Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើវិធីសាស្រ្តក្នុងការការពារទប់ទល់នឹង សត្វល្អិតដែលបំផ្លាញដំណាំមានអ្វីខ្លះ?
វិធីសាស្រ្តក្នុងការការពារទប់ទល់នឹង សត្វល្អិតដែលបំផ្លាញដំណាំ មាន៖ ការធ្វើរបាំងការពារ ការបញ្ឆោតរុយ ដាក់អន្ទាក់ ដាំដំណាំ អូសទាញសត្វល្អិតកុំឲ្យស៊ីដំណាំ ដោតឈើរឹងជិតដើមឲ្យរួចផុតពីការ បំផ្លាញដង្កូវស៊ីស្លឹក យកសំបកពងបែកដាក់ជុំវីញកូនដំណាំដើម្បីការពារ ការបំផ្លាញពីសត្វខ្យង។
វិធីសាស្រ្តក្នុងការការពារទប់ទល់នឹង សត្វល្អិតដែលបំផ្លាញដំណាំ
See lessមាន៖ ការធ្វើរបាំងការពារ ការបញ្ឆោតរុយ ដាក់អន្ទាក់ ដាំដំណាំ អូសទាញសត្វល្អិតកុំឲ្យស៊ីដំណាំ ដោតឈើរឹងជិតដើមឲ្យរួចផុតពីការ
បំផ្លាញដង្កូវស៊ីស្លឹក យកសំបកពងបែកដាក់ជុំវីញកូនដំណាំដើម្បីការពារ
ការបំផ្លាញពីសត្វខ្យង។
ដើម្បីជៀសវាងការប្រើថ្នាំពុលគីំមី តើយើងត្រូវមានការការពារដំណាំទប់ទល់និងសត្វល្អិតដូចម្តេចខ្លះ?
ដើម្បីជៀសវាងការប្រើថ្នាំពុលគីំមី យើងត្រូវមានការការពារដំណាំទប់ទល់និងសត្វល្អិតដូចជា ៖ ការធ្វើរបាំងការពារ ការបញ្ឆោតរុយ ដាក់អន្ទាក់….ជាវិធីសាស្រ្តមួយក្នុងការ ការពារទល់ជាមួយសត្វល្អិតដែលបំផ្លាញដំណាំ។ បើសិនជាមានការបំផ្លាញធ្ងន់ធ្ងរយើងអាចប្រើថ្នាំដែលផលិតពីរុក្ខជាតិឬសារធាតុគីមីងាយៗដូចជា ល្បាយសាប៊ូ ប្រេងកាត ។លRead more
ដើម្បីជៀសវាងការប្រើថ្នាំពុលគីំមី យើងត្រូវមានការការពារដំណាំទប់ទល់និងសត្វល្អិតដូចជា ៖
See lessការធ្វើរបាំងការពារ ការបញ្ឆោតរុយ ដាក់អន្ទាក់….ជាវិធីសាស្រ្តមួយក្នុងការ ការពារទល់ជាមួយសត្វល្អិតដែលបំផ្លាញដំណាំ។
បើសិនជាមានការបំផ្លាញធ្ងន់ធ្ងរយើងអាចប្រើថ្នាំដែលផលិតពីរុក្ខជាតិឬសារធាតុគីមីងាយៗដូចជា ល្បាយសាប៊ូ ប្រេងកាត ។ល។
ចូររៀបរាប់ពីគោលការណ៍ធម្មជាតិក្នុងការថែរក្សាដំណាំ។
