ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាពតែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់ រីឯឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ ។ដូចនេះហើយបានជាមានឃ្លាមួយពោលថា “អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពបុគ្គលឆ្នើមសកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផផ្ទាល់ខ្លួន” ។ អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការ៖
ពន្យល់ពាក្យ ៖ អំណាចគឺជាកម្លាំង ឬឥទ្ធិពលដែលអាចធ្វើអ្វីបាន ។ បកស្រាយ ៖ ក្នុងលទ្ធិប្រជាធិបតេយ្យ អំណាចកើតចេញពីប្រជាជន ហើយតំណាងប្រជាជនក៏កើតចេញពីប្រជាជនដែរ គឺវាជារបស់ប្រជាជន និងធ្វើអ្វីៗ ដើម្បីប្រជាជន ។ ប្រជាជនជាអ្នកជ្រើសររើសតំណាងរបស់ខ្លួននិងប្រគល់អំណាច អភ័យឯកសិទ្ធិឱ្យតំណាងរបស់ខ្លួន ។ តំណាងប្រជាជនត្រូវយកអំណាច ដែលប្រជាជនប្រគល់ឱ្យយកទៅប្រើប្រាស់ដើម្បីបម្រើប្រជាជន និងប្រយោជន៍រួមគ្នាតាមផ្លូវច្បាប់ ។ តំណាងរាស្រ្ត និងប្រជារាស្រ្ត ត្រូវតែចូលរួមពិគ្រោះយោបល់គ្នាដើម្បីអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍រួម ហើយត្រូវតែចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌច្បាប់ ។ ប្រជាជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់និងតំណាងរាស្ត្រ ដើម្បីចូលរួមតាក់តែងច្បាប់ធ្វើវិសោធនកម្ម និងអនុម័តច្បាប់ ។ យុវជនបោះឆ្នោត ជ្រើសរើសតំណាងក្រុមរបស់ខ្លួនឬប្រធានថ្នាក់ ។ ឥស្សរភាពកើតចេញពីការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៖
• ពន្យល់ពាក្យ ឥស្សរភាព ភាពនៃអ្នកធំ ភាពដែលអាច ភាពជាម្ចាស់ ភាពសេរី ។ បកស្រាយ អ្នកដឹកនាំ និងប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះផ្តល់ឳកាស និងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ។
• អ្នកដឹកនាំ និងប្រជាជនឬប្រធាន និងសមាជិកត្រូវចេះគោរពប្រយោជន៍ជាតិ ឬផលប្រយោជន៍រួមជាធំ ។
• អ្នកដឹកនាំនិងប្រជាជនឬប្រធាននិងសមាជិកមិនត្រូវមានគំនិតរើសអើងគ្នាទៅវិញទៅមក ។ ឩទាហរណ៍ និយោជក ត្រូវតែគិតផលប្រយោជន៍ និយោជិកឬត្រូវគិតពីសុខ ទុក្ខរបស់និយោជិត រីឯនិយោជិតក៏ត្រូវតែគិតគូរ គោរពនិងយោគយល់ដល់ និយោជកវិញដែរ ។
• ភាពបុគ្គលឆ្នើមកើតចេញពីការមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួន ៖
ពន្យល់ពាក្យ
• ភាពជាបុគ្គលឆ្នើមគឺជាភាពនៃបុគ្គលដែលលេចធ្លោរជាងគេចំពោះមនុស្ស ។ បុគ្គលឆ្នើមជាបុគ្គលដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីផលប្រយោន៍រួម ។ ខិតខំបង្កើត និងបង្កើនស្នាដៃនានា ដើម្បីជាគំរូល្អទុកជាកេរដំណែលដល់មនុស្សជំនាន់ក្រោយ ។ បានកសាងសមិទ្ធផលនានា ប្រកបដោយទេពកោសល្យខ្ពស់ ដែលគ្មានអ្នកណាអាចធ្វើបាន ។ បុគ្គលប្រកបដោយសីលធម៌ខ្ពង់ខ្ពស់ និងមានចរិយាថ្លៃថ្នូរ ។ ឩទាហរណ៍ ព្រះបាទជ័យវរ្ម័នទី ៧ ជាមហាវីរក្សត្រដ៏ឆ្នើម ។ សម្តេចព្រះសង្ឃរាជ ជួនណាត ជាព្រះសង្ឃមានបញ្ញាញាណដ៏ឆ្នើម ។ ព្រះភិរម្យភាសាអ៊ូ ហៅ ក្រមង៉ុយ ជាកវីដ៏ឆ្នើមរបស់ខ្មែរ ។
G KnowLecturer