Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើតំបន់ដីសើមជាអ្វី?
ដីសើមជាតំបន់ទឹកនិងដីរលាយចូលគ្នាវាគ្របដណ្តប់ដោយទឹកយ៉ាងហោចណាស់មួយរយៈពេលដែរក្នុងមួយឆ្នាំ។បឹងទន្លេសាបជាតំបន់ដីសើមមួយយ៉ាងសំខាន់។
ដីសើមជាតំបន់ទឹកនិងដីរលាយចូលគ្នាវាគ្របដណ្តប់ដោយទឹកយ៉ាងហោចណាស់មួយរយៈពេលដែរក្នុងមួយឆ្នាំ។បឹងទន្លេសាបជាតំបន់ដីសើមមួយយ៉ាងសំខាន់។
See lessចូរពន្យល់ពីសារពាង្គកាយទាំងបីប្រភេទខាងលើដោយលើកឧទាហរណ៍បញ្ជាក់។
សារពាង្គកាយទាំងបីប្រភេទមាន ៖ • សារពាង្គកាយស្វ័យជីពជាសារពាង្គកាយដែលធ្វើរស្មីសំយោគយកថាមពលពន្លឺព្រះអាទិត្យដើម្បីចិញ្ចឹមជីវិត។ ឧទាហរណ៍ រុក្ខជាតិ។ • សារពាង្គកាយបរជីពជាសារពាង្គកាយដែលចិញ្ចឹមជីវិតដោយស៊ីសារពាង្គកាយដទៃជាអាហារមានរុក្ខាសីនិងមំសាសី។ ឧទាហរណ៍ រុក្ខាសី សត្វស៊ីរុក្ខជាតិជាអាហារមានទន្សាយ ក្តាន់ ពពែ……។Read more
សារពាង្គកាយទាំងបីប្រភេទមាន ៖
See less• សារពាង្គកាយស្វ័យជីពជាសារពាង្គកាយដែលធ្វើរស្មីសំយោគយកថាមពលពន្លឺព្រះអាទិត្យដើម្បីចិញ្ចឹមជីវិត។
ឧទាហរណ៍ រុក្ខជាតិ។
• សារពាង្គកាយបរជីពជាសារពាង្គកាយដែលចិញ្ចឹមជីវិតដោយស៊ីសារពាង្គកាយដទៃជាអាហារមានរុក្ខាសីនិងមំសាសី។
ឧទាហរណ៍ រុក្ខាសី សត្វស៊ីរុក្ខជាតិជាអាហារមានទន្សាយ ក្តាន់ ពពែ……។ មំសាសី សត្វស៊ីសាច់ជាអាហារមានខ្លា តោ ចចក……។
• អ្នកបំបែកជាសារពាង្គកាយដែលស៊ីសាកសពរុក្ខជាតិនិងសត្វ។
ឧទាហរណ៍ បាក់តេរី ផ្សិត សត្វល្អិត….។
តើនៅក្នុងប្យូមនីមួយៗមានប្រភេទសារពាង្គកាយអ្វីខ្លះរស់នៅ?
ប្រភេទសារពាង្គកាយនៅក្នុងប្យូមនីមួយៗមាន ៖ • សារពាង្គកាយស្វ័យជីព • សារពាង្គកាយបរជីព • អ្នកបំបែក។
ប្រភេទសារពាង្គកាយនៅក្នុងប្យូមនីមួយៗមាន ៖
See less• សារពាង្គកាយស្វ័យជីព
• សារពាង្គកាយបរជីព
• អ្នកបំបែក។
តើបឹងនិងត្រពាំជាអ្វី?
បឹង ត្រពាំងជាកន្លែងទឹកស្ងប់។បឹងមានទំហំធំហើយជ្រៅជាងត្រពាំង។
បឹង ត្រពាំងជាកន្លែងទឹកស្ងប់។បឹងមានទំហំធំហើយជ្រៅជាងត្រពាំង។
See lessតើប្យូមទឹកសាបមានអ្វីខ្លះ?
ប្យូមទឹកសាបមាន ស្ទឹង ទន្លេ ជ្រោះ អូរ បឹងត្រពាំង និងដីសើម។
ប្យូមទឹកសាបមាន ស្ទឹង ទន្លេ ជ្រោះ អូរ បឹងត្រពាំង និងដីសើម។
See lessតើតំបន់មហាសមុទ្រស្ថិតនៅផ្នែកណានៃសមុទ្រ? មានសត្វនិងរុក្ខជាតិអ្វីខ្លះរស់នៅ?
