ប្រវត្តិនៃការចូលម្លប់ ៖
ប្រពៃណីចូលម្លប់កូនស្រីមានប្រភពទាក់ទងទៅនឹងព្រេងនិទានស្ដីពី ( មហាចោរនិងកូនស្រី )នៅក្នុង សៀវភៅប្រជុំរៀងព្រេងខ្មែរភាគ ៩ ទំព័រទី ២១ ។ រហូតមកដល់បច្ចុប្បន្នយើងពុំដែលឃើញមានឯកសារច្បាស់លាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការផ្ដើមអនុវត្តពីធីចូលម្លប់នេះឡើយ ។ អ្វីដែលយើងដឹងតាមរយៈ រឿង ទុំទាវ ក្នុង ស.វទី១៦ ដែលបានចែងច្បាស់ពីការចូលម្លប់របស់នាងទាវ ដែលជាតំណាងនៃពីក្នុងគ្រួសារធូរធារមួយក្នុងសម័យនោះ ។ ដូចនេះយើងសន្និដ្ឋានថាការចូលពីលោកនេះប្រាកដជាខ្មែរយើងបានអនុវត្តតាំងពីបុរាណយូរមកហើយពិធីនេះត្រូវបានខ្មែរបានបោះបង់ម្លប់នេះ ប្រាកដ ជាខ្មែរ យើងបានអនុវត្ត តាំងពីយូរលង់ណាស់មកហើយ ។ ពិធីនេះត្រូវបានខ្មែរយើងបោះបង់ចោនៅចុងរាជព្រះស៊ីសុវត្ថិមុនីវង្ស(គឺប្រហែលជាគ.ស១៩៣០ ឆ្នាំ ១៩៤០) ។
តែទោះបីយ៉ាងនេះក្ដីតាមរយៈការចងចាំតៗគ្នានៃព្រឹទ្ធាចារ្យយើង ពិធីនេះក៏នៅតែដិតជាប់ក្នុងអារម្មណ៍យើងនៅឡើយទោះបីជាមិនគ្រប់ជ្រុងជ្រោយក៏ដោយ ។
G KnowLecturer