គោលការណ៍ធម្មជាតិក្នុងការថែរក្សាដំណាំមានដូចជា៖ • កែលម្អដីឱ្យមានជីជាតិ • ជ្រើសរើសដំណាំសម្រាប់ដាំឱ្យសមស្របទៅនឹងរដូវកាលនិងប្រភេទដី។ • គ្រប់គ្រងនិងថែរក្សាកូនដំណាំឲ្យបានល្អ។ • ជ្រើសរើសដំណាំសម្រាប់ដាំឲ្យសមស្របទៅនឹងរដូវកាលនិងប្រភេទដី។ • យកចិត្តទុកដាក់ការពារកុំឱ្យសត្វល្អិតបំផ្លាញដំណាំ។ • ដកស្មៅបំផុសដីឱ្យបានលRead more
គោលការណ៍ធម្មជាតិក្នុងការថែរក្សាដំណាំមានដូចជា៖
See less• កែលម្អដីឱ្យមានជីជាតិ
• ជ្រើសរើសដំណាំសម្រាប់ដាំឱ្យសមស្របទៅនឹងរដូវកាលនិងប្រភេទដី។
• គ្រប់គ្រងនិងថែរក្សាកូនដំណាំឲ្យបានល្អ។
• ជ្រើសរើសដំណាំសម្រាប់ដាំឲ្យសមស្របទៅនឹងរដូវកាលនិងប្រភេទដី។
• យកចិត្តទុកដាក់ការពារកុំឱ្យសត្វល្អិតបំផ្លាញដំណាំ។
• ដកស្មៅបំផុសដីឱ្យបានល្អ។
• កុំដាំដំណាំកៀកគ្នាពេក។
• ដកចោលដំណាំដែលត្រូវបំផ្លាញដោយជំងឺ។
• អនុវត្តនូវប្រព័ន្ធដាំដុះចម្រុះ
• បង្ហូរទឹកបានគ្រប់គ្រាន់
• បង្កលក្ខខណ្ឌសមស្របសម្រាប់សត្វល្អិតមានប្រយោជន៏ដើម្បីបំផ្លាញសត្វល្អិតចង្រៃ។
• ដាំដំណាំណាដែលបណ្តេញសត្វល្អិត។
ចូរនិយាយពី វិធីកំចាត់សត្វល្អិតបែបដាំដុះ។
វីធីកំចាត់សត្វល្អិតបែបដាំដុះមាន ៖ • ដំណាំឆ្លាស់ៈ អាចផ្តាច់ខួបបំផ្លាញរបស់សត្វល្អិតនិងជំងឺផ្សេងៗ។ • ការភ្ជួរដីជ្រៅៈ អាចបំផ្លាញសម្លាប់កូនញាស់របស់សត្វល្អិតចង្រៃ។ • ការសាបៈ មុនឬក្រោយពេលកំណត់តាមប្រភេទដំណាំគឺគេជ្រើសរើសពេលសាបដោយធ្វើយ៉ាងណាឱ្យដំណាំលូតលាស់មុនពេលសត្វល្អិតចង្រៃកើតមាន។
វីធីកំចាត់សត្វល្អិតបែបដាំដុះមាន ៖
See less• ដំណាំឆ្លាស់ៈ អាចផ្តាច់ខួបបំផ្លាញរបស់សត្វល្អិតនិងជំងឺផ្សេងៗ។
• ការភ្ជួរដីជ្រៅៈ អាចបំផ្លាញសម្លាប់កូនញាស់របស់សត្វល្អិតចង្រៃ។
• ការសាបៈ មុនឬក្រោយពេលកំណត់តាមប្រភេទដំណាំគឺគេជ្រើសរើសពេលសាបដោយធ្វើយ៉ាងណាឱ្យដំណាំលូតលាស់មុនពេលសត្វល្អិតចង្រៃកើតមាន។
តើវិធីកំចាត់សត្វល្អិតតាមបែបគីមីគេធ្វើយ៉ាងដូចម្តេច?
