ផលប្រយោជន៍ក្រុមសាមគ្គីបង្កបង្កើនផល
ផលល្អ
• ជួយអ្នកគ្មានគោ ក្របី នង្គ័ល រនាស់..
• ជួយស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា (កម្លាំង)
• ជួយដកស្ទូង និងច្រូតកាត់គ្នាទាន់ពេលវេលា
• ជួយដល់សង្គមភាព (របបកុំមុយនីស្ត) ។
ផលអាក្រក់
• អ្នកមាន គោ ក្របី នង្គ័ល រនាស់ច្រើនជាពួកមូលដ្ឋានចាស់ ឯអ្នក១៧មេសា (អ្នកមូលដ្ឋានគ្មានធ្វើទេ មានតែបាតដៃទទេរ ។ ដូចនេះអ្នកចាស់បានយកប្រៀបលើអ្នកថ្មី
• មានការបែងចែកផលតាមកម្លាំងពលកម្មគឺចែកជា៣ កម្លាំងពេញ កម្លាំងមធ្យមទៀត ។ កម្លាំងមធ្យោបាយ ក្មេងជំទង់ បុរស ស្រ្តីដែលបាក់កម្លាំង ។ កម្លាំងខ្សោយគឺមនុស្សចាស់ជរា និងកូនក្មេង ដែលនៅឬរៀន ។ យើងដឹងហើយថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនសុទ្ធតែបាក់កម្លាំងគ្មានផ្ទះសម្បែង គោក្របី..។
ដូចនេះការបែងចែកកម្លាំងនេះមិនយុត្តិធម៍ដល់ប្រជាជនមូលដ្ឋានថ្មីព្រោះបានបាត់បង់សាច់ញាតិ ហើយបាត់បង់កម្លាំងថែមទៀត ទាំងទទួលផលស្រូវតិចតួច ហូបមិនគ្រប់គ្រាន់ទៀត ។ បើស្រ្តីមេម៉ាយមានកូនច្រើនកាប់តែយ៉ាប់យឺនថែមទៀត ។
• ដូចនេះក្រុមសាមគ្គីបង្កបង្កើនផលល្អខ្លះ និងផលអាក្រកក់ខ្វះ តែផលអាក្រក់ច្រើនជាងផលល្អ ជាអំពើអយុត្តិធម៍ ។
ProwatLecturer