ព្រះសម្មាសម្ពុទ្ធបានសម្តែង ពីការប្រើប្រាស់ទ្រព្យសម្បត្តិដែលរកបានហើយដូចតទៅ ៖
• ចិញ្ចឹមខ្លួនមាតាបិតា បុត្រ ភរិយា និងជនដែលរស់នៅក្រោមអាណាព្យាបាលទាំងឡាយបាននូវសុខសប្បាយ
• ជួយបម្រុងមិត្តភក្តិ និងអ្នករួមការងារឲ្យនៅសុខជា
• ទុកសន្សំដើម្បីការពារ បង្ការពេលមានភ័យអន្តរាយ
• ធ្វើពលី៥យ៉ាងដូចជា : សង្គ្រោះញាតិ សាច់សាលោហិត ទទួលភ្ញៀវ ធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅហើយ បង់ពន្ធភាស៊ី អាករតាមដែលរដ្ឋបានចែងបញ្ញតិ្តទុក សក្ការៈបម្រុងឬធ្វើបុណ្យ ឧទ្ទិសរបស់ឬវត្ថុសក្កិសិទ្ធិដែលគួរគោរពបបូជាតាមទំនៀមទំម្លាប់ ជំនឿដែលមានពីដើម ។
G KnowLecturer