ដែលហៅថា អព្ភន្តរញាណគឺជាពុទ្ធិឬចំណេះដឹងដែលកើតឡើងដោយចំណាប់ផ្ទាល់ភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់វិចារ។
គុណសម្បត្តិរបស់អព្ភន្តរញាណគឺ៖
• ចំណេញពេលព្រោះវាគ្មានស្ពានកណ្តាលអាចប្រព្រឹត្តទៅបានលឿនជាងវិចារ។
• ពុំផ្តល់ដល់ការនឿយហត់ដល់អ្នកប្រព្រឹត្តព្រោះអ្នកមិនបាច់ខំប្រមើលមើល ឬសញ្ជឹងគិត
• អាចជៀសពីកំហុសបានច្រើនព្រោះជាគំហើញផ្ទាល់មិនចំាបាច់ប្រើលំនឹក។
• ទប់បានតថភាពដឹងច្បាស់នូវសច្ចភាពដោយពុំចាំបាច់ពិសោធន៍និងពិចារណា។
គុណវិបត្តិរបស់អព្ភន្តរញាណគឺ៖
• អាចខុស កាលបើយើងណែនាំវាមិនបានអាចមានការភ្លាំងភ្លាត់អាចច្រលំ។
• មិនត្រូវទុកចិត្តទាំងស្រុងទេព្រោះយើងមិនទាន់ស្គាល់ឬសគុលវាច្បាស់។
• មិនអាចពិនិត្យវាសាជាថ្មីបានទេ។
G KnowLecturer