វីធីកំចាត់សត្វល្អិតតាមបែបជីវៈ៖ ក្នុងវិធីនេះគេប្រើសត្វល្អិតមានប្រយោជន៍ដូចជា បក្សី អំបូរកង្កែប សត្វរំពា បាក់តេរី វីរុស ដើម្បីបំផ្លាញសត្វចង្រៃ ។
វីធីកំចាត់សត្វល្អិតតាមបែបជីវៈ៖ ក្នុងវិធីនេះគេប្រើសត្វល្អិតមានប្រយោជន៍ដូចជា បក្សី អំបូរកង្កែប សត្វរំពា បាក់តេរី វីរុស ដើម្បីបំផ្លាញសត្វចង្រៃ ។
See lessចូរនិយាយវិធីកំចាត់សត្វល្អិតតាមបែបគីមី។
វិធីកំចាត់សត្វល្អិតតាមបែបគីមី៖ ជាវិធីមួយដែលផ្តល់លទ្ធផលបានយ៉ាងឆាប់រហ័ស។វិធីនេះទប់ស្កាត់សត្វល្អិតចង្រៃមិនឱ្យបំផ្លាញដំណាំបានទាន់ពេលវេលា។ប៉ុន្តែអាចបំផ្លាញសុខភាពមនុស្សនិងបំពុលបរិស្ថានផងដែរប្រសិនបើយើងមិនបានយល់ពីរបៀបប្រើប្រាស់ថ្នាំពុលកសិកម្មដោយសុវត្ថិភាព ។
វិធីកំចាត់សត្វល្អិតតាមបែបគីមី៖
See lessជាវិធីមួយដែលផ្តល់លទ្ធផលបានយ៉ាងឆាប់រហ័ស។វិធីនេះទប់ស្កាត់សត្វល្អិតចង្រៃមិនឱ្យបំផ្លាញដំណាំបានទាន់ពេលវេលា។ប៉ុន្តែអាចបំផ្លាញសុខភាពមនុស្សនិងបំពុលបរិស្ថានផងដែរប្រសិនបើយើងមិនបានយល់ពីរបៀបប្រើប្រាស់ថ្នាំពុលកសិកម្មដោយសុវត្ថិភាព ។
តើវិធីកំចាត់សត្វល្អិតតាមបែបវិធីរូបមានអ្វីខ្លះ?
វិធីកំចាត់សត្វល្អិតតាមបែបវិធីរូបមាន៖ • បំភ្លឺភ្លើងសម្រាប់ត្រួតពិនិត្យសត្វល្អិតចង្រៃឬដុតរុក្ខជាតិដែលមានសត្វល្អិតបំផ្លាញ • ត្រាំគ្រាប់ពូជក្នុងទឹកក្តៅ(ចំហាយទឹកក្តៅ) ពន្លិចដំណាំខ្លះដើម្បីសម្លាប់សត្វល្អិតចង្រៃ។ • រក្សាគ្រាប់ពូជទុកនៅក្នុងដបកែវបិទជិតដើម្បីឱ្យសត្វល្អិតត្រូវថប់ដង្ហើមងាប់។
វិធីកំចាត់សត្វល្អិតតាមបែបវិធីរូបមាន៖
See less• បំភ្លឺភ្លើងសម្រាប់ត្រួតពិនិត្យសត្វល្អិតចង្រៃឬដុតរុក្ខជាតិដែលមានសត្វល្អិតបំផ្លាញ
• ត្រាំគ្រាប់ពូជក្នុងទឹកក្តៅ(ចំហាយទឹកក្តៅ) ពន្លិចដំណាំខ្លះដើម្បីសម្លាប់សត្វល្អិតចង្រៃ។
• រក្សាគ្រាប់ពូជទុកនៅក្នុងដបកែវបិទជិតដើម្បីឱ្យសត្វល្អិតត្រូវថប់ដង្ហើមងាប់។
ចូរពណ៌នាពីវិធីកំចាត់សត្វល្អិតចង្រៃបំផ្លាញដំណាំតាមបែបមេកានិច។
វិធីកំចាត់សត្វល្អិតបំផ្លាញដំណាំដំណាំតាមបែបមេកានិចមាន៖ • ការស្ទាក់ចាប់សត្វល្អិតក្នុងដំណើរចររបស់វា • ប្រើល្បាយអាហារដែលមានជាតិពុលចំពោះសត្វល្អិតទិចផ្លែ។ • ដាក់ក្រវាត់នេះនៅលើដងដើមរបស់រុក្ខជាតិស្ទាក់ស្រមោច • ប្រមូលចាប់សត្វល្អិត • ការប្រមូលផលមុនកំណត់ៈ កុំឱ្យសត្វល្អិតចង្រៃកើតមានច្រើននៅចុងបញ្ចប់នៃការលូតលាស់នRead more
