vrean.com Latest Questions
វិបត្តិលើសអាហារជាការបរិភោគអាហារមួយប្រភេទច្រើនហួសហេតុ។ ឧទាហរណ៍ : អាហារដែលមានខ្លាញ់ច្រើនហួស មិនរំលាយបានទេ។ ប្រសិនបើអាហារមានប្រូទីតច្រើនហួស ថ្លើមនិងតម្រង់នោមមានការនឿយហត់ អ៊ុយរ៉េកើនឡើងក្នុងឈាមហើយអាស៊ីតអ៊ុយរិចនឹងមានក្នុងសន្លាក់។
សារពាង្គកាយត្រូវការអាហារសំខាន់ៗសម្រាប់សុខភាពដូចជា៖ • អាហារផ្តល់ថាមពល : គ្លុយស៊ីត ប្រូទីត ខ្លាញ់។ • អាហារមិនផ្តល់ថាមពល : ទឹក អំបិលខនិជ វីតាមីន សែលុយឡូស។
ដើម្បីការពារជំងឺទល់លាមកគេត្រូវធ្វើដូចជា៖ • បរិភោគអាហារមានតុល្យភាព • ផឹកទឹកច្រើន • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ • បរិភោគអាហារសម្បូរជាតិសែលុយឡូស។