មូលហេតុដែលព្រះស្រីរាជាមិនអាចរំដោះខេត្តខាងលិចពីសៀមបាន ព្រោះដោយសារមានវិបត្តិរាជវង្សានុវង្សយ៉ាងធ្ងន់ធ្ងរ ដូចជា ស្រីសុរិយោទ័យបានដកខ្លួនពីចតុមុខទៅបង្ករាជអំណាចនៅស្រីសន្ធរ ធម្មរាជាល្មោភអំណាចបានពឹងសៀមឱ្យមកជួយដណ្តើមរាជ្យ ។
vrean.com Latest Questions
បានជាប្រទេសខ្មែរចែកជាបីអាណាចក្រ ព្រោះដោយការដណ្តើមរាជរវាងព្រះបាទធម្មរាជា ព្រះបាទស្រីសុរិយោទ័យ ពីព្រះបាទស្រីរាជា ។ វិបត្តិទាំងនេះបានផ្តល់ផលវិបាក ដល់សង្គមនិងប្រជារាស្រ្តខ្មែរ ដូចខាងក្រោម • បង្កឱ្យមានចោរកម្ម ឆក់ប្លន់ កាប់សម្លាប់ ជំងឺរាតត្បាត គ្រោះទុរ្កិក្ស ស្លាប់រង្គាល សង្រ្គាមបានអូសបន្លាយអស់ពេល ១០ ឆ្នាំ (១៤៧៥-១៤៨៥) • ប្រជារាស្រ្តខ្មែរត្រូវស្លាប់ដោយសង្គ្រាមស៊ីវិលយ៉ាងច្រើន • ធ្វើឱ្យបែកបាក់សាមគ្គីភាព • មិនអាចរំដោះខេត្តភាគខាងលិច • បាត់បង់ទឹកដីខ្មែរដោយបរទេសឈ្លានពាន • ត្រូវអាប់ឱនកិត្តិយសក្នុងរាជវង្សខ្មែរ…។
បានជាព្រះបាទចន្ទរាជាកសាងបន្ទាយលង្វែក ព្រោះដើម្បី ការពារវាយឆ្មក់ពីសត្រូវ និងកសាងរាជធានីឱ្យកាន់តែរឹងមាំ ។
ស្ថានភាពបន្ទាយលង្វែកជាចំណុចយុទ្ធសាស្ត្រមានទន្លេ បឹង និងព្រៃឈើជារបាំង ។ បន្ទាយនេះមានរាងបួនជ្រុងបណ្តោយ ៣គីឡូម៉ែត្រ ទទឹង ២គីឡូម៉ែត្រ កំពែងដីកម្ពស់ ១៥ ហត្ថ (៧.៥ម៉ែត្រ) ហ៊ុមព័ន្ធដោយគូទឹកនិងដាំដើមឫស្សីកំរាស់ ២ សិន (១សិន ស្មើ ៤០ម៉ែត្រ) ព័ន្ធជុំវិញ ។ ក្នុងបន្ទាយលង្វេកមានវាំងស្តេច បន្ទាយទាហាន ផ្ទះស្រីស្នំ ២២ រោងសេះ ...
បានជាមានឈ្មោះថាខេត្តសៀមរាប ព្រោះដោយសារដោយសារសៀមលើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរ ព្រះបាទចន្ទរាជាបានកេណ្ឌទ័ពទៅទប់ទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ពចាប់ជាឈ្លើយស្វឹងរាបពាន់នាក់ ។ ត្រង់កន្លែងនោះហៅភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជាខេត្តសៀមរាបរហូតដល់សព្វថ្ងៃ (សៀមចាញ់ខែ្មររាប) ។
មូលហេតុបានជាបែកបាក់បន្ទាយលង្វែក គឺ • ព្រះរាជា ៖ សត្ថាទី ១ ឆោតល្ងង់ទៅជួយរំដោះក្រុងអយុធ្យារបស់សៀមបីការត្រួតត្រារបស់ភូមា • សៀម ៖ សៀមរមិលគុល ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ក្នុងបន្ទាយ និងប្រើល្បិចបាចប្រាក់ដួងចូលគុម្ពឫស្សី • វិបត្តិផ្ទៃក្នុង ៖ រាជវង្សានុវង្ស នាម៉ឺនមន្រ្តី ប្រជារាស្រ្តមិនពេញចិត្តនឹងព្រះសត្ថាទី១ តែងតាំងកូនអាយុ ១១ ឆ្នាំ ឱ្យគ្រងរាជនឹង ៦ ឆ្នាំជាមហាឩបរាជ ។ ដូចនេះហើយទើបពួកគេបាត់បង់ស្មារតីប្រយុទ្ធ
ក្រោយបែកបន្ទាយលង្វែក ប្រទេសកម្ពុជាមានស្ថានភាពដូចខាងក្រោម • ប្រទេសជាតិអស់ឫទ្វានុភាព ធ្លាក់ជារដ្ឋទន់ខ្សោយនៅអាស៊ីអាគ្នេយ៍ • ខ្មែរបាត់បង់កេតនភណ្ឌជាតិ ក្បួន ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត និងវប្បធម៌ ត្រូវសៀមឆក់ប្លន់អស់ • ប្រទេសធ្លាក់ក្នុងភាពអនាធិបតេយ្យគ្រោះទុរ្កិក្ស ពេញប្រទេស • ព្រះរាជវង្សានុវង្សប្រព្រឹត្តតអំពើពាលាលែងមានឫទ្ធានុភាព • ប្រជារាស្រ្តអស់ជំនឿលើព្រះរាជា • ប្រទេសកម្ពុជាបាត់បង់ខេត្ត ចន្ទបុរី បស្ចឹមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់ ។
នយោបាយបោះបង់ទំនាក់ទំនងជាមួយសៀម របស់ស្តេចស្រីសុរិយោពណ៌បានផលចំណេញ សម្រាប់ប្រទេសខ្មែរនៅសម័យនោះ ដូចជា ៖ • មិនបាច់រណបនឹងសៀម • មិនបាច់នាំសួយសាអាករទៅឱ្យសៀម • មិនបាច់បង់ទឹកដីនៅភាគខាងលិច ។
បានជាព្រះបាទពញាយ៉ាតប្តូររាជធានីពីអង្គរមកចុតមុខ ព្រោះដើម្បី • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាក់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា • នៅតំបន់អង្គរចំនួនប្រជាជនចុះខ្សោយ ចំណែកភាគខាងត្បូងមានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការបង្កបង្កើនផល • នៅតំបន់ចុតមុខងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឹក ។ រីឯតំបន់អង្គរត្រូវពួកសៀមបំផ្លិចបំផ្លាញអស់នូវប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធទាំងនេះ។
បានជាអង្គការអន្តរជាតិនេះ ដាក់ឈ្មោះថាជាអង្គការសហប្រជាជាតិ ព្រោះអង្គការនេះប្រទេសជាច្រើននៅលើពិភពលោកចូលជាសមាជិក ។ ហើយការបង្កើតឈ្មោះអង្គការនេះ គឺជាប់ទាក់ទងនឹងប្រធានាធិបតីអាមេរិកដ៏ល្បីឡាញម្នាក់ ដែលពលរដ្ឋអាមេរិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ៤ អាណត្តិជាប់គ្នា គឺលោកប្រង់ឃ្លីន រូស្វែល ។