Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើសហរដ្ឋអាមេរិកបានពង្រីកឥទ្ធិពលរបស់ខ្លួនតាម រយៈអ្វី ?
សហរដ្ឋអាមេរិកបានពង្រីកឥទ្ធិពលតាមរយៈ • សហរដ្ឋអាមេរិច បានជំរុញឧស្សាហកម្មគ្រប់ផ្នែកដោយប្រើកម្លាំងតាមជំនាញ • បង្កើនចំនួននាវាពាណិជ្ជកម្ម ជំនួសប្រទេសអង់គ្លេស • រយៈពេលតែ២ឆ្នាំសហរដ្ឋអាមេរិចឡើងជាមហាអំណាចជើងទឹកចំណាត់ថ្នាក់លេខ២ ។ • បានប្រកួតប្រជែងជាមួយអង់គ្លេសក្នុងការបង្កើតឃ្លាំងស្តុកទំនិញគ្រប់មុខ ។ • ក្រុងញូយRead more
សហរដ្ឋអាមេរិកបានពង្រីកឥទ្ធិពលតាមរយៈ
See less• សហរដ្ឋអាមេរិច បានជំរុញឧស្សាហកម្មគ្រប់ផ្នែកដោយប្រើកម្លាំងតាមជំនាញ
• បង្កើនចំនួននាវាពាណិជ្ជកម្ម ជំនួសប្រទេសអង់គ្លេស
• រយៈពេលតែ២ឆ្នាំសហរដ្ឋអាមេរិចឡើងជាមហាអំណាចជើងទឹកចំណាត់ថ្នាក់លេខ២ ។
• បានប្រកួតប្រជែងជាមួយអង់គ្លេសក្នុងការបង្កើតឃ្លាំងស្តុកទំនិញគ្រប់មុខ ។
• ក្រុងញូយ៉កជាមជ្ឈមណ្ឌលហិរញ្ញវត្ថុជំនួសក្រុងឡុង ។
• ប្រាក់ដុលា្លក្លាយជារូបិយបណ្ណ័អន្តរជាតិជំនួសបា្រក់លីវអង់គ្លេស ។
តើជប៉ុនបានពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈអ្វី ?
ជប៉ុនបានពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈ • ការលក់អាវុធទៅឱ្យដៃគូរនៅអឺរ៉ុប • បានខិតខំបង្កើនផលិតផលឧស្សាហកម្មគ្រប់មុខដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប • ជប៉ុនបានដណ្តើមទីផ្សារអឺរ៉ុបទាំងស្រុង • ការរីកចម្រើនខាងនាវាចរជំរុញ ជប៉ុនពង្រីកផ្សារតំបន់ ប៉ាស៊ីភិចខាងកើត អាស៊ីអគ្នេយ៍ប្រទេសចិន។ • ជប៉ុនក្លាយជាប្រទេសមានប្រាRead more
ជប៉ុនបានពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈ
See less• ការលក់អាវុធទៅឱ្យដៃគូរនៅអឺរ៉ុប
• បានខិតខំបង្កើនផលិតផលឧស្សាហកម្មគ្រប់មុខដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប
• ជប៉ុនបានដណ្តើមទីផ្សារអឺរ៉ុបទាំងស្រុង
• ការរីកចម្រើនខាងនាវាចរជំរុញ ជប៉ុនពង្រីកផ្សារតំបន់ ប៉ាស៊ីភិចខាងកើត អាស៊ីអគ្នេយ៍ប្រទេសចិន។
• ជប៉ុនក្លាយជាប្រទេសមានប្រាក់ចងការឱ្យ អង់គ្លេស និងបារាំង
តើពួកអាណានិគមអឺរ៉ុបបានបាត់បង់ទីផ្សារនៅអាស៊ីនិងអាហ្វ្រិកបណ្តើរៗព្រោះអ្វី?
ពួកអាណានិគមអឺរ៉ុបបានបាត់បង់ទីផ្សារនៅអាស៊ី និងអាហ្វ្រិកបណ្តើរៗព្រោះ ប្រទេសក្រោមអាណានិគមរើបំរះ។
ពួកអាណានិគមអឺរ៉ុបបានបាត់បង់ទីផ្សារនៅអាស៊ី និងអាហ្វ្រិកបណ្តើរៗព្រោះ ប្រទេសក្រោមអាណានិគមរើបំរះ។
See lessតើផែនការសេដ្ឋកិច្ចដែលល្បីល្បាញជាងគេគឺផែនការអ្វី? បង្កើតឡើងដោយប្រទេសណាមុនគេ?
