នៅឆ្នាំ ១៩៧៦ បក្សកុំមុយនីស្ដកម្ពុជាបានបែងចែក តំបន់រដ្ឋបាលប្រទេសដូចជា ៖ – បែងចែកប្រទេសជា ៦ ភូមិភាគដែលរួមមាន ៣២ តំបន់ ។ – ភូមិភាគនីមួយៗ មានខេត្តពីរ ឬច្រើនរួមមានបញ្ចូលគ្នា ឬ កាត់ស្រុកខ្លះចេញពីខេត្តខ្លះចេញពីខេត្តមកបញ្ចូលគ្នា ឬ កាន់ស្រុកខ្លះចេញពីខេត្តខ្លះមកបញ្ចូលគ្នា ។ – ភូមិភា និងតំបន់ទាំងអស់បានដាក់លេខសម្គាល់ – សមូហភាពថ្នាក់មូលដ្ឋាន ដែលបានបែងចែកជាឃុំ និងភូមិត្រូវប្រមូលផ្គុំសហករណ៍ ។
vrean.com Latest Questions
ភូមិទាំង ៦ ដែលខ្មែរក្រហមបានបែងចែកមាន ៖ – ភូមិភាគបូព៌ា ( ភូមិភាគ ២០៣ ) មានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ក្រចេះ ( ឆ្លូង ) ដឹកនាំដោយសោភឹម ។ – ភូមិ ឥសាន្ដ ( ភូមិភាគ ១០៨ ) ...
នៅឆ្នាំ ១៩៧៦ ក្រុមខ្មែរក្រហមបានបង្កើតតំបន់ស័្វយ ២ ទៀតគឺ តំបន់ សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ ។
នៅឆ្នាំ ១៩៧៧ ក្រុមខ្មែរក្រហមបានបង្កើតភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាលដែលស្ដិតនៅត្រង់អតីតភូមិភាគឧត្តរ ។
បានជាខ្មែរក្រហម ធ្វើការសម្អាតទីក្រុង និងទីប្រជុំជននានា ពីព្រោះដើម្បីកម្ចេចចោលអ្នករស់នៅក្នុងទីក្រុង និងដើម្បីកម្ចេចចោលអ្នករស់នៅក្នុង និងដើម្បីកសាងកម្ពុជាថ្មីមួយទៀតឡើងដោយផ្អែកលើការពង្រីកផលិតកម្មស្រូវ ។
រដ្ឋសភាបានបើកសម័យប្រជុំដំបូងរបស់ខ្លូននៅឆ្នាំ ១៩៧៦ គឺប្រជុំតែម្ដងគត់ ។
ចម្រៀងជាតិនៅសម័យកម្ពុជាប្រជាធិបតេយ្យមានឈ្មោះថា ១៧ មេសា មហាជោគជ័យដែលនិពន្ធដោយប៉ុល ពត ។
ទង់ជាតិនៅកម្ពុជាប្រជាធិបតេយ្យមាន ២ ពណ៌ គឺពណ៌ក្រហមនិងលឿង ។ ទង់ជាតិនេះមានខ្លឹមសារដូចតជា ផ្ទៃក្រហមមានរូបប្រាសាទអង្គវត្ដកំពូលបី ពណ៌លឿង ជានិមិត្តរូបនៃប្រពៃណី និងប្រជាជនកម្ពុជាដែលជាអ្នកការងារ និងស្ថាប័នប្រទេសកម្ពុជាឪ្យថ្កុំថ្កើងរុងរឿង ។
សញ្ញាជាតិនៅសម័យប្រជាធិបតេយ្យមានលក្ខណៈដូចជាប្រព័ន្ធស្រែ និងប្រឡាយ ទឹក ជានិមិត្តរូបនៃកសិកម្ម ជឿនលឿនរោងចក្រជានិមិត្តរូបនៃឧស្សាហកម្មមានកម្រងគូរស្រូវរាងជាស្នែងក្របីព័ទ្ធពីក្រោម ហើយមានអក្សរកម្ពុជាប្រជាធិបតេយ្យនៅពីក្រោម ។
បក្សកុំមុយនីស្ដគឺជាអង្គការតែមួយគត់ដែលមានអំណាចនៅក្នុងរបបកម្ពុជា ប្រជាធិបយតេយ្យ ។