វិធីកំចាត់សត្វល្អិតបំផ្លាញដំណាំដំណាំតាមបែបមេកានិចមាន៖
See less• ការស្ទាក់ចាប់សត្វល្អិតក្នុងដំណើរចររបស់វា
• ប្រើល្បាយអាហារដែលមានជាតិពុលចំពោះសត្វល្អិតទិចផ្លែ។
• ដាក់ក្រវាត់នេះនៅលើដងដើមរបស់រុក្ខជាតិស្ទាក់ស្រមោច
• ប្រមូលចាប់សត្វល្អិត
• ការប្រមូលផលមុនកំណត់ៈ កុំឱ្យសត្វល្អិតចង្រៃកើតមានច្រើននៅចុងបញ្ចប់នៃការលូតលាស់នៃដំណាំ។
តើវិធីកំចាត់សត្វល្អិតចង្រៃបំផ្លាញដំណាំមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
វិធីកំចាត់សត្វល្អិតចង្រៃបំផ្លាញដំណាំមាន៥ប្រភេទគឹ៖ វិធីមេកានិច វិធីរូប វិធីគីមី វិធីជីវៈ និងវិធីដាំដុះ។
វិធីកំចាត់សត្វល្អិតចង្រៃបំផ្លាញដំណាំមាន៥ប្រភេទគឹ៖ វិធីមេកានិច វិធីរូប វិធីគីមី វិធីជីវៈ និងវិធីដាំដុះ។
See lessចូរពណ៌នាពីជំងឺដែលកើតនៅផ្នែកផ្សេងៗលើដំណាំ។
ជំងឺដែលកើតនៅផ្នែកផ្សេងៗលើដំណាំមាន៖ ១ ឬស • ឫស ពេលរងការបំផ្លាញពីជំងឺធ្វើអោយរុក្ខជាតិឈប់លូតលាស់ ជ្រុះស្លឹក ស្វិតស្រពោនយ៉ាងលឿន ។ ២ គល់ដំណាំ • គល់ដំណាំ ពេលរងការបំផ្លាញពីជំងឺគល់ដំណាំមានពណ៌ក្រម៉ៅប្រផះ ឫសដាច់ត្រឹមគល់ ហើយផ្សិតនៅគល់ ។ ៣ ដើម មែក • ដើមមែក ពេលរងការបំផ្លាញពីជំងឺធ្វើអោយប្រព័ន្ធដឹកនាំរុក្ខរសត្រូវរាRead more
ជំងឺដែលកើតនៅផ្នែកផ្សេងៗលើដំណាំមាន៖
See less១ ឬស
• ឫស ពេលរងការបំផ្លាញពីជំងឺធ្វើអោយរុក្ខជាតិឈប់លូតលាស់ ជ្រុះស្លឹក ស្វិតស្រពោនយ៉ាងលឿន ។
២ គល់ដំណាំ
• គល់ដំណាំ ពេលរងការបំផ្លាញពីជំងឺគល់ដំណាំមានពណ៌ក្រម៉ៅប្រផះ ឫសដាច់ត្រឹមគល់ ហើយផ្សិតនៅគល់ ។
៣ ដើម មែក
• ដើមមែក ពេលរងការបំផ្លាញពីជំងឺធ្វើអោយប្រព័ន្ធដឹកនាំរុក្ខរសត្រូវរាំងស្ទះហើយរោគសញ្ញាឃើញមានលើស្លឹក ផ្កា និងផ្លែ ។
៤ ស្លឹក
• ស្លឹកមាន៖
• ជំងឺរលាក បង្កអោយបែកញើសក្រោមស្លឹកប្រែជាស្លោកបាក់រលួយ ។
• ជំងឺអុច មានអុចៗ ពណ៌ច្រេះលើផ្ទៃស្លឹកខាងក្រោមហើយឆ្លងដល់ផ្ទៃស្លឹកខាងលើ ។
• ជំងឺក្រាភ្លើង មានស្លឹកពណ៌ក្រហម(រួញដូចនំក្រៀប)និងឆ្លងរាលដាលពេលអាកាសធាតុស្ងួត ។