គ្រូ ជាជនគំរូដល់មហាជនគ្រប់រូប និងគ្រប់ឥរិយាបថ ទាំងដេក ដើរ ឈរ អង្គុយ និយាយស្តី ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ យើងត្រូវកសាងមនុស្សពេញលេញ ដែលមានការរីកចម្រើនលើគ្រប់វិស័យ គ្រប់ផ្នែកព្រមគ្នាដោយតុល្យភាពរវាង ប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបរាងកាយ ពោលគឺ ពលរដ្ឋដែលមានលក្ខណៈថ្នៃថ្នូរ មានចំណេះដឹង បំណិន បទពិសោធន៍ ចេះអធ្យាស្រ័យ សហការ សាមគ្គីភាព ស្មារតីឯកភាពគ្នា មនសិការ ស្រឡាញ់ យុត្តិធម៌ គោរពច្បាប់ និងសិទ្ធិមនុស្ស ស្រឡាញ់ បរិស្ថាន និងលើកម្ពស់តម្លៃវប្បធម៌ អរិយធម៌ មានម្ចាស់ការ មានទំនុកចិត្តលើខ្លួនឯង ចេះស្តារ និងអភិវឌ្ឍសង្គមជាតិ ដោយផ្អែកលើស្មារតីប្រជាធិបតេយ្យសេរីពហុបក្សរួមមាន ៖
• ចំណេះដឹងបំណិនក្នុងចំណេះទូទៅដោយមានសមត្ថភាពអនុវត្តន៍ ចំណេះដឹងទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងសង្គម ។
• ចេះពង្រឹងសុខភាពខ្លួនតាមផ្លូវកាយ និងផ្លូវចិត្ត
• ចេះសម្រេចចិត្ត និងលើកហេតុការណ៍ដោយជោគជ័យចំពោះជីវិត
• មានអធ្យាស្រ័យទទួលផលប្រយោជន៍អ្នកដទៃ ដោយស្មារតី សមភាព និងភាគរភាព
• ចូលចិត្តស្វ័យសិក្សាលើកកម្ពស់សមត្ថភាពខ្លួនពេញមួយជីវិត
• ស្រឡាញ់ពលកម្ម បច្ចេកវិទ្យាទំនើប ចេះរួមការងារ ចេះគ្រប់គ្រង់ការងារក្នុងរបរណាមួយ
• យល់ដឹងពីការវិវត្តរបស់សង្គម សម្របខ្លួនទៅតាមការវិវត្តនោះក្នុងគំនិតអភិវឌ្ឍសង្គមជាតិដោយ ស្មារតី មោទនភាពជាតិ ស្រឡាញ់ជាតិ សាសនា ព្រះមហាក្សក្រ ថែរក្សាសម្បត្តិធម្មជាតិ សម្បត្តិ វប្បធម៌ សិល្បៈរបស់សហគមន៍ សង្គមជាតិ ក៏ដូចជាអន្តរជាតិ ។
G KnowLecturer