ព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជាតិ នៅក្នុងប្រទេសកាណាដានឹងសហរដ្ឋអាមេរិក ៖
• នៅថ្ងៃទី១២ មេសា ១៩៥៣ ព្រះអង្គទ្រង់បានយាងទៅដល់ទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ។ នៅក្នុងទីក្រុងនេះ ព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងទៅកាន់ពួកអ្នកសារពត៍មាន ដោយទ្រង់បានសង្កត់ធ្ងន់ទៅលើបញ្ហាពីរ គឺ ៖
• បញ្ហាទី ១ ៖ ប្រយុទ្ធប្រឆាំង នឹងរបបកុំមុយនីស្ត
• បញ្ហាទី ២ ៖ គឺបញ្ហាឯករាជ្យបរិបូរសម្រាប់ប្រទេសកម្ពុជា ។
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់បានលើកយកប្រធានបទដដែលនេះមកបកស្រាយយ៉ាងទូលំទូលាយបន្ថែមទៀត ។
• សារព៍ត័មានធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី ១ របស់គេនៅថ្ងៃទី១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើល ។
• ប្រើបារាំងមិនព្រមប្រគល់ឯករាជ្យមកឲ្យប្រទេសកម្ពុជាទេនេះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ
• ប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាយៀកមិញដឹកនាំដោយពួកកុំមុយនីស្ត ។
HiWorldLecturer