– ដំបូងអ្នកជក់បារីត្រូវតាំងចិត្តយ៉ាងមុតមាំ ក្នុងការសម្រេចចិត្តឈប់ជក់បារី។ ការតាំងចិត្តនេះជាចំណុចសំខាន់ណាស់ ព្រោះបើគ្មានការតាំងចិត្តនោះទេ ការឈប់ជក់បារីក៏មិនសម្រេចដែរ។ កាលណាការតាំងចិត្តរបស់អ្នកជក់កាន់តែខ្លាំងក្លា ជោគជ័យនៃការផ្ដាច់បារីក៏កាន់តែជាក់លាក់ដែរ។ -បន្ទាប់ពីការតាំងចិត្ត អ្នកជក់បារីត្រូវកំណត់កាលបរិច្ឆេទឲ្យបានច្បាស់លាស់ ដើម្បីឈប់ជក់បារី ។ ថ្ងៃនេះជាពេលល្អបំផុតក្នុងការឈប់ជក់បារី ព្រោះការពន្យាពេលអាចធ្វើឱ្យការតាំងចិត្តធ្លាក់ចុះ។
vrean.com Latest Questions
ដើម្បីបង្ការការជក់បារីរដ្ឋាភិបាលត្រូវមានសកម្មភាពដូចជា ៖ a) ដំឡើងជាបន្តបន្ទាប់នូវអត្រាពន្ធដាររបស់ថ្នាំជក់។ b) បង្កើតកន្លែងជក់បារីឲ្យពលរដ្ឋនៅតាមកន្លែងសាធារណៈ។ c) ភ្ជាប់បម្រាបប៉ះពាល់សុខភាពលើកញ្ចប់បារីនិងជាមួយការផ្សាយពាណិជ្ជកម្ម ដោយធ្វើបែបនេះរហូតមានច្បាប់បញ្ឈប់ការផ្សាយពាណិជ្ជកម្មបារីជាស្ថាពរ។ d) បង្កើតយុទ្ធនាការបង្កាថ្នាំជក់ និងគ្រឿងស្រវឹងឲ្យបានទូលំទូលាយ។ e) ពង្រីកចំណេះដឹងអំពីថ្នាំជក់តាមរយៈសកម្មភាពអប់រំសុខភាព បណ្ដាញពត៌មាន និងតាមសៀវភៅសិក្សា។ f) ហាមឃាត់ការឃោសនាលក់បារីតាមគ្រប់រូបភាពនិងមធ្យោបាយផ្សេងៗ ។ g) ឃោសនាលក់បារីឲ្យតិចជាងមុន។ h) បង្កើតច្បាប់ហាមជក់បារីនៅតាមមន្ទីពេទ្យ ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា កន្លែងធ្វើការ កន្លែងសារធារណៈផ្សេងៗ…។ i) បង្កើតច្បាប់ហាមឃាត់លក់បារីឱ្យក្មេងៗ។
a) ការមិនជក់បារីនៅកន្លែងធ្វើការ មានន័យថាអ្នកបានជួយការពារមនុស្សជាច្រើនឱ្យជៀសផុតពីផលវិបាកផ្សេងៗដែលបណ្ដាលមកពីផ្សែងបារី។ b) ការមិនជក់បារីនៅកន្លែងធ្វើការ មានន័យថាអ្នកបានជួយការពារមនុស្សក្នុងគ្រួសារឱ្យជៀសផុតពីផលវិបាកផ្សេងៗដែលបណ្ដាលមកពីផ្សែងបារី។ c) ការមិនជក់បារីនៅកន្លែងធ្វើការ មានន័យថាអ្នកបានជួយការពារមនុស្សមួយចំនួនឱ្យជៀសផុតពីផលវិបាកផ្សេងៗដែលបណ្ដាលមកពីអ្នក។ d) ការមិនជក់បារីនៅកន្លែងធ្វើការ មានន័យថាអ្នកបានជួយការពារមនុស្សជាច្រើនឱ្យជៀសផុតពីផលវិបាកផ្សេងៗដែលបណ្ដាលមកពីអ្នក។
ផ្សែងបារីផ្ដល់ផលប៉ះពាល់ទៅដល់ការិយាល័យនិងទីប្រជុំជនដូចជា ៖ a) ផ្សែងបារីដែលហុយវិលវល់ក្នុងកន្លែងធ្វើការ ក៏ជាមូល-ហេតុបណ្ដាលឱ្យការប្រមូលអារម្មណ៍ ការពិចារណា និងភាពឆ្លាតវៃថយចុះ។ b) ផ្សែងបារីដែលហុយវិលវល់ក្នុងកន្លែងធ្វើការ ក៏ជាមូល-ហេតុបណ្ដាលឱ្យការប្រមូលអារម្មណ៍ ការពិចារណា និងភាពឆ្លាតវៃប្រសើរឡើង។ c) ដូចនេះ គុណភាពការងារមិនល្អប្រសើទេ។ d) ការជក់បារីនៅកន្លែងធ្វើការប៉ះពាល់ដល់សីលធម៌ជាពិសេសរំលោភសិទ្ធិអ្នកមិនជក់បារីទៀតផង។ e) ការជក់បារីនៅកន្លែងធ្វើការប៉ះពាល់ដល់បរិស្ថានជាពិសេសសិទ្ធិអ្នកមិនជក់បារីទៀតផង។
