Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើប្រជាជនជប៉ុនមានកំណើនលូតលាស់យឺតមិនលើសពី៣០លាននាក់បណ្តាលមកពីបញ្ហាអ្វីខ្លះ?
ប្រជាជនជប៉ុនមានកំណើនលូតលាស់យឺតមិនលើសពី៣០លាននាក់បណ្តាលមកពីវិបត្តិអត់ឃ្លាន និងជំងឺ ជាពិសេសអត្រាមរណៈរបស់ក្មេងមានការកើនឡើងខ្ពស់។
ប្រជាជនជប៉ុនមានកំណើនលូតលាស់យឺតមិនលើសពី៣០លាននាក់បណ្តាលមកពីវិបត្តិអត់ឃ្លាន និងជំងឺ ជាពិសេសអត្រាមរណៈរបស់ក្មេងមានការកើនឡើងខ្ពស់។
See lessតើសង្គមជប៉ុនសម្បូរដោយពួកណា? ហើយវណ្ណៈក្របង្អស់គឺពួកណា? រស់នៅដូចម្តេច?
សង្គមជប៉ុន៖ • សម្បូរដោយពួក គហបតីឬដៃម្ញ៉ូដែលជាម្ចាស់កម្មសិទ្ធិដីធ្លីចំនួន៣/៤នៃផ្ទៃប្រទេសទាំងមូល។ • វណ្ណៈក្របង្អស់គឺពួកកសិកររស់នៅលើការពឹងផ្អែកលើការជួលដីស្រែរបស់ពួកគហបតីដើម្បីបង្កបង្កើនផលដោយបង់ពន្ធជាស្រូវចំនួនពាក់កណ្តាលនៃផលដែលទទួលបានក្នុងមួយរដូវ។
សង្គមជប៉ុន៖
See less• សម្បូរដោយពួក គហបតីឬដៃម្ញ៉ូដែលជាម្ចាស់កម្មសិទ្ធិដីធ្លីចំនួន៣/៤នៃផ្ទៃប្រទេសទាំងមូល។
• វណ្ណៈក្របង្អស់គឺពួកកសិកររស់នៅលើការពឹងផ្អែកលើការជួលដីស្រែរបស់ពួកគហបតីដើម្បីបង្កបង្កើនផលដោយបង់ពន្ធជាស្រូវចំនួនពាក់កណ្តាលនៃផលដែលទទួលបានក្នុងមួយរដូវ។
តើប្រទេសជប៉ុនជារដ្ឋប្រកាន់របបអ្វី? ហើយឱ្យអំណាចខ្លាំងទៅលើពួកណា?
ប្រទេសជប៉ុនជារដ្ឋប្រកាន់របបសក្តិភូមិ ហើយឱ្យអំណាចខ្លាំងទៅពួកទាហានគ្រប់គ្រង ដោយព្រះចៅអធិរាជតំណាងឱ្យសាសនាមិនលូកដៃក្នុងរឿងនយោបាយ។
ប្រទេសជប៉ុនជារដ្ឋប្រកាន់របបសក្តិភូមិ ហើយឱ្យអំណាចខ្លាំងទៅពួកទាហានគ្រប់គ្រង ដោយព្រះចៅអធិរាជតំណាងឱ្យសាសនាមិនលូកដៃក្នុងរឿងនយោបាយ។
See lessតើការប្រកាសរបបសាធារណរដ្ឋធ្វើឡើងនៅពេលណា?
ការប្រកាសរបបសាធារណរដ្ឋធ្វើឡើងចំពេលដែលប្រទេសចិនពោរពេញដោយភាពអានាធិប តេយ្យ មានចលនាបះបោរគ្រប់ទីកន្លែងដែលនាំឱ្យរបបសាធារណរដ្ឋពិបាកគ្រប់គ្រងទើបផ្ទេរអំណាចឱ្យ មេទ័ពយួនស៊ីកៃ រៀបចំសណ្តាប់ធ្នាប់ឡើងវិញ។
ការប្រកាសរបបសាធារណរដ្ឋធ្វើឡើងចំពេលដែលប្រទេសចិនពោរពេញដោយភាពអានាធិប តេយ្យ មានចលនាបះបោរគ្រប់ទីកន្លែងដែលនាំឱ្យរបបសាធារណរដ្ឋពិបាកគ្រប់គ្រងទើបផ្ទេរអំណាចឱ្យ មេទ័ពយួនស៊ីកៃ រៀបចំសណ្តាប់ធ្នាប់ឡើងវិញ។
See lessតើរបបសាធារណរដ្ឋបង្កើតឡើងឆ្នាំណា?
របបសាធារណរដ្ឋបង្កើតឡើង នៅឆ្នាំ១៩១២។
របបសាធារណរដ្ឋបង្កើតឡើង នៅឆ្នាំ១៩១២។
See lessតើសង្គ្រាមអាភៀនទាំងពីរលើកបណ្តាលឱ្យមានផលវិបាកអ្វីខ្លះ?
សង្គ្រាមអាភៀនទាំងពីរលើកបណ្តាលឱ្យចិនចុះខ្សោយ និងរងនូវការវិនាសអន្តរាយជីវិតមនុស្ស សម្ភារៈ និងនាំមកជាមួយនូវវិបត្តិសង្គមដូចជា ភាពក្រីក្រ និងការអត់ឃ្លាន។
សង្គ្រាមអាភៀនទាំងពីរលើកបណ្តាលឱ្យចិនចុះខ្សោយ និងរងនូវការវិនាសអន្តរាយជីវិតមនុស្ស សម្ភារៈ និងនាំមកជាមួយនូវវិបត្តិសង្គមដូចជា ភាពក្រីក្រ និងការអត់ឃ្លាន។
See lessដើម្បីបញ្ចប់សង្គ្រាមដ៏វិនាសសកម្មនេះ ព្រះចៅអធិរាជចិនបានយល់ព្រមចុះសន្ធិសញ្ញាជាលើកទី២ឈ្មោះអ្វី? នៅឯណា? ខ្លឹមសារសំខាន់ៗបានចែងពីអ្វីខ្លះ?
