ត្រូវដើរជាមួយគ្នាជាការចាំបាច់ ព្រោះពលរដ្ឋវិជ្ជានិងនយោបាយជាបងប្អូនបង្កើតនិងគ្នា អាចដឹកដៃគ្នាកសាងសន្តិភាពបាន។ ពលរដ្ឋវិជ្ជានាំឲ្យពលរដ្ឋម្នាក់ៗស្គាល់តម្លៃនៃសិទ្ធិសេរីភាពរបស់ខ្លួនផង ស្គាល់ការងារខាងសេដ្ឋកិច្ចដែលទាក់ទិនទៅនឹងជីវភាពរបស់ខ្លួនផង។ ឯនយោបាយគោរពសិទិ្ធសេរីភាពរបស់ប្រជារាស្រ្តទូទាំងប្រទេស និងជីវភាពខាងសេដ្ឋកិច្ច សម្រាប់ប្រទេសជាតិទាំងមូល ព្រមទាំងចាំបាច់ក្នុងការឈ្វេងយល់អំពីរបបគ្រប់គ្រងណា ដែលប្រជាពលរដ្ធភាគច្រើនតម្រូវ។