ក្នុងនាមជាគ្រូបង្រៀនម្នាក់ ត្រូវតែមានករណីយកិច្ចមិនប្រតិបត្តិចំពោះខ្លួនឯងដូចជា ៖
• ធ្វើប្រជាភិថុតចំពោះអ្នកសិក្សាឡើយ (មាត្រា១១)
• ផ្សព្វផ្សាយអំពីការវិនិច្ឆ័យ វិន័យរដ្ឋបាលបុគ្គល នៅក្នុងមជ្ឈដ្ឋានអប់រំក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ(មាត្រា១១)
• ផ្សំគំនិតប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យខូចប្រយោជន៍អ្នកសិក្សាក្នុងសេវាអប់រំឡើយ(មាត្រា១២)
• ដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឱ្យមានផលប៉ះពាល់ដល់អ្នកសិក្សាទេ(មាត្រា១២)
• គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់ ឬប្រមូលប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ(មាត្រា១៣)
• ប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា (មាត្រា១៣)
• ប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឱ្យអាប់ឳនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន (មាត្រា១៤)
• ផ្តល់ការសម្រួលគ្រប់បែបយ៉ាងដែលនាំឱ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ (មាត្រា១៤) ។
G KnowLecturer