តាមការសិក្សាស្រាវជ្រាវរបស់ភាសាវិទូបានបញ្ចាក់ថា ភាសានៃជាតិសាសន៍នីមួយៗមានកំណើតឡើងដំណាលគ្នា និងកំណើននៃជាតិសាសន៍នោះដែរ ហើយបានវិវត្តិប្រែប្រួលចម្រើនលូតលាស់ ឬអន់ថយទៅតាមសង្គមមនុស្សនោះថែមទៀត ។ យ៉ាងណាមិញប្រវត្តិសាស្រ្តខ្មែរបានចែងថាចាតិសាសន៍ខ្មែរមាននយូរយារណាស់មកហើយ ( ប្រមាណ៣០០ឆ្នាំ មុនគ.ស ) គឺជាចាតិសាសន៍ធា្លប់មានអរិយធម៌រុងរឿងក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូចនេះភាសាខ្មែរដែលមានប្រភពចាប់ជាប់គ្នានិងជាតិកំណើតមនុស្សខ្មែរក៏កើតមានតាំងពីយូរណាស់មកហើយដែរ ។ ក្រោយដែលបានសិក្សាស្រាវជ្រាវ អំពីភាសាខ្មែរអស់រយៈពេលយូរមកភាសាវិទូបរទេស បានបញ្ចូលភាសានេះទៅក្នុងអម្បូរភាសាធំមួយក្នុងចំណោមអម្បូរភាសានៅទ្វីបអាស៊ីអាគ្នេយ៍គឺ អម្បូរខ្មែរមន ឬមន ខ្មែរនេះឯង ។
តាមទស្សនៈរបស់លោកពីណូវ ( H.J Pinnow ) អម្បូរភាសាខ្មែរមន ជាក្រុមភាសាមួយដែលគួរចាប់អារម្មណ៍ជាងគេក្នុងបណ្តោយភាសាអាស៊ីភាគខាងត្បូង ( អម្បូរភាសាអូស្រ្តូអាស៊ីៈ អម្បូរភាសាម៉ាឡា ប៉ូលីនេស៊ី អម្បូរភាសាថៃ វៀតណាម អម្បូរភាសាខ្មែរ មន ) ពីព្រោះជាភាសាដែលមានប្រវត្តិអក្សរប្លែកពីភាសាដទៃទៀត ដែលទើបតែមានភាសាសរសេរ ហើយខ្លះទៀតនៅតែគ្មានអក្សរសរសេរដដែល ។
G KnowLecturer