទទួលស្គាល់សិទ្ធិនិងស្នាដៃរបស់ស្រ្តី
• ចូលរួមការផ្សាព្វផ្សាយស្តីពីការអប់រំសុខភាពមាតា និងទារក
• ចូលរួមបំបាត់អំពើហឹង្សាក្នុងគ្រួសារ និងសហគមន៍ ។
G KnowLecturer