អធិប្បាយពីចតុស្ភម្ភអប់រំមានដូចខាងក្រោម ៖
១. រៀនរស់ជាមួយគ្នា
• រៀនរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា
• រៀនយោគយល់គ្នា សហប្រតិបត្តិការគ្នាទទួលស្គាល់ពហុវប្បធម៌ តម្លៃមនុស្ស សិទ្ធិមនុស្ស រួមគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី
• អប់រំសីលធម៌សម្បទា
២. រៀនដើម្បីចេះដឹង
• រៀនស្គាល់់អ្វីៗនៅជុំវិញខ្លួន បង្កើនសមត្ថភាពចំណេះដឹងទូទៅ ចំណេះវិទ្យាសាស្រ្ត បច្ចេកទេស
• រៀនពីរបៀបរៀន និងបន្តរៀនអស់មួយជិវិត
• អប់រំចំណេះសម្បទា
៣. រៀនដើម្បីចេះធ្វើ
• បណ្តុះសម្បទាប្រតិបត្តិជាបុគ្គល និងជាក្រុម
• អប់រំវិជ្ជាជីវៈសម្បទា
• បណ្តុះបំណិនជីវិតធម្មតា បំណិនជីវិតមុខវិជ្ជាជីវៈបំណិនជីវិត អាជីពដោយផ្សារភ្ជាប់ទ្រឹស្តីទៅនិងការអនុវត្តការងារ សង្គម តាមរយៈការកសាងសមត្ថភាពលើមូលដ្ឋានពិសោធ ឬសាកល្បង
៤. រៀនដើម្បីចេះរស់
• រៀនរៀបចំខ្លួនរស់ចុះសម្រុងជាមួយសង្គមស្របតាមពេលវេលា និងទីកន្លែង
• រៀនរស់នៅដោយម្ចាស់ការមានឥស្សរភាពមានទំនួលខុសត្រូវ មានសោភ័ណក្នុងគំនិតសំជាមនុស្សពេញលក្ខណៈ និងថ្លៃថ្នូរ មិនរស់នៅបញ្ញើក្អែក
• អប់រំបញ្ញាសម្បទា
• សន្និដ្ឋាន : ក្នុងចំណោមចតុស្ភម្ភអប់រំ មានតែចតុស្ភម្ភអប់រំទី ១ រៀនរស់ជាមួយគ្នា ទេដែលសំខាន់ជាងគេព្រោះប្រភេទមនុស្សខ្លះមិនថាល្ងង់ឬអ្នកចេះដឹងទេក៏នៅតេចិញ្ចឹមចិត្តមានៈ ពហុចិត្តខ្ពស់មិនអាចរស់ចុះសម្រុងជាមួយអ្នកដទៃបានឡើយ ។ សស្ភម្ភទីមួយជាមូលដ្ឋានគ្រឹះនៃខឿនសេដ្ខកិច្ច សិ្ថរភាពពិភពលោក ។
G KnowLecturer