ក្នុងសង្រ្គាមលោកលើកទី២ បានជាសហភាពសូវៀតមានប្រៀបលើប្រទេសសម្ព័ន្ធមិត្តព្រោះសហភាពសូវៀតបានរំដោះទឹកដីបានយ៉ាងធំទូលំទូលាយអឺរ៉ុបកណ្ដាល រហូតដល់ក្រុងប៊ែកឡាំង។ ចំណែកប្រទេសសម្ព័ន្ធមិត្តវិញបាន រំកិលយឺតៗ ដោយសារការប្រយុទ្ធរារាំពីកងទ័ពអាឡឺម៉ង់ជាពិសេសការវាយឡើងច្រាំងនៅន័រម៉ង់ឌី។