នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈរមុខទៅ និងបញ្ហាអសកម្មមួយចំនួនដូចជា ស្រី ស្រា ល្បែង បងធំ គ្រឿងញៀន បញ្ហាទាំងអស់នេះបណ្តាលមកពី ៖
កត្តាគ្រួសារ
• ភាពកក្រីក្រលំបាក ដែលជាហេតុនាំឲ្យងាយស្រួលក្នុងការទាញយុវជន
• មិនបានអប់រំកូន ឬបណ្តែតបណ្តោយកូនចៅឲ្យខ្វះការអប់រំ ឬក៏ជាអ្នកដែលទម្រើសកូន
• ជាប់រវល់និងការងារ មុខរបររកស៊ី ឬក៏រវល់ក្នុងការងារជាមន្រ្តីរាជការដោយមិនបានអប់រំកូនហើយមានទស្សនៈថា ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅគឺជា ភារកិច្ចតែមួយរបស់គ្រួសារដែលជាហេតុធ្វើឲ្យយុវជនទាំងនោះមានឪកាសគ្រប់គ្រាន់ក្នុងការធ្លាក់ខ្ឡួនទៅក្នុងបញ្ហាអសកម្មទាំងពួងនេះ ។។
កត្តាសាលារៀន
• ជីវភាពរបស់គ្រូបង្រៀនមានកម្រិតទាបជាងសិស្ស ដែលជាហេតុធ្វើឲ្យគ្រូមិនហ៊ានិយាយស្តីសិស្ស អប់រំសិស្ស និងខ្លាចនូវអំពើហហិង្សារបស់សិស្សបង្កឡើងមកលើខ្លួនតាមគ្រប់រូបភាព
• សាលាមានពេលវេលាតិចតួចណាស់ក្នុងការអប់រំសិស្ស
• សាលារៀនពេលខ្លះអាចខ្លាចនូវឥទ្ធិពលរបស់ឪពុកម្តាយ អាណាព្យាបាលសិស្សដែលមានបុណ្យសក្តិ អំណាច តួនាទីជាដើម…។
កត្តាសង្គម
• ការចូលរួមពីមជ្ឈដ្ឋានសង្គមនៅមានកម្រិត
• អំណាចច្បាប់នៅក្នុងសង្គមនៅធូររលុងននៅឡើយ
• ការលុកលុយវប្បធម៌បរទេសយ៉ាងអនាធិបតេយ្យ ដែលធ្វើឲ្យយុវជនងាយស្រួលទទួលយក និងអនុវត្តតាមដោយល្អិតល្អន់គ្មានព្រំដែន
• ប្រព័ន្ធផ្សព្វផ្សាយនៅមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការអប់រំយុវជន ប៉ុន្តែបេរជាផ្សព្វផ្សាយបន្ថែមនូវអ្វីដែលអាក្រក់បន្ថែមទៀតដល់យុវជនដូចជា៖ ខ្សែភាពយន្តអាសអាភាស ប្លន់ សម្លាប់ ចាប់ជម្រិត ទស្សនាវដ្តី ខារាអូខេ…ជាដើម
• ការសាបព្រោះនូវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាច បុណ្យសក្តិ និងប្រាក់កាសច្រើនតែរួចខ្លួនពីច្បាប់
កត្តាផ្ទាល់ខ្លួន
• ការសេពគប់មិត្តភ័ក្តិមិនល្អ
• ការស្វែងយល់ពីអ្វីដែលប្លែកៗ តាមរយៈការអូសទាញខាងសម្ភារៈ លុយកាក់ ដោយសារតែខ្វះការអប់រំភាបក្រីក្រ
• បណ្តោលមកពីបុណ្យសក្តិលុយកាក់របស់ឪពុកម្តាយ …។
G KnowLecturer