ផែនការសេដ្ឋកិច្ចដែលល្បីល្បាញជាងគេគឺផែនការប្រាំឆ្នាំ ដែលបង្កើតឡើងដំបូងដោយប្រទេសសហភាពសូវៀត។
ផែនការសេដ្ឋកិច្ចដែលល្បីល្បាញជាងគេគឺផែនការប្រាំឆ្នាំ ដែលបង្កើតឡើងដំបូងដោយប្រទេសសហភាពសូវៀត។
See lessតើរដ្ឋមានវិធានការដូចម្តេចខ្លះដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចុះក្រោយសង្រ្គាមលោកលើកទី១?
ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចុះក្រោយសង្រ្គាមលោកលើកទី១រដ្ឋមានវិធានការដូចជា៖ • ធ្វើអន្តរាគមន៍សេដ្ឋកិច្ចដូចជាត្រូវត្រួតពិនិត្យមន្ទីរប្តូរប្រាក់ បញ្ចុះតម្លៃបា្រក់ កំណត់ទំនិញ ដែលត្រូវដឹកចេញឬនាំចូល។ • ហាមប្រាមមិនឱ្យដាំដំណាំខ្លះ បំផ្លាញចោលផលិតផលលើស និងជួយគាំទ្រសហគ្រាសណាដែលផ្តល់ផលប្រយោជន៍ដល់ជាតិ ។
ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចុះក្រោយសង្រ្គាមលោកលើកទី១រដ្ឋមានវិធានការដូចជា៖
See less• ធ្វើអន្តរាគមន៍សេដ្ឋកិច្ចដូចជាត្រូវត្រួតពិនិត្យមន្ទីរប្តូរប្រាក់ បញ្ចុះតម្លៃបា្រក់ កំណត់ទំនិញ ដែលត្រូវដឹកចេញឬនាំចូល។
• ហាមប្រាមមិនឱ្យដាំដំណាំខ្លះ បំផ្លាញចោលផលិតផលលើស និងជួយគាំទ្រសហគ្រាសណាដែលផ្តល់ផលប្រយោជន៍ដល់ជាតិ ។
ហេតុអ្វីបានជាកើតមានវិបត្តិរូបិយវត្ថុ ?
បានជាកើតមានវិបត្តិរូបិយវត្ថុ គឺកើតឡើងដោយសារការបាត់តុល្យភាពសេដ្ឋកិច្ចរដ្ឋនីមួយៗបានបោះពុម្ពក្រដាសប្រាក់បន្ថែមមានចំនួនច្រើនលើសលុបជាហេតុនាំឱ្យរូបិយវត្ថុទាំងនោះបាត់បង់តម្លៃ បណ្តាលឱ្យអ្នកទីទ័លក្រមានជីវភាពរឹតតែពិបាកឡើងៗ ។
បានជាកើតមានវិបត្តិរូបិយវត្ថុ គឺកើតឡើងដោយសារការបាត់តុល្យភាពសេដ្ឋកិច្ចរដ្ឋនីមួយៗបានបោះពុម្ពក្រដាសប្រាក់បន្ថែមមានចំនួនច្រើនលើសលុបជាហេតុនាំឱ្យរូបិយវត្ថុទាំងនោះបាត់បង់តម្លៃ បណ្តាលឱ្យអ្នកទីទ័លក្រមានជីវភាពរឹតតែពិបាកឡើងៗ ។
See lessតើបាតុភាពដ៏ជាក់ស្តែងនៃការបាត់តុល្យភាពសេដ្ឋកិច្ចបណ្តាលមកពីអ្វី?
