បានជាលេចឡើងនូវរបបសាធារណរដ្ឋខ្មែរព្រោះ៖ • វិបត្តិនយោបាយ (សង្គមរាស្រ្ដនិយម) • វិបត្តិសេដ្ឋកិច្ច (សង្គមរាស្រ្ដនិយម) • វិបត្តិសង្គម (សង្គមរាស្រ្ដនិយម) • សហរដ្ឋអាមេរិកគាំទ្រលន់ នល់ • ចិន សូវៀតនគាំទ្រពួកខ្មែរក្រហម • លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុនៅថ្ងៃទី១៥ មិថុនាឆ្នាំ ១៩៧០។
vrean.com Latest Questions
បានរបបសាធារណរដ្ឋខ្មែរដួលរលំព្រោះ ៖ • របបនេះពុករលួយ បក្សពួកនិយម • របបនេះជាអាយ៉ងរបស់សហរដ្ឋអាមេរិក(អាមេរិកដកខ្លួនចេញពីសង្រ្គាមនៅឥណ្ឌូចិន) • ប្រជាជនមិនពេញចិត្ត • ខ្មែរក្រហមវាយរលំ។
សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។
ការអនុវត្តនយោបាាយជាំតូបនីយកម្មរបស់សម្ដេច សីហនុទៅលើពាណិជ្ជកម្មក្រៅប្រទេសបានផ្ដល់លទ្ធផលដូចជា៖ • បានជំរុញឪ្យមានពាណិជ្ជកម្មលួចលាក់ ជាមួយពួកបះបោរកុំមុយនីស្ដនៅប្រទេសវៀតណាម • រដ្ឋាភិបាលបានបង់បាត់ប្រាក់ចំណូលពន្ធលើការនាំចេញ • ពាណិជ្ជកម្មក្រៅប្រទេសជួបការរអាប់រអូល ដោយសារការបាត់បង់ជំនាញគ្រប់គ្រងរបស់សហគ្រាស និងកង្វះបច្ចេកទេសជំនាញ។
នៅចន្លោះឆ្នាំ ១៩៦៧-១៩៦៨ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានដំណើរការ រាំងស្ទុះដោយសារ៖ • បាត់បង់ប្រាក់ចំណូលដែលជាលទ្ធផលនៃរត់ពន្ធ • ការគ្រប់គ្រងឧស្សាហកម្មរដ្ឋមិនបានល្អ • ការចំណាយខ្វះតុល្យភាព • កសិកម្មជួមវិបត្តិប្រព័ន្ធធារាសាស្រ្ដគ្មានប្រសិទ្ធភាពនាំឪ្យទិន្នផលកសិកម្មទាប។
នៅចុងឆ្នាំ ១៩៦៩ មន្រ្ដីអភិរក្សនិយមមួយចំនួន បានចាប់ផ្ដើមធ្វើការឃុប ឃិតធ្វើផែនការក្បត់នឹងសម្ដេច នរោត្តម សីហនុ។ អ្នកស៊ុំគ្រដ៏សំខាន់ក្នុងផែនការក្បត់គឺបងប្អូនជីដូនមួយរបស់សម្ដេច សីហនុព្រះនាមស៊ីវត្ថិ សិរីមតៈ។
នៅឆ្នាំ ១៩៦៩ កងខេមរៈភូមិន្ទបានការវាយប្រហារពីសំណាក់ក្រុមបះបោរកុំមុយនីសក្នុងតំបន់ដែលទ័ពយួនបានឈរជើងនិងកាន់កាប់។
មុនរដ្ឋប្រហារ លោក លន់ នល់ បានរងសម្ពាធពីមន្ដ្រីរបស់លោក មួយចំនួនដោយពួកគេចោទថាការផ្ដាច់ជំនួយយោធាអាមេរិក និងបញ្ហាខ្មែរមិនបានលូកដៃចូលក្នុងសង្រ្គាមវៀតណាម ទើបបណ្ដាលឪ្យមានជនឆ្លៀតឪកាសប្រមូល លាភសក្ការៈតាមរយៈជំនួញទាំងនេះ។
មុនពេលរដ្ឋប្រហារអ្នកអង្គម្ចាស់ ស៊ីសុវត្ថិសិរីមតៈ និងសហសេវិករបស់ទ្រង់បានធ្វើសកម្មភាព ៖ • បានចាប់ផ្តើមធ្វើការឃុបឃិតធ្វើផែនការក្បត់នឹងសម្ដេច នរោត្តម សីហនុ • ខិតខំរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសដូចជាបិទកាស៊ីណូបង្កើតសេវាសាធារណៈនិងឯកជនវូបនីយកម្មធនាគារជាដើម។
នៅដើមខែមីនាឆ្នាំ ១៩៧០នៅកណ្ដាលទីក្រុងភ្នំពេញបានផ្ទុះកុប្បកម្មប្រឆាំងស្ថានទូតវៀតណាមខាងជើងនិងការិយាល័យរបស់ក្រុមតំណាងអ្នកតស៊ូវៀតណាខាងត្យូងដែលហៅថារណរិស្សសេរីវៀតណាម។