Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
អាស្រ័យមូលធននិងអ្នកបច្ចេកទេសបារាំងតើរុស្ស៊ីបានធ្វើអ្វីខ្លះ?
អាស្រ័យមូលធននិងអ្នកបច្ចេកទេសបារាំងរុស្ស៊ីបាន៖ • ស្ថាបនាផ្លូវរថភ្លើងពាសពេញផ្ទៃប្រទេស • កសាងផ្លូវរថភ្លើងស៊ីបេរីពីអឺរ៉ុបទៅចុងបូព៌ា • បង្កើតឧស្សាហកម្មអណ្តូងរ៉ែ • ផលិតដែក ធ្យូងថ្ម និង ប្រេងកាត • បង្កើតរោងចក្រនៅគ្រប់មណ្ឌលដែលមានវត្ថុធាតុដើមគ្រប់គ្រាន់។
អាស្រ័យមូលធននិងអ្នកបច្ចេកទេសបារាំងរុស្ស៊ីបាន៖
See less• ស្ថាបនាផ្លូវរថភ្លើងពាសពេញផ្ទៃប្រទេស
• កសាងផ្លូវរថភ្លើងស៊ីបេរីពីអឺរ៉ុបទៅចុងបូព៌ា
• បង្កើតឧស្សាហកម្មអណ្តូងរ៉ែ
• ផលិតដែក ធ្យូងថ្ម និង ប្រេងកាត
• បង្កើតរោងចក្រនៅគ្រប់មណ្ឌលដែលមានវត្ថុធាតុដើមគ្រប់គ្រាន់។
តើវិបត្តិនយោបាយនិងសង្គមធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីរីកចម្រើនឬថយចុះ?
វិបត្តិនយោបាយនិងសង្គមធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីមានការរីកចម្រើនយ៉ាងខ្លាំងនៅសតវត្សទី១៩និងដើមសតវត្សទី២០។
វិបត្តិនយោបាយនិងសង្គមធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីមានការរីកចម្រើនយ៉ាងខ្លាំងនៅសតវត្សទី១៩និងដើមសតវត្សទី២០។
See lessចូរបង្ហាញពីវិបត្តិនយោបាយនិងសង្គមក្រោយពីសោយទិវង្គតនៃព្រះចៅអាឡិចសង់ទី២។
វិបត្តិនយោបាយនិងសង្គមក្រោយពីសោយទិវង្គតនៃព្រះចៅអាឡិចសង់ទី២មាន៖ • ពួកអភិជនប្រតិកិរយាផ្អាក់ដំណើរកំណែទម្រង់ • ទាញប្រទេសរុស្ស៊ីទៅរកទម្លាប់ចាស់វិញ • អ្នកដឹកនាំល្បីៗត្រូវនគបាលចាប់ដាក់គុក • ធ្វើទារុណកម្មបង្ខំឱ្យធ្វើការជាទម្ងន់ • និរទេសទៅកាន់ស៊ីបេរី • អ្នកខ្លះបានភៀសខ្លួនទៅអឺរ៉ុបខាងលិច។ • មានចម្បាំងនិងជប៉ុន(១Read more
វិបត្តិនយោបាយនិងសង្គមក្រោយពីសោយទិវង្គតនៃព្រះចៅអាឡិចសង់ទី២មាន៖
See less• ពួកអភិជនប្រតិកិរយាផ្អាក់ដំណើរកំណែទម្រង់
• ទាញប្រទេសរុស្ស៊ីទៅរកទម្លាប់ចាស់វិញ
• អ្នកដឹកនាំល្បីៗត្រូវនគបាលចាប់ដាក់គុក
• ធ្វើទារុណកម្មបង្ខំឱ្យធ្វើការជាទម្ងន់
• និរទេសទៅកាន់ស៊ីបេរី
• អ្នកខ្លះបានភៀសខ្លួនទៅអឺរ៉ុបខាងលិច។
• មានចម្បាំងនិងជប៉ុន(១៩០៤-១៩០៥)
• រុស្ស៊ីបរាជ័យយ៉ាងអាម៉ាសបំផុតក្នុង
សង្គ្រាមនេះ។
តើស្តេចណាខ្លះដែលសោយរាជ្យបន្តពីអាឡិចសង់ទី២? ហើយនាំឱ្យសង្គមជួបវិបត្តិឈានទៅកាន់របបអ្វី?ក្នុងឆ្នាំណា?
