សហភាពសូវៀតមានបញ្ហាចំពោះនយោបាយចុងក្រោយនៃសង្រ្គាមត្រជាក់មាន ៖ ការរត់ប្រណាំងសព្វាវុធ បានធ្វើឪ្យប្រធានាធិបតីចុងក្រោយនៃសហភាពសូវៀត លោក កូបាឆូវ បានកាត់បន្ថយការចំណាយទៅក្រៅប្រទេស ដូចជា ដកទ័ពចេញពី អាហ្គានីស្ថាន (១៨៨៩-១៩៨៩) និងបដិសេធឈប់ផ្ដល់ជំនួយដល់រដ្ឋាភិបាលសម្ព័ន្ធភាពលើពិភពលោក។ ចុងបំផុត កូបាឆូវ ខិតខំប្រើនយោបាយសម្របសម្រួលជាមួយលោកខាងលិច ដើម្បីបញ្ចប់ភាពតានតឹង។ តាមសន្ធិសញ្ញា វ៉ាស៊ិនតាន នៅខែធ្នូ ឆ្នាំ ១៩៨៧ បានសម្រេចកាត់បន្ថយគ្រឿងសព្វាវុធទាំងសងខាងឪ្យអស់ពីអឺរ៉ុប។ នៅឆ្នាំ ១៩៩០ ការចរចារនៅប៉ារីស ...
vrean.com Latest Questions
លោករូណាស់រីតេន មានវិធានការដឹកនាំសហរដ្ឋអាមេរិកដោយបានចាត់វិធានការជាច្រើនដូចជា ៖ ក្នុងអាណត្តិទី១ (១៩៨១-១៩៨៤)៖ • ដោយផ្ដើមនយោបាយទ័ពព្រៃផ្ដាច់ការ ដូចជាគាំទ្ររបបកុងត្រាស់នៅ នីការ៉ាហ្គារី ប្រឆាំងនិងឥទ្ធិពលសូវៀតនីសហរដ្ឋអាមេរិកខាងត្បូង ដោយសូវៀតថាជាចក្រភពបិសាច រាប់បញ្ចូលទាំង គូបា និង អឺរ៉ុបជាដើម។ រៀបចំគម្រោងសង្រ្គាមវផ្កាយ នាំឪ្យចំណោយថវិកាច្រើនឥតគណនាដែលទាមទារបច្ចេកទេសខ្ពស់។ • ដាក់ពង្រាយកាំជ្រួចធុនភើស៊ីង II លើទ្វីបអឺរ៉ុប ដើម្បីប្រឆាំងនឹងកាំជ្រួចធន S520 របស់សូវៀត • បើការវាយប្រហារលើកោះក្រីណាតដែលគាំទ្រដោយគូបា ដើម្បីបង្ហាញពីជំហររបស់សហរដ្ឋអាមេរិកខាងកម្លាំងយោធា។ នៅអាណត្តិទី២ ...
ប្រទេសអ៊ីតាលីសម្បូរខាងស្ថាបត្យកម្មបុរាណ ។ បច្ចុប្បន្នវិស័យនេះមានការរីកចំរើន ព្រោះគេឃើញមានការកសាងស្នាដៃផ្នែកស្ថាបត្យកម្មជាបន្តបន្ទាប់នៅប្រទេសអ៉ីតាលីដូចជា វិហារសាំងម៉ាក់ និងបណ្ដាល័យ សារមន្ទីរជាច្រើននៅក្នុងទីក្រុងនានា ។
ពាណិជ្ជកម្ម អ៊ីតាលីមាន ៖ • ការនាំចេញ អ៉ីតាលីជាប្រទេសនាំចេញសម្លៀកបំពាក់ព្រមទាំងល្បីខាងច្នៃម៉ូតនៅលើពិភពលោក ។ ក្រៅពីនេះមានស្បែកជើងរថយន្ត ម៉ាស៊ីតគ្រប់ប្រភេទ ដែកថែប គីមី និង ផលិតផលកសិកម្ម ។ • ផលិតផលនាំចូល ប្រេងកាត រ៉ែ កំណាត់សំពត ស្រូវសាលីនិងសាច់ ។
ការកសាងរបបសង្គមនិយមរបស់លោកស្ដាលីនមានលក្ខណៈដូចខាងក្រោម ៖ ការកសាងរបបសង្គមនិយមរបស់លោកស្តាលីន៖ សហភាពសង្គមនិយមសូវៀតមានទិសដៅតែមួយគត់គឺ ការកសាងប្រទេសឲ្យទាន់សហរដ្ឋអាមេរិកដែលជាគូបដិបក្ខធំ ។ ក្រោយពីសង្រ្គាមលោកលើកទី 2 គម្រោងការកសាងប្រទេសត្រូវបានចាប់ផ្ដើមពីជំហាន ដំបូងដោយផ្អែកលើការកសាងផ្នែកផែនការសេដ្ឋកិច្ច ដោយចាប់ផ្ដើមបន្ដអនុវត្តផែនការ ៥ ឆ្នាំលើកទី ៤ និងលើកទី ៥ ។ • ផែនការ៥ឆ្នាំ លើកទី ១ ក្នុងឆ្នាំ (១៩២៨-១៩៣៣) លើកទី ២ ក្នុងឆ្នាំ ...
មូលហេតុចម្បងដែលបណ្ដាលឪ្យសហភាពសូវៀតដួលរំ គឺ ៖ • ការធ្វើកំណែទម្រង់ពេរ៉េស្រ្ដួយកា • ការរំសោតនៃអង្គការសម្ព័នភាពវ៉ាសូវី និងអង្គភាពពាណិជ្ជកម្មកូមេកុង • ការប្រកាសឯករាជ្យនៃរដ្ឋមួយចំនួនដែលនៅក្រោមការអាណានិគមរបស់ប្រទេសសូវៀត • ការប្រណាំងប្រជែងផ្នែកសម្ភារៈសព្វាវុធដើមមិនទាន់សហរដ្ឋអាមេរិក • បញ្ហាសេដ្ឋកិច្ចជាកន្ទុកដ៏ធ្ងន់ធ្ងររបស់សហភាពសូរៀត ….។
សេដ្ឋកិច្ចអាឡឺម៉ង់ខាងកើតពឹងផ្អែកលើ ៖ • វិស័យឧស្សាហកម្ម • វិស័យកសិកម្ម • វិស័យពាណិជ្ជកម្ម ។
កត្តាដែលធ្វើឪ្យអាឡឺម៉ង់រូបរួមគ្នាគ្នាវិញមានដូចជា ៖ • ការដួលរលំនៃសហភាពសូវៀត • ការដណ្ដើមឧត្តមភាពរវាងលោកខាងលិច និងខាងកើតត្រូវបានបញ្ចប់ • ប្រជាជនអាឡឺម៉ង់ចង់បានសេរីភាព និងឯកភាពជាតិឡើងវិញ • អាឡឺម៉ង់ខាងកើតប្រកាសឯករាជ្យពីសូវៀត ហើយអនុវត្តនយោបាយប្រជាធិបតេយ្យដូចអាឡឺម៉ង់ខាងលិច • សហរដ្ឋអាមេររិក សហភាពសូវៀត ចក្រភពអង់គ្លេស និងសាធារណរដ្ខបាលបារាំងត្រូដកទ័ពទាំងអស់ចេញពីចេញពីទឹកដីអាឡឺម៉ង់ទាំង ២ ដើម្បីដោះលែងប្រទេសអាឡឺម៉ង់ឪ្យមានសេរីភាពខាងនយោបាយពោលគឺ អធិបតេយ្យភាព និង ឯករាជ្យឡើងវីញ ។
ក្រោយសង្រ្គាមលោកលើកទី ២ប្រទេសឆេកូស្លូវ៉ាគីគឺប្រកាន់នយោបាយបែបកុំមុយនីស ។
បានជាគេថាប្រទេសប៉ូឡូញជាប្រភពនៃសង្រ្គាមលោកលើកទី២ ព្រោះទឹកដីប្រទេសប៉ូឡូញក្លាយជាទិសដៅនៃមហិច្ឆតារវាងមហាអំណាចជិតខាងទាំងពីរគឺចក្រភពអាឡឺម៉ង់និងសហភាពសូវៀត ដែលអាឡឺម៉ង់និងសូវៀតបានចុះសន្ដិសញ្ញាជាសម្ងាត់ដើម្បីបែងចែកទឹកដីប៉ូឡូញ ។