សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
vrean.com Latest Questions
ប្រាសាទនេះត្រូវបានចែកចេញជា៤ ក្រុមគឺ ៖ • ក្រុមប្រាសាទខាងត្បូង ៖ (ប្រាសាទយាយព័ន្ធ) • ក្រុមប្រាសាទខាងជើង ៖ (ប្រាសាទសំបូរ) • ក្រុមប្រាសាទកណ្តាល ៖ (ប្រាសាទតោ) • ក្រុមប្រាសាទរបងមាស។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា ៖ • បើកសិទ្ធិឱ្យបុរស និងស្រ្តីមានសិទ្ធិស្មើគ្នា • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។ បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។
ប្រទេសអង់ភ្លេសជាប្រទេសឈ្នះ សង្រ្គាមលោកលើកទី២ពីព្រោះប្រទេសអង់ភ្លេសស្ថិតក្នុងសម័្ពនមិត្តអាមេរិច សហភាពសូវៀតបារាំងដែរ ។
ប្រទេសអង់ភ្លេសមានគណបក្សសំខាន់ៗគឺ ៖ • គណបក្សអភិរក្សនិយមក • គណបក្សការងារនិយម • គណបក្សសេរីភាពនិយម។ គណបក្សដែលដឹកនាំប្រទេសបានល្អជាងគេគឺគណបក្សអភិរក្សនិយម។
លោកស្រី ម៉ាការេត ថាច់ឆឺ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីអង់ភ្លេសពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០។ គាត់ដោះស្រាយបញ្ហាដូចជា ៖ • វិបត្តិប្រេងឡើងថ្លៃ • ធ្វើឱ្យមានការគាំទ្រពីគណបក្សប្រឆាំង • វិបត្តិសេដ្ឋកិច្ច • អតិផរណា។
អ្នកដែលជាកម្លាំងស្នូលនៅក្នុងការដឹកនាំចលនាតស៊ូដើម្បីឯករាជ្យជាតិទាំងនេះគឺបញ្ញាវ័ន្ត។ ក្រុមបញ្ញាវ័ន្តច្រើនចេញមកពីជូនមន្ត្រីរាជការ នាយទាហាន កូនចៅអភិជន គហបតីនិងពាណិជ្ជករ។
ភាពវឹកវរដែលគួរឱ្យកត់សម្គាល់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលក្រោយការទទួលឯករាជ្យជាតិមានដូចជា ៖ • សង្រ្គាមនៅតំបន់ឥណ្ឌូចិន (ខ្មែរ ឡាវ វៀតណាម) • ប្រទេសមីយ៉ាម៉ាដឹកនាំនយោបាយមិនចូលបក្សសម្ព័ន្ធក្រោមអំណាចយោធា • បញ្ហាទាក់ទងនិងជនជាតិ • បញ្ហាទាក់ទងនិងសាសនា (ការបះបោពួកអ៊ីស្លាម នៅប្រទេសហ្វីលីពីន) • សង្រ្គាមវៀតណាមអាមេរិច • ការផ្តួលរំលំស៊ូកាណូពីអំណាចនៅឆ្នាំ១៩៦៧ (ឥណ្ឌូណេស៊ី)។
បានជាគេថាផែនការម៉ាសាល់ជាដើមហេតុមួយនៃកំណើតសង្រ្គាមត្រជាក់ព្រោះថាតាមរយៈផែនការនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយ១៣កោដដុល្លាសម្រាប់ជួយប្រទេសមួយចំនួននៅអឺរ៉ុបខាងលិចដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចប្រទេសទាំងនោះ។
បានជាសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានការធ្លាក់ចុះខាងសេដ្ឋកិច្ចពីព្រោះ ៖ សក្ដានុពលនៃសន្ទុះសេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចម្រើនយ៉ាងខ្លាំងដែលជាហេតុអូសទាញប្រជាជនអាឡឺម៉ង់ខាងកើតឲ្យភៀសខ្លួនមកកាន់អាឡឺម៉ង់ខាងលិចដើម្បីស្វែងករការងារនិងសុភមង្គាលថ្មី។