ដើម្បីបញ្ចប់សង្គ្រាមដ៏វិនាសសកម្មនេះ ព្រះចៅអធិរាជចិនបានយល់ព្រមចុះសន្ធិសញ្ញាជាលើកទី២ឈ្មោះ ទៀនសិន នៅទីក្រុងប៉េកាំង។ ខ្លឹមសារសំខាន់ៗបានចែងដូចជា៖ • បើកកំពុងផែ៦កន្លែងបន្ថែមទៀត(បន្ថែមទៅលើកំពុងផែ៥ក្នុងសន្ធិសញ្ញាណានជីង) • ពួកអឺរ៉ុបដើរហើរដោយសេរីក្នុងប្រទេសចិន • អនុញ្ញតឱ្យសង់ព្រះវិហារនិងផ្សព្វផ្សាយសាសនាគ្រឹស្តRead more
ដើម្បីបញ្ចប់សង្គ្រាមដ៏វិនាសសកម្មនេះ ព្រះចៅអធិរាជចិនបានយល់ព្រមចុះសន្ធិសញ្ញាជាលើកទី២ឈ្មោះ ទៀនសិន នៅទីក្រុងប៉េកាំង។
See lessខ្លឹមសារសំខាន់ៗបានចែងដូចជា៖
• បើកកំពុងផែ៦កន្លែងបន្ថែមទៀត(បន្ថែមទៅលើកំពុងផែ៥ក្នុងសន្ធិសញ្ញាណានជីង)
• ពួកអឺរ៉ុបដើរហើរដោយសេរីក្នុងប្រទេសចិន
• អនុញ្ញតឱ្យសង់ព្រះវិហារនិងផ្សព្វផ្សាយសាសនាគ្រឹស្ត
• អាភៀនត្រូវចាត់ទុកជាទំនិញស្របច្បាប់។
តើសង្គ្រាមអាភៀនលើកទី២ផ្ទុះឡើងថ្ងៃខែឆ្នាំណា? ដោយសារមូលហេតុអ្វី?
សង្គ្រាមអាភៀនលើកទី២ផ្ទុះឡើងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៨៥៦ ដោយសារអធិរាជចិនបញ្ជាឱ្យគេសម្លាប់អ្នកការទូតបារាំងឈ្មោះ អាមេសាបើឡែននៅខេត្តក្វាងស៊ី។
សង្គ្រាមអាភៀនលើកទី២ផ្ទុះឡើងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ១៨៥៦ ដោយសារអធិរាជចិនបញ្ជាឱ្យគេសម្លាប់អ្នកការទូតបារាំងឈ្មោះ អាមេសាបើឡែននៅខេត្តក្វាងស៊ី។
See lessតើសន្ធិសញ្ញាណានជីងជាសន្ធិសញ្ញាដូចម្តេច?
សន្ធិសញ្ញាណានជីងជាសន្ធិសញ្ញាមិនស្មើភាពលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តពិភពលោកដែលអង់គ្លេសជាអ្នកឈ្នះបានដាក់លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមកលើប្រទេសចិនដែលជាអ្នកចាញ់។
សន្ធិសញ្ញាណានជីងជាសន្ធិសញ្ញាមិនស្មើភាពលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តពិភពលោកដែលអង់គ្លេសជាអ្នកឈ្នះបានដាក់លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមកលើប្រទេសចិនដែលជាអ្នកចាញ់។
See lessតើសន្ធិសញ្ញាណានជីងមានប៉ុន្មានមាត្រា? ហើយមាត្រាសំខាន់ៗបានចែងពីអ្វីខ្លះ?
សន្ធិសញ្ញាណានជីងមាន ១៤ មាត្រា។មាត្រាសំខាន់ៗបានចែងពី៖ • រដ្ឋាភិបាលចិនត្រូវសងថ្លៃខូចខាតជាទឹកប្រាក់២១លានដុល្លារអាមេរិក • ចិនត្រូវបាត់បង់ដែនកោះហុងកុងទាំងស្រុង • ចិនត្រូវបើកកំពង់ផែចំនួន៥ ឯអង់គ្លេសមានសិទិ្ធដើរហើរដោយសេរីលើទឹកដីចិន • ចិនត្រូវកំណត់ព័ន្ធឱ្យបានច្បាស់លាស់ហើយមិនត្រូវយកពន្ធពេលទំនិញចេញផុតពីកំពង់ផែRead more
សន្ធិសញ្ញាណានជីងមាន ១៤ មាត្រា។មាត្រាសំខាន់ៗបានចែងពី៖
See less• រដ្ឋាភិបាលចិនត្រូវសងថ្លៃខូចខាតជាទឹកប្រាក់២១លានដុល្លារអាមេរិក
• ចិនត្រូវបាត់បង់ដែនកោះហុងកុងទាំងស្រុង
• ចិនត្រូវបើកកំពង់ផែចំនួន៥ ឯអង់គ្លេសមានសិទិ្ធដើរហើរដោយសេរីលើទឹកដីចិន
• ចិនត្រូវកំណត់ព័ន្ធឱ្យបានច្បាស់លាស់ហើយមិនត្រូវយកពន្ធពេលទំនិញចេញផុតពីកំពង់ផែ
• ជនជាតិអង់គ្លេសបើប្រព្រឹត្តិខុសតុលាការចិនគ្មានសិទ្ធិកាត់ទោសគឺទុកឱ្យតុលាការអង់គ្លេស។