ស្តេច ដែលសោយរាជ្យបន្តពីអាឡិចសង់ទី២មាន៖ • ព្រះចៅអធិរាជអាឡិចសង់ទី៣ • ព្រះចៅអធិរាជនីកូឡៃទី២។ ហើយនាំឱ្យសង្គមជួបប្រទះវិបត្តិកាន់តែធ្ងន់ធ្ងរឡើយរហូតឈានទៅផ្លាស់របបគ្រប់គ្រងទៅជាសង្គមនិយម ក្នុងឆ្នាំ ១៩១៧។
ស្តេច ដែលសោយរាជ្យបន្តពីអាឡិចសង់ទី២មាន៖
See less• ព្រះចៅអធិរាជអាឡិចសង់ទី៣
• ព្រះចៅអធិរាជនីកូឡៃទី២។
ហើយនាំឱ្យសង្គមជួបប្រទះវិបត្តិកាន់តែធ្ងន់ធ្ងរឡើយរហូតឈានទៅផ្លាស់របបគ្រប់គ្រងទៅជាសង្គមនិយម ក្នុងឆ្នាំ ១៩១៧។
តើពួកបដិវត្តន៍បានរួមគ្នាបង្កើតសមាគមឈ្មោះអ្វី?ហើយទិវង្គតនៃព្រះចៅអាឡិចសង់ទី២គឺជាការបញ្ចប់នៃអ្វី?
ពួកបដិវត្តន៍បានរួមគ្នាបង្កើតសមាគមឈ្មោះ« ដី និង សេរីភាព»។ហើយទិវង្គតនៃព្រះចៅអាឡិចសង់ទី២គឺជាការបញ្ចប់វិវឌ្ឈនាការឆ្ពោះទៅរករបបសេរីនៅរុស្ស៊ី។
ពួកបដិវត្តន៍បានរួមគ្នាបង្កើតសមាគមឈ្មោះ« ដី និង សេរីភាព»។ហើយទិវង្គតនៃព្រះចៅអាឡិចសង់ទី២គឺជាការបញ្ចប់វិវឌ្ឈនាការឆ្ពោះទៅរករបបសេរីនៅរុស្ស៊ី។
See lessតើគំនិតបដិវត្តន៍ត្រូវគេយកទៅសាបព្រោះនៅកន្លែងណាខ្លះ? តាមរយៈអ្វី? ហើយត្រូវគេបង្ក្រាបដូចម្តេចខ្លះ?
គំនិតបដិវត្តន៍ត្រូវគេយកទៅសាបព្រោះនៅតាមភូមិ តាមរោងជាង តាមការដ្ឋាននានា តាមរយៈនិស្សិតក្លែងបន្លំជាកសិករឬកម្មករ។ហើយត្រូវគេ បង្ក្រាបយ៉ាងឃោរឃៅដូចជា៖ • ចាប់ដាក់គុកធ្វើទារុណកម្ម • បាញ់សម្លាប់ជាដើម
គំនិតបដិវត្តន៍ត្រូវគេយកទៅសាបព្រោះនៅតាមភូមិ តាមរោងជាង តាមការដ្ឋាននានា តាមរយៈនិស្សិតក្លែងបន្លំជាកសិករឬកម្មករ។ហើយត្រូវគេ
See lessបង្ក្រាបយ៉ាងឃោរឃៅដូចជា៖
• ចាប់ដាក់គុកធ្វើទារុណកម្ម
• បាញ់សម្លាប់ជាដើម
តើស្នាដៃទស្សនវិទូធំៗត្រូវបានគេប្រែជាភាសារុស្ស៊ីមានសៀវភៅអ្វីខ្លះ?
ស្នាដៃទស្សនវិទូធំៗត្រូវបានគេប្រែជាភាសារុស្ស៊ីមានសៀវភៅដូចជា៖ • សៀវភៅឡឺកាពីតាល់ • កាពីតាល់របស់លោកហ្កាល់ម៉ាក់។
ស្នាដៃទស្សនវិទូធំៗត្រូវបានគេប្រែជាភាសារុស្ស៊ីមានសៀវភៅដូចជា៖
See less• សៀវភៅឡឺកាពីតាល់
• កាពីតាល់របស់លោកហ្កាល់ម៉ាក់។
តើកំណែទម្រង់នយោបាយរុស្ស៊ីកម្មបានបណ្តាលឱ្យកើតមានវណ្ណៈអ្វី? ហើយវណ្ណៈថ្មីនេះលេចចេញពីណា?
