ពាណិជ្ជកម្មអ៊ីតាលីមានការនាំចេញសំលៀកបំពាក់ព្រោះជាប្រទេសល្បីខាងឆ្នៃម៉ូដនាំមុខគេលើពិភពលោក។ ក្រៅពីនេះមានស្បែកជើងរថយន្ត ម៉ាស៊ីនគ្រប់ប្រភេទដែកថែបគីមីនិងផលិតផលសកម្ម។ ផលិតផលនាំចូលមានកំណាត់សំពត់ ស្រូវសាលី និងសាច់។
vrean.com Latest Questions
រៀបរាប់ការកសាងរបបសង្គមនិយមរបស់លោកស្តាលីននិងគ្រូតឆូវ ៖ • ការកសាងរបបសង្គមនិយមរបស់ស្តាលីន ក្រោយសង្រ្គាមលោកលើកទី២ គំរោងកសាងប្រទេសចាប់ផ្តើមពីជំហានដំបូងដោយពឹងផ្អែកលើការកសាងផែន សេដ្ឋកិច្ចដោយចាប់ផ្តើមបន្តអនុវត្តផែនការ៥ឆ្នាំលើកទី៤និងលើកទី៥។ ការពង្រឹងអំណាចរបស់ស្តាលីនធ្វើឡើងតាមរយៈសន្តិសុខដែលដឹកនាំដោយដាណូវជាអ្នកតាមដានជួរបញ្ញាវន្តដែលវែងតែប្រឆាំងឬបញ្ចេញយោបល់រិះគុណរបបស្តាលីនអណាចស្តាលីនត្រូវពង្រឹងដោយបង្កើតប៉ូលីស សម្ងាត់ដើម្បីបង្រ្កាបពួកប្រឆាំងចាប់ជនសង្ស័យក្នុងជួរបុគ្គលិករដ្ឋឬសមាជិកបក្សយកទៅដាក់គុកឬនិរទេសទៅតំបន់ស៊ីបេរី ក្រោមទណ្ឌកម្មការងារជាទម្ងន់និងអាកាសធាតុដ៏អាក្រក់បំផុត។ • ការកសាងរបបសង្គមនិយមរបស់គ្រូតឆូវ ៖ នៅឆ្នាំ១៩៥៦ មហាសន្និបាតបក្សកុំមុយនីសលើកទី២០ ដែលកោះហៅដោយគ្រួតឆូវបានផ្តោតទៅលើរៀបចំវិស័យនយោបាយថ្មី គឺធ្វើឱ្យសម្រេចនៅក្នុងរយៈពេល៤ឆ្នាំ។ លោកគ្រូតឆូវជាអ្នកកែប្រែកំហុសនយោបាយ សេដ្ឋកិច្ចនិងយោធាដែលបន្សល់ទុកពីររបបស្តាលីន។ លោកគ្រូតឆូវ បានបង្កើតផែនការលើកទី៦នៅឆ្នាំ ១៩៥៩ ដើម្បីជំរុញសេដ្ឋកិច្ចសហភាពសូវៀតឱ្យទាន់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨០គឺមានរយៈពេល២០ឆ្នាំ។
ពណ៌នាស្ថានភាពសង្គមនិយមនិងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២ • ស្ថានភាពសង្គម ៖ មានគាបសង្កត់ទៅលើអ្នករិះគន់របបដឹកនាំរបស់ពួកកុំមុយនីសដោយបង្រាបយ៉ាងសាហាវព្រៃផ្សៃព្រមទាំងចាប់យកទៅដាក់គុក ឬដាក់ទណ្ឌកម្មឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយពីមរណៈភាពរបស់ស្តាលីនបានបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះ។ ហើយធ្វើឱ្យជីវភាពកាន់តែប្រសើរ។ • សេដ្ឋកិច្ច ៖ សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតយ៉ាងដំណំ។ ការកសាងសេដ្ឋកិច្ចដោយអនុវត្តផែនការ៥ឆ្នាំដែលលទ្ធផលបានជោគជ័យគួរជាទីពេញចិត្តដែលធ្វើឱ្យសេដ្ឋកិច្ចសូវៀតរីកចម្រើនមិននឹកស្មានដល់។ មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោងចក្រនិងផ្លូវដែកឱ្យបានច្រើនខ្សែថែមទៀត។ ជំរុញទៅវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។
ផែនការញ៉ូឌៀល គឺជាផែនការស្រោចស្រង់សេដ្ឋកិច្ចជាបន្ទាប់តាមក៏នៃទំរង់របស់រដ្ឋាភិបាល។ លោកហ្រ្វង់គ្លីនរូស្វែលជាអ្នកបង្កើតផែនការនេះ។
ក្រោយពីរីកចម្រើនអស់រយៈពេលជិត១០ឆ្នាំ សហរដ្ឋអាមេរិកជួបវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩ ដែលកើតចេញពីបញ្ហាលក់ផលិតផលមិនចេញ ឬដោយការផលិតច្រើនហួសហេតុពេកមិនសមតាមតម្រូវការ ទីផ្សាររួមតូច។ វិបត្តិនេះបានជិះឥទ្ធិពលទៅលើវិស័យឧស្សាហកម្ម ដោយសារផលិតផលលក់មិនចេញ ធ្វើឪ្យរោងចក្រមួយចំនួនធំបិទទ្វារ នាំឪ្យកម្មករបាត់បង់ការងារ។ ឯវិស័យកសិកម្មក៏ទទួលឥទ្ធិពលនេះដែរ។ កសិករលក់ផលិតផលមិនដាច់ធ្វើឪ្យពួកគេជួបការលំបាក។ ធនាគារស្ទើរទាំងអស់ត្រូវបិទត្រូវព្រោះគ្មានបង្វិល។ តាមការធ្វើជំនឿឆ្នាំ ១៩២៩ ធនាគារ ៧០០បិទទ្វារ នៅឆ្នាំ១៩២៨ ជនអាមេរិកចំនួន៦០% រកមិនបានចំនូល ២០០០ដុល្លារក្នុង១ឆ្នាំ ឯ៤០%រស់ក្រោមបន្ទាត់នៃភាពក្រីក្រ។ ឆ្នាំ១៩២៨ដល់ឆ្នាំ១៩៣៣ ពាណិជ្ជករជាង ១០០ពាន់នាក់ក្ស័យធន និងកម្មករ ...
នៅក្រោយសង្រ្គាមលើកទី១ សេដ្ឋកិច្ចអាមេរិករីកចម្រើនខ្លាំងព្រោះប្រទេសនៅអឺរ៉ុបត្រូវស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញដែលខូចខាតដោយសារសង្រ្គាមបានខ្ចីខ្លួនពីអាមេរិកជាច្រើនមានដល់១០ពាន់លាន។ដុល្លារអាមេរិកបានផលិតនូវផលិតផលជាច្រើននាំចូលទៅអឺរ៉ុបមានទឹកប្រាក់ ៧លានដុល្លារក្នុង១ឆ្នាំ។ នាំឪ្យសន្ទុះសេដ្ឋកិច្ចប្ដូរមុខមាត់ថ្មីទាំងស្រុង។ ការរីកចម្រើននេះដោយពេលជិត ១០ឆ្នាំ (១៩២២-១៩២៩)តែក្រោយមកអាមេរិកបានជួបវិបត្តិមួយធ្ងន់ធ្ងរ។
រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកមានទម្រង់តាមបែបប្រជាធិបតេយ្យសេរីពហុបក្សផ្អែកលើអធិតេយ្យភាព និងសេរីភាពបុគ្គល ដែលចែកជាអំណាចបីខុសគ្នាគឺ អំណាចប្រធានាធិបតី អំណាចសភា និងតុលាការជាន់ខ្ពស់។ • អំណាចប្រធានាធិបតី មានអំណាចខាងនីតិប្រតិបត្តិមានសិទ្ធិទូលំទូលាយ ដែលជ្រើសតាំងដោយការបោះឆ្នោតមានអាណត្តិ៤ឆ្នាំ និងអាចឈរបាន២ អាណត្តិបើមានស្នាដៃល្អក្នុងការដឹកនាំ ជាមេបញ្ជាការកងទ័ពជាតិ មានសិទ្ធផ្ដួចផ្ដើមធ្វើការជំនួសប្រធានាធិបតី នៅពេលប្រធានាធិបតីមានជំងឺ ទទួលមរណភាពទត្រូវដកហូបពីតំណែង។ • អំណាចសភា សភាមាន២គឺសភាតំណាងរាស្រ្ដ និងព្រឹទ្ធសភា។ សភាតំណាងរាស្រ្ដមានចំនួន៤៣៥នាក់ មានអាណត្តិ២ឆ្នាំ។ ព្រឹទ្ធសភាមាន ១០០នាក់ជ្រើសចេញពីរដ្ឋនីមួយៗក្នុង១៧រដ្ឋមាន២នាក់ មានអាណត្តិ៦ឆ្នាំតែត្រូវបោះឆ្នោតប្ដូរនៅចំនួន១ភាគ៣ រៀលរាល់២ឆ្នាំម្ដង។ ព្រឹទ្ធសភាមានសិទ្ធពិនិត្យលើការតាំងមន្ដ្រីជាន់ខ្ពស់ ...
សហរដ្ឋអាមេរិកបានឯករាជ្យពីអង់គ្លេសនៅឆ្នាំ ១៨៧៦ ហើយបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ ១៧៨៧ ដាក់ឪ្យប្រើប្រាស់នៅឆ្នាំ១៧៨៩។ ទឹកដីសហរដ្ឋអាមេរិកលាតសន្ធឹងពីជើងទៅត្បូង ២៥០០គ.ម ចាប់ផ្ដើមព្រំប្រទល់ប្រទេសកាណាដាមកដល់ព្រំដែនប្រទេសម៉ិចស៊ិច និងពីលិចទៅកើតប្រវៃង ៥៥០០គ.ម ពីញូយ៉កទៅសាន់សងប្រង់ស៊ីស្ដូ។ សហរដ្ឋអាមេរិកមាន៥០រដ្ឋ រដ្ឋនីមួយៗមានសញ្ញាផ្កាយគេបញ្ចូលរដ្ឋ២ទៀត គឺរដ្ឋអាឡាស្ដានៅឆ្នាំ ១៩៥៨ និងប្រជុំកោះហាវៃនៅឆ្នាំ១៩៥៩។
ម្ចាស់ទឹកដីដើម គឺជនជាតិឥណ្ឌាស្បែកក្រហម ដែលត្រូវមកពីអឺរ៉ុបចូកមកទន្រ្ទានកាប់សម្លាប់ ដណ្ដើមយកទឹកដី បង្កើតបានជារដ្ឋ ១៣នៅត្រើយអាត្លង់ទិចបែងខាងកើត។
ព្រះហិររក្សរាមាបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ អេង ។ សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០។ រាជវាំង “វាំងស្បែក” (ពញាឮ) ។