សីលធម៌ជាធម៌ ( របស់សត្វលោក ) ឬសីលនិងធម៌កិរិយាមាយាទ សណ្តាប់ធ្នាប់ ដំបូន្មាន ដែលនាមឲ្យចៀសវាង អំពើអាក្រក់ហើយឲ្យប្រព្រឹត្តតែអំពើល្អ ។
មនុស្សត្រូវមានសីលធម៌ដូចតទៅ ៖
ក.សីលធម៌ផ្ទាល់ខ្លួន
• ចេះដឹងខុសដឹងត្រូវ
• ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
• ស្គាល់អ្វីល្អ ស្គាល់អ្វិអាក្រក់
• តាំងខ្លួនជាម្ចាស់ចិត្ត របស់ខ្លួន
• មានភាពក្លាហានក្នុងផ្លូវត្រូវ
ខ.សីលធម៌ក្នុងគ្រួសារ
• ឪពុកម្តាយចិញ្ចឹមកូនដោយពុំនឹងគិតដល់ការសងគុណតបមមកវិញ ព្រោះជាមុខងាររបស់គាត់
• ធ្វើឲ្យមានភាពសុខដុរមនា
• ត្រូវស្រឡាញ់កូនឲ្យស្មើៗគ្នា
• រៀបចំកូនឲ្យបានទៅជា រដ្ឋពលពេញលេញ
គ. សីលធម៌ក្នុងវិជ្ជាជីវៈ
• មានមនសិការការងារខ្ពស់
• ត្រូវរកស៊ីតាមសមត្ថភាពរបស់ខ្លួន
• រកស៊ីតាមសម្មាអាជីវោ
• មិនរំលោភបំពានលើអ្នកតូចជាងខ្លួន
• មិនធ្វើការហួសកម្លាំងខ្លួនដែលនាំឲ្យមានជំងឺឥតប្រយោជន៍ ខាតបង់ ។
ឃ. សីលធម៌ក្នុងសង្គម
• មិនត្រូវបែកបាក់គ្នា ( ទ្រុសគ្នា )
• មិនត្រូវមើលងាយមនុស្សផងគ្នា
• ត្រូវស្រឡាញ់ ស្នេហាយុត្តិធម៌
• ចេះរាប់ងានមនុស្សទូទៅ
• ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
• មិនឈ្លានពានអ្នកដទៃ ។
ង. សីលធម៌ក្នុងពិភពលោក
ការរួមរស់ដោយសន្តិភាពជាមួយ ប្រទេសដទៃដែលងង្កការសហប្រជាជាតិបានប្រជុំនៅទីក្រុង បាឌុង នាប្រទេសឥណ្ឌូនេស៊ី ។
ច.សីលធម៌យល់តាមទស្សនអ្នកប្រាជ្ញ
សីលធម៌របស់ទស្សនវិទូ សូក្រាត
• ត្រូវយល់ដំណើរប្រព្រឹត្តទៅនៃធម្មជាតិ
• ត្រូវយល់អ្វីដែលនៅជិតយើង
• ត្រូវស្គាល់ខ្លួនឯងសិន
• ត្រូវដុសខាតប្រលឹង ឲ្យបានប្រសើរចាងដុសខាតសរីរៈ
• ត្រូវនិយមប្រើពាក្យថា ខ្ញុំឥតចេះអ្វីសោះហើយមិនត្រូវជឿថាគេចេះដែរ
• ត្រុវជជែកគ្នាដើម្បីរកការពិត ជាដើម ។
សីលធម៌របស់ទស្សនវិទូ ប្លាតុង
លោកជាកូនសិស្ស របស់សូក្រាត ស.តទី៥មុនគ.ស គឺជាសីលធម៌មួយបែបប្លែកពីសូក្រាតត្រង់ប្លាតុងបញ្ជាក់ថា ដើម្បីឲ្យមនុស្សមានសីលធម៌ គេត្រូវដកហូតទ្រព្យសម្បត្តិឯកជនឲ្យអស់ពីបុគ្គល គឺនោសល់តែមនោពេលនោះទើបមនុស្សអាចយល់អំពិតម្លៃសីលធម៌ ហើយបើមនុស្សនៅតែមានទ្រព្យ ទ្រព្យនោះនឹងក្លាយទៅជាមាយាបិទបាំងមនុស្ស មិនឲ្យមើលឃើញសីលធម៌ ។
• សីលធម៌របស់ទស្សនវិទូអាស៊ីស្តូត
