Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
តើព្រះបាទចន្ទរាជាបានលើកទ័ពចូលវាយសៀមប៉ុន្មានលើក? ឆ្នាំណាខ្លះ? រំដោះបានខេត្តណាខ្លះ?
ព្រះបាទចន្ទរាជាបានលើកទ័ពចូលវាយសៀម ចំនួន៤លើកគឺ៖ • ១៥៣១រំដោះបានខេត្តបស្ចឹមបុរី • ១៥៥៧រំដោះបានខេត្តចន្ទបុរីនិង ខេត្តផ្សេងៗ ទៀត • ពីរលើកទៀតឆ្នាំ១៥៥៩ និង១៥៦២ដោយចាប់បានឈ្លើយសឹកសៀមជាច្រើននាក់មកស្រុកខ្មែរ
ព្រះបាទចន្ទរាជាបានលើកទ័ពចូលវាយសៀម ចំនួន៤លើកគឺ៖
See less• ១៥៣១រំដោះបានខេត្តបស្ចឹមបុរី
• ១៥៥៧រំដោះបានខេត្តចន្ទបុរីនិង ខេត្តផ្សេងៗ ទៀត
• ពីរលើកទៀតឆ្នាំ១៥៥៩ និង១៥៦២ដោយចាប់បានឈ្លើយសឹកសៀមជាច្រើននាក់មកស្រុកខ្មែរ
តើមូលហេតុអ្វីបានជាមានឈ្មោះថាខេត្តសៀមរាប ?
បានជាមានឈ្មោះថាខេត្តសៀមរាបគឺ៖ • ដោយស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករតាមទម្លាប់ពីមុនប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម។ • សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយសឹករាប់Read more
បានជាមានឈ្មោះថាខេត្តសៀមរាបគឺ៖
See less• ដោយស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករតាមទម្លាប់ពីមុនប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម។
• សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយសឹករាប់ពាន់នាក់ ។
• នៅត្រង់កន្លែងនោះ ហៅភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប(សៀមចាញ់ខ្មែររាប)រហូតដល់សព្វថ្ងៃ។
ហេតុអ្វីបានជាសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរ?
បានជាសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរគឺ៖ • ដោយសារព្រះបាទចន្ទរាជាមិនបាននាំសួយសារអាករមកថ្វាយសៀមតាមទម្លាប់ពីមុន • ព្រះអង្គមិនចង់ឱ្យប្រទេសខ្មែរស្ថិតនៅក្រោមចំណុះសៀមដូចពេលមុនទៀត។
បានជាសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរគឺ៖
See less• ដោយសារព្រះបាទចន្ទរាជាមិនបាននាំសួយសារអាករមកថ្វាយសៀមតាមទម្លាប់ពីមុន
• ព្រះអង្គមិនចង់ឱ្យប្រទេសខ្មែរស្ថិតនៅក្រោមចំណុះសៀមដូចពេលមុនទៀត។
បើតាមសំដីលោកអ៊ុក អ៊ូអតីតមេឃុំលង្វែកនាឆ្នាំ១៩៧០គាត់មានប្រសាសន៍ដូចម្តេច?
បើតាមសំដីលោកអ៊ុក អ៊ូអតីតមេឃុំលង្វែកនាឆ្នាំ១៩៧០គាត់ថាសេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ។
បើតាមសំដីលោកអ៊ុក អ៊ូអតីតមេឃុំលង្វែកនាឆ្នាំ១៩៧០គាត់ថាសេះពេញកម្លាំងមិនអាចបោលជុំវិញបន្ទាយលង្វែកបានឡើយ។
See lessចូរបង្ហាញពីទីតាំងយុទ្ធសាស្រ្តបន្ទាយលង្វែក។
ទីតាំងយុទ្ធសាស្រ្តបន្ទាយលង្វែកគឺ • មានទន្លេ បឹង ព្រៃឈើជារបាំង • មានរាងបួនជ្រុង • បណ្តោយ៣គីឡូម៉ែត្រ ទទឹង២គីឡូម៉ែត្រ • ហ៊ុមព័ទ្ធដោយគូទឹកនិងដាំឫស្សីកម្រាស់២សិនព័ទ្ធជុំវិញដោយកំពែងដីកម្ពស់១៥ហត្ថ(៧.៥ម៉ែត្រ) • ក្នុងបន្ទាយមាន៖វាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះ៤គ្រប់ទិស ចិRead more
ទីតាំងយុទ្ធសាស្រ្តបន្ទាយលង្វែកគឺ
See less• មានទន្លេ បឹង ព្រៃឈើជារបាំង
• មានរាងបួនជ្រុង
• បណ្តោយ៣គីឡូម៉ែត្រ ទទឹង២គីឡូម៉ែត្រ
• ហ៊ុមព័ទ្ធដោយគូទឹកនិងដាំឫស្សីកម្រាស់២សិនព័ទ្ធជុំវិញដោយកំពែងដីកម្ពស់១៥ហត្ថ(៧.៥ម៉ែត្រ)
• ក្នុងបន្ទាយមាន៖វាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ២២ រោងដំរី រោងសេះ ប្រាសាទពីរ ជីកស្រះ៤គ្រប់ទិស ចិញ្ចឹមត្រីប្រួល រ៉ស ឆ្កោក…និងសង់ឃ្លាំង១៥ខ្នងសម្រាប់ដាក់ស្រូវ អង្ករ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក…។
• បន្ទាយលង្វែកមានទ្វារធំ៤នៅទិសទាំង៤
• បន្ទាយលង្វែកមានទ្វារតូច៤ចំជ្រុងនៃទិសតូចទាំង៤
• មានសួនច្បារធំ២ មានភូមិអ្នកស្រុក៤ មានវត្តប្រាំ…។
មូលហេតុអ្វីបានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក?
បានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក ឡើងព្រោះ៖ • កសាងបន្ទាយលង្វែកឱ្យបានរឹងមាំដើម្បីការពារសត្រូវ(សៀម) • ចង់បង្កើតជាស្នាដៃរបស់ព្រះអង្គផ្ទាល់ • ចង់ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ដើម្បីចងក្រងឯកសារទុកបង្រៀនកូនខ្មែរជំនាន់ក្រោយ • ចង់បង្កើតវប្បធម៌ថ្មីនៅក្រោយសម័យអង្គរ។
បានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក
See lessឡើងព្រោះ៖
• កសាងបន្ទាយលង្វែកឱ្យបានរឹងមាំដើម្បីការពារសត្រូវ(សៀម)
• ចង់បង្កើតជាស្នាដៃរបស់ព្រះអង្គផ្ទាល់
• ចង់ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ដើម្បីចងក្រងឯកសារទុកបង្រៀនកូនខ្មែរជំនាន់ក្រោយ
• ចង់បង្កើតវប្បធម៌ថ្មីនៅក្រោយសម័យអង្គរ។
តើព្រះរាជាអង្គណាដែលសង់បន្ទាយលង្វែក? ពីឆ្នាំណាដល់ឆ្នាំណា? នៅឯណា? នៅក្នុងនោះមានវត្ថុសក្ត័សិទ្ធិអ្វីខ្លះ?
ស្តេចដែលសង់បន្ទាយលង្វែកគឺ ព្រះបាទ ចន្ទរាជាបានបញ្ជាឱ្យគេសង់បន្ទាយលង្វែកនៅឆ្នាំ១៥២៧-១៥២៩។ នៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ នៅក្នុងបន្ទាយមានវត្ថុសក្តិសិទ្ធិដូចជា ព្រះត្រឡែងកែង ព្រះកែវ និងព្រះគោចំនួន១២ដែលផ្ទុកគម្ពីរសាស្រ្តាគ្រប់ប្រភេទដែលនៅសេសសល់តាំងពីសម័យអង្គរមកម្លេះ ។
ស្តេចដែលសង់បន្ទាយលង្វែកគឺ ព្រះបាទ
See lessចន្ទរាជាបានបញ្ជាឱ្យគេសង់បន្ទាយលង្វែកនៅឆ្នាំ១៥២៧-១៥២៩។ នៅក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ នៅក្នុងបន្ទាយមានវត្ថុសក្តិសិទ្ធិដូចជា ព្រះត្រឡែងកែង ព្រះកែវ និងព្រះគោចំនួន១២ដែលផ្ទុកគម្ពីរសាស្រ្តាគ្រប់ប្រភេទដែលនៅសេសសល់តាំងពីសម័យអង្គរមកម្លេះ ។
តើព្រះបាទចន្ទរាជាបុត្ររបស់ព្រះរាជាអង្គណា? មានបុត្រប៉ុន្មានអង្គព្រះនាមអ្វីខ្លះ?
ព្រះបាទចន្ទរាជាបុត្ររបស់ព្រះបាទធម្មរាជាហើយមានបុត្រពីរអង្គគឺ៖ • ព្រះបាទរាមាធិបតី • ព្រះបាទបរមរាជាទី៤ឬបរមេន្ទរាជា។
ព្រះបាទចន្ទរាជាបុត្ររបស់ព្រះបាទធម្មរាជាហើយមានបុត្រពីរអង្គគឺ៖
See less• ព្រះបាទរាមាធិបតី
• ព្រះបាទបរមរាជាទី៤ឬបរមេន្ទរាជា។
តើព្រះបាទចន្ទរាជាមានបុត្រប៉ុន្មានអង្គ? ព្រះនាមអ្វីខ្លះ?
ព្រះបាទចន្ទរាជាមានអគ្គមហេសីពីរអង្គនិងបុត្រពីរអង្គគឺ • ភគវតី សិរីចក្រពត្តិ ប្រសូត្របានបុត្រានាម រាមាធិបតី(១៥២០)។ • ស្នំឯកបុទុមបុប្ផា ប្រសូត្របានបុត្រានាម បរមេន្ទរាជា(១៥២១)។
ព្រះបាទចន្ទរាជាមានអគ្គមហេសីពីរអង្គនិងបុត្រពីរអង្គគឺ
See less• ភគវតី សិរីចក្រពត្តិ ប្រសូត្របានបុត្រានាម រាមាធិបតី(១៥២០)។
• ស្នំឯកបុទុមបុប្ផា ប្រសូត្របានបុត្រានាម បរមេន្ទរាជា(១៥២១)។
តើព្រះបាទចន្ទរាជាសោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? មានអគ្គមហេសីព្រះនាមអ្វីខ្លះ?
ព្រះបាទចន្ទរាជាសោយរាជ្យពីឆ្នាំ១៥២៥ដល់ ១៥៦៦។ មានអគ្គមហេសីពីរអង្គ។
ព្រះបាទចន្ទរាជាសោយរាជ្យពីឆ្នាំ១៥២៥ដល់ ១៥៦៦។ មានអគ្គមហេសីពីរអង្គ។
See less