ក្នុងព្រះពុទ្ធសាសនា ដំណើរការប្រជាធិបតេយ្យមានមូលដ្ឋានប្រាំប្រការ គឺ :
១. អត្ថាហិៈ (អាត្មា) មនុស្សត្រូវស្វែងរកសច្ចៈធម៏សំរាប់ខ្លួនផ្ទាល់។ គឺត្រូវស្វែងយល់ ដឹងនិងចេះរកវិធីសង្គ្រោះខ្លួន ដោយខ្លួនឯង។
២. សង្កហៈ (ការអត់ឳន) មនុស្សម្នាក់ៗ ធ្វើការសំរេចចិត្តផ្សេងៗពីគ្នា ក្នុងការស្វែងរកសច្ចៈធម៏របស់ខ្លួន ក្នុងន័យនេះទើបព្រះពុទ្ធទ្រង់សម្តែងថាយើងត្រូវតែចេះអត់ឳន ចំពោះការសំរេចចិត្តផ្សេងៗពីគ្នាទាំងនេះ ហើយត្រូវទទួលស្គាល់ថាជំនឿរបស់អ្នកដទៃទៀត ក៏អាចមានការខុសប្លែកពីជំនឿរបស់យើងដែរ។
៣. វន្ទគារវៈ (ការគោរព) គឺការគោរពចំពោះអាយុជីវិត ច្បាប់ និងវិន័យ ដែលជាគន្លឹះសំខាន់សំរាប់ស្វែងយល់ឬត្រាស់ដឹង។
៤. កម្មនៈ (អំពើ) រាល់អ្វីៗ ដែលអ្នកធ្វើ ត្រូវតែឆ្លុះបញ្ចាំងនូវ សម្មាទិដ្ឋិ គឺការយល់ដឹងដោយត្រឹមត្រូវសម្មាសង្កប្បៈ គឺការត្រិះរិះដោយត្រឹមត្រូវនិងសម្មាវាចាគឺការនិយាយដោយត្រឹមត្រូវ។
៥. បុច្ឆនៈ (ចំណោទសួរ) ព្រះពុទ្ធទ្រង់សំដែងថា លោកអ្នកត្រូវតែមានការចោទសួរអំពើ ការបង្រៀន របស់ព្រះអង្គ គឺដើម្បីអោយលោកអ្នកយល់ដឹងយ៉ាងច្បាស់ អំពីអ្វីទៅជា សច្ចៈធម៏។ ការចោទជាសំនួរសួរខ្លួនឯង វាគឺជាវិធីឆ្កោះទៅកាន់ ការស្វែងយល់ឬត្រាស់ដឹង។
HiWorldLecturer