ការអប់រំ ឬ ការសិក្សាបានជិះឥទ្ធិពលធ្វើអោយស្ដ្រីអាកសាងខ្លួន ឬ អភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិដូចតទៅ ៖
ក. អភិវឌ្ឍន៍ខ្លួនឯង
• ធ្វើជាម្ចាស់លើខ្លួនឯង
• ម្ចាស់ការលើការងារ មានការទទួលខុសត្រុវ
• ចេះថែទាំសុខភាពរបស់ខ្លួន
• ចេះត្រិះរិះពិចារណា មានហេតុផល
• មានអធ្យាស្រ័យល្អ គំនិតទូលំទូលាយ (សុទិដ្ឋិនិយម)
• យល់ដឹងពីតួនាទី និងសិទ្ធិអំណាច
• ចេះរៀបចំជីវិតអោយមានភាពល្អប្រសើរ
ខ. អភិវឌ្ឍន៍គ្រួសារ
• ចេះអប់រំប្ដី កូនអោយចេះរក្សាសុខភាព អនាម័យរ (បង្កាជំងឺផ្សេងៗពិសេសជំងឺអេដស៍)
• អប់រំវប្បធម៌ទូទៅដល់កូន (ប្រពៃណីវប្បធម៌ អរិយធម៌ ទស្សនវិជ្ជា)
• មានផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ
• ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ
• អាចយកចំណេះដឹងផ្តល់ដល់វិស័យកសិកម្មបានទិន្នផលខ្ពស់
• បណ្ដុះនូវសីលធម៌អំពើ សីលធម៌តំលៃគ្រួសារ (សីលធម៌ សុជិវកម្ម)
គ. អភិវឌ្ឍន៍សង្គមចាតិ
• ជាអ្នកផលិតនូវធនធានមនុស្ស ពលរដ្ឋដ៏ល្អជូនសង្គមជាតិ
• បង្កើតស្នាដៃ ឬ សមិទ្ធផលផ្សេងៗ ដើម្បីបម្រើសង្គមជាតិធ្វើអោយស្វាមី និងសង្គមទទួលស្គាល់
• ចូលរួមក្នុងកិច្ចការសាធារណៈ កិច្ចការបម្រើរដ្ឋ ឬ កិច្ចការក្នុងអង្គការមហាជន (សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង នយោបាយ )
• ធ្ចើអោយបុរសក្នុងសង្គមទទួលស្គាល់សិទ្ធិ និងស្នាដៃរបស់ស្ដ្រី
• ចូលរួមផ្សព្វផ្សាយស្ដីពីការអប់រំសុខភាពមាតា និងទារក
• ចូលរួមលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍ ។
G KnowLecturer