ក. សាមីខ្លួនកុមារ
• ត្រូវខិតខំរៀនសូត្រ
• ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
• ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
• ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
• ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច
• ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗ ពីមនុស្សជំនាន់មុន
• ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឬបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ
• ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឱ្យបានត្រឹមត្រូវ
• សេពគប់មិត្តភក្រ្តល្អៗ
• មិនត្រូវប្រើប្រាស់គ្រឿងញៀន ។
ខ. គ្រួសារ
• ចិញ្ចឹមបីបាច់ថែរក្សាឱ្យរស់រានមានជីវិត
• អប់រំកុមារឱ្យមានចំណេះដឹង ចំនេះធ្វើ
• ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារវ័យគ្រប់អាចចូលរៀនបាន
• បញ្ជូនកូនឱ្យចូលរៀន នៅវ័យកុមារគ្រប់អាយុចូលរៀន
• ផ្តល់ការលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀន អប់រំសីលធម៌ដល់កុមារ
• ផ្គត់ផ្គង់សម្ភារៈសិក្សា ថវិកាឱ្យកុមារមានលទ្ធភាពក្នុងការសិក្សា ។
គ. សហគមន៍
• ជួយកសាងសាលារៀន ពង្រីកឱ្យដល់មូលដ្ឋាន និងមានគ្រប់កម្រិតថ្នាក់
• ជួយផ្គត់ផ្គង់សម្ភារការសិក្សាអប់រំ
• ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
• ជួយជំរុញមាតាបិតាកុមារឱ្យបញ្ជូនកូនទៅរៀន ។
ឃ. សាលារៀន
• អប់រំកុមារដោយមិនមានការរើសអើង
• ជំរុញកុមារឱ្យបានរៀនចប់ថ្នាក់មូលដ្ឋាន ៩ឆ្នាំ
• មិនត្រូវធ្វើទារុណកម្ម ឬដាក់ទណ្ឌកម្មឬប្រើអំពើហិង្សាផ្សេងៗដល់កុមារ
• ត្រូវធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រី
• នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីការអប់រំកុមារ ។
ង. វត្តអារាម វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែរ ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន ។ ម៉្យាងទៀត ទីវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យរបស់សិស្ស និស្សិតក្រីក្រឬមកពីបណ្តាខេត្តឆ្ងាយៗនានា ។
ច. សមាគមមាតាបិតាសិស្ស ៖ សមាគមមាតាបិតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនអ្នកក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនោះផង ។
ឆ. អង្គការ (ក្នុងឬក្រៅរដ្ឋាភិបាល)
• ជំរុញឱ្យមានអនុសញ្ញាអន្តរជាតិស្តីពីការ ការពារសិទ្ធិកុមារ
• ផ្តល់កម្មវិធីសិក្សាល្អៗ ពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារទាំងកម្មវិធីអប់រំកាយជាដើម
• ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ ។
ជ. រដ្ឋាភិបាល រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិមានកាតព្វកិច្ច
• កសាងសាលារៀនពង្រីកឱ្យដល់មូលដ្ឋាន មានគ្រប់កម្រិតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ និងពង្រាយគ្រូឱ្យមានគ្រប់តាមសាលា
• ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធានការជួយដល់កុមារក្នុងការអប់រំ
• បង្កើតមជ្ឈមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង
• ត្រូវថែរក្សា ការពារនូវទ្រព្យសម្បត្តិរដ្ឋទាំងនោះឱ្យបានល្អ ។
VETeacher