ជាតិបានន័យថាកំណើត ការរកកើត ។ ស្នេហា គឺជាការស្រឡាញ់សិទ្ធិ ស្រឡាញ់ជាប់ចិត្ត ។លក្ខណៈរួមរបស់ជាតិមាន ទឹកដី ប្រជាជន នយោបាយ និងវប្បធម៌អរិយធម៌របស់ជាតិ ។
ជាតិ ជាសកម្មភាពពលកម្មផ្នែកខួរក្បាល និងរូបរាងកាយរបស់មនុស្ស ដែលប្រកបដោយសុឆន្ទៈ ដើម្បីជាតិបុព្វហេតុជាតិដែលស្តែងឡើងតាមរយៈសមត្ថភាព និងគុណធម៌របស់មនុស្ស ។ ផ្ទុយទៅវិញបើសកម្មភាពនាំឲ្យលិចលង់នាំឲ្យអស់សមត្ថភាពពុំអាចហៅថាស្នេហាជាតិបានឡើយ។
គុណសម្បត្តិរបស់អ្នកស្នេហាជាតិមាន ៖ ត្រូវបំពេញវីរភាពសកម្មភាពដើម្បីជាតិដូចជា ហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ ស្រឡាញ់លើកតម្កើងជាតិ ថែរក្សាការពារជាតិចូលរួមរាល់សកម្មភាពជាតិនៅពេលដែលជាតិត្រូវការ ។
G KnowLecturer