បាតុភាពដ៏ជាក់ស្តែងនៃការបាត់តុល្យភាពសេដ្ឋកិច្ចគឺស្ថិតនៅលើវិបត្តិរូបិយវត្ថុដែលគ្រប់ប្រទេសបានពើបប្រទះជាញឹកញាប់។
បាតុភាពដ៏ជាក់ស្តែងនៃការបាត់តុល្យភាពសេដ្ឋកិច្ចគឺស្ថិតនៅលើវិបត្តិរូបិយវត្ថុដែលគ្រប់ប្រទេសបានពើបប្រទះជាញឹកញាប់។
See lessតើវិបត្តិផលិតផលលើសកើតចេញពីប្រទេសណា? ក្នុងឆ្នាំណា? បណ្តាលឱ្យមានផលវិបាកអ្វីខ្លះ?
វិបត្តិផលិតផលលើសកើតចេញពីសហរដ្ឋអាមេ រិក ក្នុងឆ្នាំ១៩២៩ ដែលបណ្តាលឱ្យមានផលវិបាកដូចជា៖ • កាត់បន្ថយតម្រូវការសម្ភារៈ • កាត់បន្ថយបរិមាណទំនិញ • បង្កើនចំនួនអ្នកឥតការងារធ្វើ • ពុំមានប្រាក់គ្រាប់គ្រាន់សម្រាប់តម្រូវការទំនិញ...។
វិបត្តិផលិតផលលើសកើតចេញពីសហរដ្ឋអាមេ រិក ក្នុងឆ្នាំ១៩២៩ ដែលបណ្តាលឱ្យមានផលវិបាកដូចជា៖
See less• កាត់បន្ថយតម្រូវការសម្ភារៈ
• កាត់បន្ថយបរិមាណទំនិញ
• បង្កើនចំនួនអ្នកឥតការងារធ្វើ
• ពុំមានប្រាក់គ្រាប់គ្រាន់សម្រាប់តម្រូវការទំនិញ…។
តើប្រទេសដែលងើបផុតពីសង្រ្គាមត្រូវធ្វើអ្វីខ្លះចំពោះប្រទេសរបស់ខ្លួន ?
ប្រទេសដែលងើបផុតពីសង្រ្គាមត្រូវស្តារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនដូចជា៖ • ផ្តល់ការងារដល់កម្មករ • ស្តារហេដ្ឋារចនាសម្ព័ន្ធ • រៀបចំហិរញ្ញវត្ថុឱ្យមានរបៀបរៀបរយឡើងវិញ • រដ្ឋនីមួយៗបិទផ្សារក្នុងស្រុករបស់ខ្លួនពុំឱ្យនាំទំនិញពីខាងក្រៅចូលមកប្រកួតប្រជែងឡើយ។
ប្រទេសដែលងើបផុតពីសង្រ្គាមត្រូវស្តារសេដ្ឋកិច្ចប្រទេសរបស់ខ្លួនដូចជា៖
See less• ផ្តល់ការងារដល់កម្មករ
• ស្តារហេដ្ឋារចនាសម្ព័ន្ធ
• រៀបចំហិរញ្ញវត្ថុឱ្យមានរបៀបរៀបរយឡើងវិញ
• រដ្ឋនីមួយៗបិទផ្សារក្នុងស្រុករបស់ខ្លួនពុំឱ្យនាំទំនិញពីខាងក្រៅចូលមកប្រកួតប្រជែងឡើយ។
តើប្រទេសក្រៅទ្វីបអឺរ៉ុបណាខ្លះដែលឆ្លៀតឱកាសយកចំណេញពីសង្គ្រាមលោកលើកទី១?
ប្រទេសក្រៅទ្វីបអឺរ៉ុបដែលឆ្លៀតឱកាសយកចំណេញពីសង្គ្រាមលោកលើកទី១មាន៖ • ប្រទេសជប៉ុន • ប្រទេសសហរដ្ឋអាមេរិក • ប្រទេសកាណាដា • ប្រទេសអូស្រ្តាលី • ប្រទេសប្រេស៊ីលជាដើម...។
ប្រទេសក្រៅទ្វីបអឺរ៉ុបដែលឆ្លៀតឱកាសយកចំណេញពីសង្គ្រាមលោកលើកទី១មាន៖
See less• ប្រទេសជប៉ុន
• ប្រទេសសហរដ្ឋអាមេរិក
• ប្រទេសកាណាដា
• ប្រទេសអូស្រ្តាលី
• ប្រទេសប្រេស៊ីលជាដើម…។