តំបន់លំហសមុទ្រស្ថិតនៅបន្ទាប់តំបន់ក្បែរឆ្នេរ។តំបន់នេះងងឹតជានិច្ចហើយត្រជាក់ខ្លាំងនិងសំពាធទឹកស្រទាប់ខាងលើនៃតំបន់នេះមាន ប្លង់តុង រុក្ខជាតិ ឆ្លាម បាឡែន មឹក។
តំបន់លំហសមុទ្រស្ថិតនៅបន្ទាប់តំបន់ក្បែរឆ្នេរ។តំបន់នេះងងឹតជានិច្ចហើយត្រជាក់ខ្លាំងនិងសំពាធទឹកស្រទាប់ខាងលើនៃតំបន់នេះមាន ប្លង់តុង រុក្ខជាតិ ឆ្លាម បាឡែន មឹក។
See lessតើតំបន់ក្បែរឆ្នេរជាអ្វី?មានភាវៈរស់អ្វីខ្លះរស់នៅ?
តំបន់ក្បែរឆ្នេរជាផ្នែកនៃសមុទ្រដែលចោតចុះក្រោមជាស្រទាប់ទ្វីប។ទីនេះមានពន្លឺគ្រប់គ្រាន់និងសារធាតុចិញ្ចឹមដែលជួយទ្រទ្រង់សារពាង្គកាយច្រើនប្រភេទដូចជា៖ ងាវ និងត្រីអណ្តែតលើផ្ទៃទឹក។
តំបន់ក្បែរឆ្នេរជាផ្នែកនៃសមុទ្រដែលចោតចុះក្រោមជាស្រទាប់ទ្វីប។ទីនេះមានពន្លឺគ្រប់គ្រាន់និងសារធាតុចិញ្ចឹមដែលជួយទ្រទ្រង់សារពាង្គកាយច្រើនប្រភេទដូចជា៖ ងាវ និងត្រីអណ្តែតលើផ្ទៃទឹក។
See lessតើតំបន់ឆ្នេរជាអ្វី?មានសត្វនិងរុក្ខជាតិអ្វីខ្លះ រស់នៅ?
តំបន់ឆ្នេរជាតំបន់នៅតាមបណ្តោយមាត់សមុទ្រ។តំបន់នេះមានខ្យងតូចៗ លៀស ក្តាម និងរុក្ខជាតិសមុទ្រតូចៗ ។
តំបន់ឆ្នេរជាតំបន់នៅតាមបណ្តោយមាត់សមុទ្រ។តំបន់នេះមានខ្យងតូចៗ លៀស ក្តាម និងរុក្ខជាតិសមុទ្រតូចៗ ។
See lessប្យូមសមុទ្រ គ្របដណ្តាប់ប្រហែលភាគរយនៃផ្ទៃផែនដី? ហើយចែកចេញជាប៉ុន្មានតំបន់? អ្វីខ្លះ?
ប្យូមសមុទ្រ គ្របដណ្តាប់ប្រហែល៧០%នៃផ្ទៃផែនដី ។ មហាសមុទ្រចែកជាតំបន់ផ្សេងៗដោយផ្អែកទៅលើជម្រៅទឹកនៅក្នុតំបន់មួយចំនួនមានដូចជា៖ តំបន់ឆ្នេរ តំបន់ក្បែរឆ្នេរ តំបន់លំហសមុទ្រ។
ប្យូមសមុទ្រ គ្របដណ្តាប់ប្រហែល៧០%នៃផ្ទៃផែនដី ។ មហាសមុទ្រចែកជាតំបន់ផ្សេងៗដោយផ្អែកទៅលើជម្រៅទឹកនៅក្នុតំបន់មួយចំនួនមានដូចជា៖ តំបន់ឆ្នេរ តំបន់ក្បែរឆ្នេរ តំបន់លំហសមុទ្រ។
See lessតើប្យូមទឹកសំខាន់ៗចែកជាប៉ុន្មាន? អ្វីខ្លះ?
ប្យូមទឹកសំខាន់ៗចែកជាពីរគឺ ប្យូមសមុទ្រ និងប្យូមទឹកសាប។
ប្យូមទឹកសំខាន់ៗចែកជាពីរគឺ ប្យូមសមុទ្រ និងប្យូមទឹកសាប។
See less