• កំណែទម្រង់នយោបាយរុស្ស៊ីកម្មបានបណ្តាលឱ្យកើតមានវណ្ណៈថ្មីមួយទៀតគឺក្រុមអ្នកប្រកបវិជ្ជាជីវៈសេរីមានសាស្រ្តាចារ្យ គ្រូពេទ្យ មេធាវីជាដើម។ • វណ្ណៈថ្មីនេះជាបញ្ញវន្តដែលលេចចេញមកពីប្រភពរាស្រ្តសាមញ្ញ ពេញចិត្តនិងវប្បធម៌ជាតិ ខុសពីពួកអភិជនរុស្ស៊ីដែលនិយមតែវប្បធម៌បរទេស(បារាំង)។
• កំណែទម្រង់នយោបាយរុស្ស៊ីកម្មបានបណ្តាលឱ្យកើតមានវណ្ណៈថ្មីមួយទៀតគឺក្រុមអ្នកប្រកបវិជ្ជាជីវៈសេរីមានសាស្រ្តាចារ្យ គ្រូពេទ្យ មេធាវីជាដើម។
See less• វណ្ណៈថ្មីនេះជាបញ្ញវន្តដែលលេចចេញមកពីប្រភពរាស្រ្តសាមញ្ញ ពេញចិត្តនិងវប្បធម៌ជាតិ ខុសពីពួកអភិជនរុស្ស៊ីដែលនិយមតែវប្បធម៌បរទេស(បារាំង)។
ដើម្បីសម្រេចគោលបំណងនេះតើព្រះអង្គបានប្រើមធ្យោបាយអ្វីខ្លះ?
ដើម្បីសម្រេចគោលបំណងនេះព្រះអង្គបានប្រើប្រាស់មធ្យោបាយដូចជា៖ បំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗដែលរស់នៅ ក្នុងប្រទេស។ ធ្វើច្បាប់រឹបអូសដីស្រែចម្ការរបស់ជនប៉ូឡូញ បញ្ជូនជនរុស្ស៊ីឱ្យទៅតាំងនិគមជនលើដីដែលរឹប អូសបាននោះ បង្ខំឱ្យប្រើភាសារុស្ស៊ីជាផ្លូវការតាមរយៈការអប់រំ នៅសាលា មានការរឹតបន្តឹងផ្នែកសិទ្ធិមនុស្Read more
ដើម្បីសម្រេចគោលបំណងនេះព្រះអង្គបានប្រើប្រាស់មធ្យោបាយដូចជា៖
See less បំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗដែលរស់នៅ
ក្នុងប្រទេស។
ធ្វើច្បាប់រឹបអូសដីស្រែចម្ការរបស់ជនប៉ូឡូញ
បញ្ជូនជនរុស្ស៊ីឱ្យទៅតាំងនិគមជនលើដីដែលរឹប
អូសបាននោះ
បង្ខំឱ្យប្រើភាសារុស្ស៊ីជាផ្លូវការតាមរយៈការអប់រំ
នៅសាលា
មានការរឹតបន្តឹងផ្នែកសិទ្ធិមនុស្ស
បំបិទសេរីភាពខាងជំនឿសាសនា
បង្ខំឱ្យអ្នកស្រុកកាន់សាសនាអ័រតូដុក
ទ្រព្យសម្បត្តិ ដីធ្លីរបស់វត្តអារាមដែលពុំមែនអ័រតូ
ដុកត្រូដាក់ជាសម្បត្តិរដ្ឋ។
តើព្រះចៅអាឡិចសង់ទី២បានធ្វើនយោបាយរុស្ស៊ីកម្មដើម្បីអ្វី?
ព្រះចៅអាឡិចសង់ទី២បានធ្វើនយោបាយរុស្ស៊ីកម្មដើម្បីរំលាយជាតិផ្សេងៗ ក្នុងចក្រភព ឱ្យទៅជាជាតិរុស្ស៊ីទាំងអស់។
ព្រះចៅអាឡិចសង់ទី២បានធ្វើនយោបាយរុស្ស៊ីកម្មដើម្បីរំលាយជាតិផ្សេងៗ ក្នុងចក្រភព ឱ្យទៅជាជាតិរុស្ស៊ីទាំងអស់។
See less