សិទ្ធិមនុស្ស ព្រមទាំងសេរីភាពជាគ្រឹះទាំងឡាយ អាចធ្វើឱ្យមនុស្សមានការរីកចម្រើន ហើយអាចធ្វើឱ្យយើងប្រើប្រាស់បានយ៉ាងពេញលេញនូវតម្លៃជាមនុស្សរបស់យើង ប្រាថ្នាស្មារតីរបស់យើង ការប៉ិនប្រសប់និងមនសិការរបស់យើងហើយអនុញ្ញាតឱ្យយើងអាចប្រើប្រាស់ បានតាមសេចក្តីត្រូវការ ទាំងក្នុងផ្នែកចេតនារម្មណ៍ និងផ្នែកផ្សេងៗទៀត។
ការប្រកែកមិនទទួលស្គាល់សិទ្ធិមនុស្ស និងសេរីភាពជាគ្រឹះ មិនត្រឹមតែជាសោកនាដកម្មដល់បុគ្គល ម្នាក់ៗ តែប៉ុណ្ណោះទេ គឺជាកត្តានាំឱ្យមានការរំជើបរំជួលក្នុងសង្គមនិងលើវិស័យនយោបាយរួមមានអំពើឃោរឃៅ និងជម្លោះទាំងរវាងសង្គមនិងប្រជាជាតិ ទាំងរវាងសង្គមមួយនិងសង្គមមួយទៀតផង។ ដូចមានចែងនៅក្នុងឃ្លាទីមួយនៃសេចក្តីថ្លែងការណ៍ជាសាកលស្តី អំពីសិទ្ធិមនុស្សថាៈ ការគោរពសិទ្ធិ ហើយនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស “បង្កើតបានជាគ្រឹះនៃសេរីភាព យុត្តិធម៌ ហើយនិងសន្តិភាពនៅលើពិភពលោក”។
G KnowLecturer