ករណីកិច្ចរបស់សាមីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន ៖
ក. ចំពោះសាមីខ្លួនផ្ទាល់
• ខិតខំព្យាយាមរៀនសូត្រ ស្វ័យសិក្សា សិ្វយស្រាវជ្រាវ
• យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រួសារសាលារៀនដាក់ឱ្យធ្វើ
• គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់
• គោរព និងអនុវត្តតាមការទូន្មាន អប់រំរបស់មាតាបិតា ឬអាណាព្យាបាល គ្រូបាធ្យាយ
• ចេះរស់ក្នុងសង្គម មានសាមគ្គីភាព រក្សាមិត្តភាព ចេះរក្សាសុខភាព ។
ខ. គ្រួសារ និងមាតាបិតា
• បញ្ចូនកូនឱ្យទៅសាលារៀន
• ផ្គត់ផ្គង់កូនឱ្យរៀនសូត្រឬបង្កលក្ខណៈឬផ្តល់ឱកាសកូនបានរៀនសូត្រ
• តាមដានការសិក្សារបស់កូនជាប្រចាំឬមានទំនាក់ទំនងល្អជាមួយសាលារៀន គ្រូ
• អប់រំដាស់តឿនកូនឱ្យរៀនសូត្រ ធ្វើរាល់កិច្ចការរបស់គ្រូ និងកិច្ចការសាលា
• លើកទឹកចិត្តឱ្យកូនខិតខំរៀនសូត្រ ។
គ. សាលារៀន ឬនាយកត្រូវ
• គ្រប់គ្រងវិន័យ បទបញ្ជាផ្ទៃក្នុងសកម្មភាពបង្រៀន រៀន
• អប់រំទូន្មាន ប្រៀបប្រដៅ គ្រូ និងសិស្ស
• តាមដានគ្រប់សសកម្មភាពរបស់សិស្ស និងមានទំនាក់ទំនងល្អជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សយកចិត្តទុកដាក់ចំពោះសិស្សទុរគតក្រីក្រ
• ផ្តល់ចំណេះដឹង ចំណេះជំនាញងាយៗ បំណិនជីវិត និងបរិស្ថាន
• សហការល្អ ជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន ។
ឃ. រដ្ឋាភិបាល និងក្រសួងអប់រំ
• បង្កើតសាលារៀន រៀបហេដ្ឋារចនាសម្ព័ន្ធអប់រំ
• បណ្តុះបណ្តាលគ្រូ
• ជួលគ្រូបង្រៀន
• រៀបចំកម្មវិធីសិក្សា
• ពង្រឹងគុណភាពអប់រំ ។
ង. សហគមន៍
• ចូលរួមជួយកសាង ថែរក្សា ការពារ មូលដ្ឋានសម្ភារៈរូបវ័ន្ត
• ចលនា មាតាបិតា ឱ្យបញ្ចូនកូនទៅសាលារៀន ចលនាកុមារឱ្យទៅសាលារៀន
• ចូលរួមគ្រប់គ្រងទុនវិនិយោគសម្រាប់វិស័យអប់រំ
• ចូលរួមតាមការសិក្សារបស់កុមារ
• ចលនាបង្កើតថ្នាក់អក្ខរកម្ម ថ្នាក់បំពេញវិជ្ជាសម្រាប់មនុស្សពេញវ័យ ។
ច. អជ្ញារធរដែនដី
• រក្សា ការពារ សុវត្ថិភាពសង្គម សន្តិសុខសាធារណៈ
• គ្រប់គ្រងស្ថិតិ ផែនការអប់រំ
• មានវិធានការ ធានានិន្តរភាពសិក្សា
• ទប់ស្កាត់បាតុភាពអាសអាភាសនៅជុំវិញសាលារៀន
• បំផុសប្រជាជនមហាជនឱ្យជួយផ្គត់ផ្គង់និងសហការជាមួយសាលារៀន ។
ឆ. សង្គមស៊ីវិល ឬអង្គការក្រៅរដ្ឋាភិបាល
• រួមចំណែកជួយជនងាយរងគ្រោះឬក្មេងអនាថាឱ្យបានចូលរៀន
• រួមចំណែកបង្កើតថ្នាក់ពិសេស ថ្នាក់សមាហរណកម្ម
• រួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងរង្វង់សមត្ថកិច្ច្ ដើម្បីសម្រេចបានសិទ្ធិអប់រំរបស់កុមារ
• ផ្តល់ថវិកា សម្ភារៈសិក្សា
• ជួយបណ្តុះបណ្តាលធនធានមនុស្ស ។
G KnowLecturer