ខណៈពេលនោះសម្ដេច នរោត្តម សីហនុបានបន្ទាសអ្នកប្រើអំពើហិង្សា នេះពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មមានព្រះរាជានុញ្ញាតពី ព្រះអង្គក៏ដោយ។
vrean.com Latest Questions
រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ បានប្រព្រឹត្តឡើងក្នុងសភាការណ៍ ស្ងៀម ស្ងាត់ជាទីបំផុត។ គេរក្សាទុករដ្ឋសភាជាឧបករណ៍ពង្រីងអំណាច បន្ទាប់មកគេកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ៨៦ សំឡេងក្នុងចំណោម៨៩ដកសេចក្ដី ទុកចិត្ត និងដកសម្ដេច សីហនុ ចេញពីដំណែងព្រះប្រមុខរដ្ឋដោយតែងតាំង លោកចេង ហោងប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្ដីទី រហូតដល់គេធ្វើការបោះឆ្នោតជ្រើសរើសប្រមុនរដ្ឋថ្មី។
បានជាគេចាត់ទុកការបោះឆ្នោតសភា ថ្ងៃ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់សម្ដេច សីហនុព្រោះការបោះឆ្នោតបានប្រព្រឹត្តទៅដោយមិនស្របច្បាប់ដោយដកសេចក្ដីទុកចិត្ត និងដកសម្ដេចសីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ ហើយយករដ្ឋសភាធ្វើការឧបរណ៍ពង្រីងអំណាច។
លោកសេនាប្រមុខ លន់ នល់ មិនអាចដោះស្រាយបញ្ហាជនបទបានទេព្រោះ ៖ • នៅឆ្នាំ ១៩៧១ លោកមានជម្ងឺស្លាប់មួយចំហៀងខ្លួន ហើយទោះបីជម្ងឺនេះបានជាសះសើ្បយយ៉ាងឆាប់ក៏ដោយលោកមិនអាចគ្រប់គ្រងនយោបាយ ពេញលេញដូចមុនឡើយ ពេលនោះឥស្សរជននយោបាយជាច្រើនរូបរវល់តែ បង្កើតបក្សពួក និងប្រមូលទ្រព្យធនភ្លេចអស់ ប្រយោជន៍ជាតិ • ផ្លូវទៅកាន់ជនបទត្រូវពួកខ្មែរក្រហមកាត់ផ្ដាច់ហើយទីជនបទភាគច្រើនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកខ្មែរក្រហមជាបន្ដបន្ទាប់។
កងអាកាសចរណ៍បេ៥២ អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង លើតំបន់ស្រែចម្ការក្នុងប្រទេសពីថ្ងៃទី៦ កុម្ភៈ ដល់ពាក់កណ្ដាលអាធា្រតថ្ងៃ១៤ សីហា ១៩៧៣ដោយអាមេរិច ខ្លាចប្រទេសវៀតណាមខាងត្បូងដែលនាំឪ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាម។
សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឪ្យមានការខូចខាតនិងផ្ដល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា ៖ • ប្រជាជនបាត់បង់ជីវិតជាងមួយលាននាក់ • អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០%-៨០% • វាលស្រែចំការក្លាយជាចំការមីន និងរណ្ដៅគ្រាប់បែបបេ៥២ • រោងចក្រឧស្សាហកម្ម ៧៥%ត្រូវបំផ្លាញ • ចំការកៅស៊ូត្រូវបាត់បង់ • គ្រឹះស្ថានសិក្សានៅតំបន់រំដោះ និងតំបន់ប្រទាញប្រទង់ទាំងអស់ ត្រូវបិទទ្វារ • កើតមានអំពើពុករលួយក្នុងរដ្ឋាភិបាល លន់ នល់ • បន្សល់ទុកស្រ្ដីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់ និងមានអ្នកជម្ងឺ របួស ពិការច្រើនពាក់នាក់ • ប្រជាជនជួយគ្រោះទុរ្ភិក្ស
របបសាធារណរដ្ឋខ្មែររស់រយៈពេលប្រាំឆ្នាំដោយពឹងផ្អែកលើជំនួយយោធាអាមេរិក។
ចំពោះអំពើពុករលួយនៅក្នុងរដ្ឋាភិបាល លោក លន់ នល់ មានការអល់អែកក្នុងការដាក់ទណ្ឌកម្មលលើពួកអ្នកប្រព្រឹត្តអំពើពុករលួយទាំងនោះពីព្រោះពួកគេមានស្វាមីភក្ដិ និងស្មោះត្រង់និងលោក។ ផ្ទុយទៅវិញលោកបានចំណាយពេលវេលាសរសេរលិខិតផ្ញើជូនលោកប្រធានាធិបិតី អាមេរិក និចសុន សុំ ជំនួយបន្ថែមដើម្បីទប់អំណាចរដ្ឋាភិបាលសាធារណខ្មែរបន្ដជីវិតទៅមុខទៀត។
មុនថ្ងៃរំដោះពួកខ្មែរក្រហមបានដាក់មីនគ្រប់ច្រកចូលតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញដើម្បីកាត់ផ្ដាច់ការដឹកជញ្ជូនអង្ករនិងគ្រាប់រំសេវ។
ផ្ដល់ផលវិបាកដូចជា៖ • ខូចខាតផ្ទះសម្បែងប្រជាជន • ខូចខាតផលដំណាំ • ស្រែចម្ការក្លាយជារណ្ដៅគ្រាប់បែកមិនអាចបង្កបង្កើនផលបាន • ប្រជាជនបាត់បង់ជីវិត របួស ពិការ ជាច្រើននាក់ • ធ្វើឪ្យប្រជាជនជីវិត របួស ពិការ ជាច្រើននាក់ • ធ្វើឪ្យប្រជាជន ជនភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញនិងទីចប្រជុំជន • ពន្យាពេលមិនឪ្យពួកខ្មែរក្រហមដណ្ដើមកាន់កាប់ក្រុងភ្នំពេញដោយឆាប់រហ័ស។