លោកជាទស្សនវិទូក្រិច ស. ត.ទី៤មុនគ.សឋិតនីត្រង់កាស្វេងរកសុភមងគ្គលនិងកាចេះប្បាយព្រោះបើមនុស្សមិនចេះសប្បាយមនុស្សនឹងត្រូវបាត់បង់តម្លៃរបស់ខ្លួនជាមនុស្ស ប៉ុន្តែសុភមង្គលនិងកាសប្បាយត្រូវឋិតនៅក្នុងផ្ទះ ត្រូវហើយមិនត្រូវសប្បាយដូចសត្វទេ។សីលធម៌មួយបែបទៀតរបស់អាស៊ីស្តូត គឺការអប់រំឲ្យដើរផ្លូវកណ្តាលដូចគ្នា៖
• កុំក្លាហានពេកតែកុំកំសាកពេក
• កុំចង់បានពេក តែមិនត្រូវរវើរល់សោះទេ
• កុំគិតប្រយោជន៌ផ្ទាល់ខ្លួន តែក៍មិនត្រូវភ្លេចខ្លួនឯងដែរ។
សីលធម៌របស់ពួកខន្តីនិយម
ឋិតនៅត្រង់ការរស់នៅតាមធម្មជាតិ និងតាំងចិត្តអត់ធ្មត់ហើយដើម្បីអត់ធ្មត់បានត្រូវបំបាត់តណ្ហារៀនផ្តាច់ចិត្តនិងកុំរវើរវាយទៅលើអ្វីដែលពុំពិតហើយដើម្បីសម្រេចបំណងទាំងអស់នេះបាន មនុស្សត្រូវមានពុទ្ធិជាគោលពីព្រោះអវិជ្ជាពុំអាចឲ្យមនុស្សយល់ធ្វីៗបានឡើយ។
សីលធម៌របស់អេពីគារ
ទស្សនវីទូក្រិចស.តទី៤ មុនគ.ស ឋិតនៅត្រង់ការអំរុំបនុស្សឲ្យស្វែករកការសប្បាយតាមធម្មជាតិ ប៉ុន្តែត្រូវចេអជ្រើសរើស យកការសប្បាយសកម្មផ្ទុយនឹងការសប្បាយស្ងប់ស្ងាត់។
សីលធម៌របស់ម៉ុងតែង
តាំងជាម្ចាស់ចិត្តជរបស់ខ្លួន
កុំធ្វើធ្វីដែលឥតប្រយោជន៌
កុំឋិននៅក្រោមអំណាចនៃតណ្ហា
ត្រូវប្រឆាំងនូវអ្វីដែលមនុស្សភាគច្រើនមិនចូលចិត្ត
សីលធម៌របស់លោកអូគ្លុសកុង
ឋិតនៅត្រង់ការពន្យល់តម្លៃនៃសាសនារបស់ជាតិបានន័យថាសាសនាជាការប្រៀនប្រដៅសម្រាប់អនុវត្តឲ្យបានប្រសើក្នុងការរស់នៅសាសនាពុំមែនជាការប្រៀនប្រដៅឲ្យគោរពបុគ្គលណាមួយទេ ទោះបីជាអធិទេពក្តី តំណាងអធិទេពក្តីឬបិគ្គលណាមួយក្តីទើបអូគ្លូកុងបង្កើតសាសនាមួយមានឈ្មោះថាមនុស្សជាតិ។
សីលធម៌របស់ពុទ្ធសាសនាហីនយាន
• ការករសាងកុសល
• ភាពពុំតបនឹងបាតុភូតទាំងឡាយ
• ពលីកម្មដើម្បីអ្នកដទៃ
• ការដោះស្រាយបញ្ហាផ្សេងៗ។
សីលធម៌របស់ពុទ្ធសាសនាមហាយាន
• ការងារនិយម
• សង្គមនិយមដោយយកសង្គមមនុស្សជាគោលដៅ
• មេត្តា ករុណា មុតិតា ឧបេក្ខា។
សីលធម៌របស់ព្រាហ្មណ៍សាសនា
• ការគោរពព្រះអាទិទេព
• ការគោរពពាក្យឆន្ទះ។
សីលធម៌របស់គ្រឹស្តសាសនា
ព្រះអាទិទេពជួយមនុស្សទាំងអស់ឲ្យតែមនុស្សប្រាប់ការពិតដល់ព្រះគ្រឹស្ត។
សីលធម៌របស់សាសនាឥស្លាម
• មានចែងក្នុងព្រះគម្ពីរកូរ៉ាន់
• ផ្លូវគំនិតប្រសើជាងផ្លូវកាយ
• ឲ្យបរិភោគចំពោះអ្នកដែលស្រេកឃ្លាន
• ហាមមិនឲ្យសម្លាប់មនុស្សម្នាក់ជាដាច់ខាត ព្រោះការសម្លាប់មនុស្សម្នាក់ក៍ដូចជាការសម្លាប់មនុស្សទាំងអស់គ្នាដែរ
• ស្រលាញ់សន្តិភាព
• យកអំពើល្អឆ្លើយតបនឹងអំពើអាក្រក់។
G KnowLecturer