គោលដៅចម្បងរបស់យុទ្ធសាស្រ្តចតុកោណគឺ ៖ ការជម្រុញលើកកម្ពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយការងារសំរាប់ពលករកម្ពុជា ធានាសមធម៌ និងយុត្តិធម៌សង្គមនិងលើកស្ទួយវិស័យសាធារណៈ តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងកណែទម្រង់ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នាក្នុងគ្រប់វិស័យ…។ យើងអាចកំណត់បានបាវចនានៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល នីតិកាលទី៣នៃរដ្ឋសភានេះថាជារាជរដ្ឋាភិបាលដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព ។