នៅឆ្នាំ ១៩៤៦ រដ្ឋធម្មនុញ្ញថ្មីរបស់សហព័ន្ធយូហ្គោស្លាវី បានផ្ដល់ស្វ័យភាពដល់រដ្ឋចំនួន ៦ ក៏ប៉ុន្ដែធាតុពិតគឹអំណាចស្ថិតនៅលើកណ្ដាល់ដៃលោក ទីតូ និងអ្នកដឹកនាំគណបក្សកុំមុយនីស្ដ ។
vrean.com Latest Questions
នៅពេលដែលហេតុទីតូបានទទួលអំណាចពេញលេញ លោកបានធ្វើនយោបាយការបរទេសឯករាជ្យមួយដោយបានបើកការទាក់ទងជាមួយលោកខាងលិច ជាពិសេសធ្វើទំនាក់ទំនងខាងសេដ្ឋកិច្ច និងយោធាជាមួយប្រទេស ក្រិក និងទួលគី ដែលប្រទេសទាំងពីរនេះ គឺស្ថិតនៅក្នុងសន្ធិសញ្ញាការពារនៃអង្គការណាតូឬអូតង់ ។
សហព័ន្ធយូហ្គោស្លាវីបានផ្គាច់ទំនាក់ទំនងការទូតជាមួយសហភាពសូវៀតនៅឆ្នាំ ១៩៥៥ ក្រោយមរណៈភាពរបស់លោក ស្ដាលីន ។
បញ្ហាដែលបានធ្វើឪ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងសហភាពសូវៀតគឺជាធ្វើអន្តរាគមន៍ជាទ្រង់ទ្រាយធំដើម្បីគំរាមកំហែងដោយកម្លាំងទ័ព និងយុទ្ធនាការយោធា ចូលក្នុងប្រទេស ហុងគ្រី នៅឆ្នាំ ១៩៥៦ និងឆេកូស្លូវ៉ាគី ដោយប្រើរទេះតង់ និងយន្ដហោះប្រតិកម្មរាប់រយគ្រឿង ដើម្បីសម្លុតប្រទេសឆេកូស្លូវ៉ាគី នៅឆ្នាំ ១៩៦៨ ។
លោក ទីតូ បានទទួលមរណៈភាពនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៨០ ដោយ បានបន្សល់ទុកបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាជនជាតិ និងបញ្ហាបំណុលបរទេសជាដើម ។
ប្រទេសប៉ូឡូញបានក្លាយប្រទេសឧស្សាហកម្ម ដោយពឹងផ្អែកលើរ៉ែក្រោមដី ជាច្រើន ប្រភេទ នៅប៉ែកនិរតី ប្រទេសហើយក៏ជាតំបន់ប្រមូលផ្ដុំទីក្រុងធំៗ ដូចជា វ៉ាសូវីដង់ ឡូតនិងប៉ូណង់ជាដើម ។
ដីកសិករនៅប៉ូឡូញត្រូវគេរៀបចំឡើងជា២ ប្រភេទហើយប្រភេទ នីមួយៗមានលក្ខណៈដូចជា៖ នៅតំបន់នៅខាងជើងគឺជាដីសើមពុំសូវមានជីជាតិជាវាលទំនាបមួយផ្នែកគ្របដណ្ដប់នៅ ដោយព្រៃនិងមួយផ្នែកទៀតអំណោយផលទៅដល់ដំណាំដំឡូងបារាំង និងចិញ្ចឹមជ្រូក ។ នៅតំបន់ខាងត្បូងជាដីសម្បូរទៅដោយជីជាតិល្អ គេដាំស្រូវសាឡី បេតារ៉ាវ ស្ករ និងបន្លែ ។
បើគិតតាមជញ្ជីងពាណិជ្ជកម្ម ប៉ូឡូញ ជាប្រទេសនាំចូលច្រើនជាងការនាំចេញ ហើយការនាំចេញភាគច្រើនគឺ ជាផលិតផល កសិកម្ម ។
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ១៩១៨ សហព័ន្ធយូហ្គោស្លាវីមានឈ្មោះ ថា សហព័ន្ធ ស្លូវ៉ែន ក្រូអាតនិងរាជាណាចក្រ ស៊ែប៊ី ។
សហព័ន្ធយូហ្គោសាវីបានឈ្មោះជាសាធារណៈរដ្ឋសង្គមនិយម សហព័ន្ធ យូហ្គោស្លាវី នៅឆ្នាំ១៩៦៣ ហើយមានទឹកដីធំជាងមុន ពីព្រោះគេបានបញ្ចូល ទឹកដី អ៉ីទ្រាននិងវិធីបន្ថែមទៀត ។