រៀបរាប់សមិទ្ធផលនាសម័យសង្គមរាស្រ្តនិយម លើវិស័យកសិកម្ម ឩស្សាហកម្ម ពាណិជ្ជកម្ម និងគមនាគមន៍មានដូចជា ៖
វិស័យកសិកម្ម ៖
• រដ្ឋាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជ នយោបាយទឹក និងការប្រើប្រាស់ជី ។
វិស័យគមនាគមន៍ ៖
• ១៩៥៤: ពង្រីកកំពង់ផែភ្នំពេញ និងក្រុងព្រះសីហនុ
• ១៩៥៦ : កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង ២២៦ km
• ១៩៥៨ : ពង្រីកអាកាសយាន្តដ្ឋានអន្តរជាតិពោធិចិនតុង
• ១៩៥៩ : កសាងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប
• ១៩៦០ : កសាងស្ពានជ្រោយចង្វា និងផ្លូវរថភ្លើងខ្សែទី២ ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង ២៧០ km
• ១៩៦១ : បានភ្ជាប់ខ្សែទូរស័ព្ទជាមួយក្រុងតូក្យូ សាន់ហ្វ្រាន់ស៊ីស្កូ អូសាកា ..។
វិស័យពាណិជ្ជកម្ម និងឩស្សាហកម្ម ៖
• ១៩៥៥ : ក្រុមហ៊ុនពាណិជ្ជកម្មធំៗរបស់បារាំង និងសហរដ្ឋអាមេរិកបានដាក់វិនិយោគនៅកម្ពុជាដូចជា lnternational ញូវហែមពូរ(Newhampur) អេសូ(Esso) កាល់តិច(CATEX) សែល (Shell)…ក្រៅពីនេះមានក្រុមហ៊ុនអង់ភ្លេស និងជប៉ុនដែលបម្រើបម្រាស់លើឥណទានសម្រាប់ពាណិជ្ជកម្ម ….។
• ១៩៥៦ : ការប្រើប្រាស់ ឥណទានពាណិជ្ជកម្មក្រៅប្រទេស កម្ពុជាបានប្រកួតប្រជែងជាមួយមូលធនបារាំងអាមេរិក ជប៉ុន និងអង់ភ្លេស
• ១៩៦៣ : រាជរដ្ឋាភិបាលបង្កើតក្រុមហ៊ុនពាណិជ្ជកម្មថ្មី គឺ ក្រុមហ៊ុនអាហរីណ នីហរីណ (សូណិចស៊ីម) ។
• ១៩៦៤ : រាជរដ្ឋាភិបាលបង្កើតក្រុមហ៊ុនពីរទៀត គឺសូវ៉ាប៉ា និង សូណាព្រីម ។ ក្រៅពីនេះរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា រោងចក្រវាយនភ័ណ្ឌ (កំពង់ចាម) រោងចក្រក្តាបបទ្ទាក រោងចក្រកែវចំការដូង រោងចក្រក្រដាសឆ្លូង រោងចក្រស៊ីម៉ង់ចក្រីទីង រោងចក្រក្រចៅដូនទាវ រោងចក្រស្ករស រោងចក្រស្រាបៀ និងដំឡើងត្រាក់ទ័រ (ក្រុងព្រះសីហនុ )…។
វិស័យវប្បធម៍ ៖
• រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្បាធិការជាតិ ដោយបណ្តុះបណ្តាលគ្រូបង្រៀន កសាងសាលារៀនចាប់ពីបឋមសិក្សាដល់សកលវិទ្យាដល័យ ។
• ១៩៦០ : បង្កើតសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មហាវិទ្យាល័យនីតិសាស្រ្ត មហាវិទ្យាវេជ្ជសាស្រ្ត និងបានបញ្ជូននិស្សិតខ្មែរឲ្យទៅសិក្សានៅបរទេសពិសេសប្រទេសបារាំង ។
• ១៩៦១ : បានលើកស្ទួយវិស័យកីទ្បាឲ្យមានសន្ទុះខ្លាំងក្លាដោយបណ្តុះបណ្តាលកីទ្បាគ្រប់ខេត្តក្រុង ។
• ១៩៦៤ : កសាងពហុកីទ្បាដ្ឋានជាតិអូឡាំពិក
• ចំណែកខាងពុទ្ធសាសនា សម្តេចសីហនុ បានបង្កើតពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ ។
វិស័យសង្គមកិច្ច ៖
• យកចិត្តទុកដាក់ទៅលើសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
• កសាងមន្ទីរពេទ្យដូចជា មន្ទីរពេទ្យកុមារ គន្ធបុបា្ឆ ឪសថាល័យព្រះសុម្រឹត មហាវិទ្យាល័យភូមិន្ទវិជា្ជពរទ្យ មន្ទីរសម្ភពផះង៉ាង៉ាម មន្ទីរពេទ្យព្រះកុសុមះ (មន្ទីរពេទ្យលោកសង្ឃ) ។
• ការអភិវឌ្ឍជនបទប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំដូចជា ការអនាម័យលំនៅដ្ឋាន ជីកអណ្តូងទឹក សង់ផ្ទះ ជីកស្រះ
• នៅឆ្នាំ ១៩៦១ បានបង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្សានៅទួលគោក
• ផ្តល់សិទ្ធិស្រ្តីឈរបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត…។
HiWorldLecturer