ការជក់បារីបណ្ដាលឱ្យកុមារទទួលផលប៉ះពាល់ដូចជា៖ a) ការលូតលាស់យឺត ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។ b) ការលូតលាស់លឿន ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។ c) ប្រព័ន្ធស៊ាំចុះខ្សោយដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។ d) ប្រព័ន្ធស៊ាំរឹងមាំដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។
• ស្ត្រីមានផ្ទៃពោះដែលស្រូបផ្សែងបារីពីប្ដី ឬអ្នករួមការងារអាចមានគ្រោះថ្នាក់ចំពោះម្ដាយនិងទារកក្នុងផ្ទៃ ។ ជាទូទៅ ទារកដែលកើតពីម្ដាយជាអ្នកស្រូបផ្សែងបារីជាប្រចាំក្នុងអំឡុងពេលមានផ្ទៃពោះច្រើនកើតមកមិនគ្រប់ទំងន់ មិនគ្រប់លក្ខណៈ សុខភាពទារកទន់ខ្សោយ ប្រាជ្ញាមិនឆ្លាតវៃ កូនកើតមកស្លាប់ភ្លាម ឬកើតមិនគ្រប់ខែ។
• ការជក់បារីអកម្ម ឬជក់បារីដោយប្រយោលគឺជាការស្រូបផ្សែងបារីពីគេបង្ហុយផ្សែងបារីចោលនៅជិតអ្នក វាក៏អាចបង្កជំងឺមួយចំនួនដល់អ្នកជក់បារីដែរ។ • ការជក់បារីអកម្ម ឬជក់បារីដោយផ្ទាល់គឺជាការស្រូបផ្សែងបារីពីគេបង្ហុយផ្សែងបារីចោលក្នុងបរិយាកាស វាក៏អាចបង្កជំងឺជាច្រើនមុខដូចអ្នកជក់បារីដែរ។ • ការជក់បារីអកម្ម ឬជក់បារីដោយប្រយោលគឺជាការស្រូបផ្សែងបារីពីគេបង្ហុយផ្សែងបារីចោលក្នុងបរិយាកាស វាក៏អាចបង្កជំងឺជាច្រើនមុខដូចអ្នកជក់បារីដែរ។ • ការជក់បារីអកម្ម ឬជក់បារីដោយប្រយោលគឺជាការស្រូបផ្សែងបារីពីគេបង្ហុយផ្សែងបារីដូចអ្នកជក់បារីផ្ទាល់តែម្តង វាក៏អាចបង្កជំងឺជាច្រើនមុខដូចអ្នកជក់បារីដែរ។
ការជក់បារីបណ្ដាលឱ្យកើតជម្ងឺមហារីកនៅលើ សរីរាង្គផ្សេង ដូចជាមាត់ បំពង់ក សួត ក្រពះ ថ្លើម ប្លោកនោម។ ដោយឡែកតាមការស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា មហារីកសួត៨០%បណ្ដាលមកពីការជក់បារី។ ឱកាសកើតជំងឺមហារីកស្របគ្នានឹងចំនួនបារីដែលបានជក់ មានន័យថាបើជក់បារីកាន់តែច្រើន ឱកាសកើតជំងឺមហារីកក៏កាន់តែច្រើនដែរ។
អ្នកជម្ងឺបាត់បង់លទ្ធភាពដកដង្ហើមបន្តិចម្ដងៗ។ ពេលមានជំងឺហើមសួត ជញ្ជាំងខណ្ឌរវាងកូនថង់សួតត្រូវបានធ្លាយហើយបង្កើតបានថង់សួតធំៗចំនួន2-3 ដែលធ្វើឱ្យអុកស៊ីសែនជ្រាបចូលទៅក្នុងសរសៃឈាមបានតិចតួច ។ ជាយថាហេតុ ផ្ទៃសួតទាំងមូលរបស់អ្នកជំងឺរួមតូច ដែលតម្រូវឱ្យអ្នកជំងឺហើមសួត ដង្ហក់រកខ្យល់។
ការជក់បារីនាំឱ្យមានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ។ ទងសួតមានរោមល្អិតៗសម្រាប់សម្អាតកម្ទេចធូលីនិងមេរោគដែលជ្រៀតចូលតាមរយៈ ដង្ហើមចូល។ ជ័រថា ក្នុងផ្សែងបារីធ្វើឱ្យរោមល្អិតៗទាំងនេះ ធ្វើការមិនបានត្រឹមត្រូវដែលបណ្ដាលឱ្យធូលីនិងមេរោគជ្រៀត…