ផលវិបាកនៃសង្រ្គាមលោកលើកទី១ គឺ • បាត់បង់ជីវិតមនុស្សអស់ ១០លាននាក់ និងរបួស ២០ លាននាក់ • បាត់បង់ផ្នែកធនធានសម្ភារៈសន្ធឹកសន្ធាប់និងប្រជាជនស៊ីវិលជាច្រើនលាននាក់ទៀត • សង្រ្គាមបានកំទេចអស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតមានលំនៅដ្ឋាន ផ្លូវដែក ស្ពាន រោងចក្រ ទីក្រុង.. • ពន្ធដារឡើងខ្ពស់ • ភាពអត់ការងារធ្វើបានធ្លាក់លើស្មាកម្មករ • សង្គ្រាមបង្កឱ្យមានបដិវត្តន៍ និងចលនាប្រជាធិបតេយ្យនិយមដែលមានទិសដៅកែទម្រង់សង្គមដល់ឫសគល់ ។
vrean.com Latest Questions
ផលវិបាកបន្ទាន់នៃសង្រ្គាមបានធ្វើឱ្យប្រទេសអឺរ៉ុបប្រទះនឹងការលំបាកដូចខាងក្រោម ៖ • វិបត្តិសេដ្ឋកិច្ច • វិបត្តិរូបិយវត្ថុ • វិបត្តិទីផ្សារ • វិបត្តិនយោបាយនិងសង្គម ។
វិបត្តិសេដ្ឋកិច្ចនៃប្រទេសមួយចំនួន ក្រោយមហាសង្រ្គាម ៖ • ចក្រភពអង់គ្លេសប្រទេសបារាំងដែលពីដើមធ្លាប់តែឱ្យគេខ្ចីបានធ្លាក់ខ្លួនក្លាយទៅជាកូនបំណុលរបស់សហរដ្ឋអាមេរិកទាំងអស់ • អាឡឺម៉ង់និងប្រទេសរូស៊ីដែលធ្លាក់ខ្លួនក្រីក្រខ្លាំងពេកគ្មានលទ្ធភាពទិញផលិតផលពីបរទេសបានបង្ខំចិត្តរស់ដោយខ្លួនឯងដោយផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងៗទាំងអស់ • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង៣០លាននាក់ជាហេតុធ្វើឱ្យមានចលាចលខាងនយោបាយនិងសង្គមដែលជាសម្ពាធបង្ខំរដ្ឋាភិបាលនានាឱ្យធ្វើអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច ចាប់ពីពេលនោះមក ។
សេដ្ឋកិច្ចសេរីបានទទួលបរាជ័យនៅពេលក្រោយសង្រ្គាមព្រោះដោយសារការអនុវត្តនយោបាយរបាំងពន្ធគយនិងនយោបាយឩបត្ថម្ភនិយមក្នុងវិស័យសេដ្ឋកិច្ចបានធ្វើឱ្យបាត់បង់សេរីភាពដែលជាគោលការណ៍ទីផ្សារនិយមមួយដ៏សំខាន់នៃមូលធននិយមក្នុងសតវត្សទី១៩ ។
ប្រទេសបានកាន់របបផ្តាច់ការនៅមុនសង្រ្គាមលោកលើកទី២មាន ប្រទេសអ៊ីតាលី ប្រទេសអាឡឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយកាល់ ប្រទេសរូស៊ី ប្រទេសអូទ្រីស ហុងគ្រី ។
សង្គ្រាមលោកលើកទី១ បានធ្វើឱ្យសង្គមមនុស្សជួបនឹងវិនាសកម្មដូចជា ៖ • មនុស្សជាច្រើនលាននាក់ត្រូវធ្លាក់ខ្លួនចុះក្នុងស្ថានភាពក្រីក្រលំបាកតោកយ៉ាករងទុក្ខវេទនា • គ្មានការងារធ្វើ (កម្មករជាង ៣០ លាននាក់ត្រូវបាត់បង់ការងាររបស់ខ្លួនក្នុងរោងចក្រ) • អ្នកដែលធ្លាក់ខ្លួនទាំងនោះច្រើនតែអ្នកមានបៀវត្សតិចតួចស្តួចស្តើង • ទំនិញឡើងថ្លៃយ៉ាងឆាប់រហ័ស ។
បានជាជប៉ុនដណ្តើមទីផ្សារអឺរ៉ុបនៅអាស៊ី និងប៉ាស៊ីភិចបានព្រោះ ៖ • ជប៉ុនបានខិតខំបង្កើនផលិតផលឩស្សាហកម្មគ្រប់មុខ ដើម្បីប្រកួតប្រជែងជាមួយទ្វីបអឺរ៉ុប • ការរីកចម្រើនខាងនាវាចរណ៍ ជំរុញឱ្យជប៉ុនពង្រីកទីផ្សារលើតំបន់ប៉ាស៊ីភិចខាងកើត អាស៊ីអាគ្នេយ៍និងប្រទេសចិន • នៅចន្លោះឆ្នាំ ១៩១៣ និង១៩១៨ ជប៉ុនបាននាំចេញផលិតផលឩស្សាហកម្មគិតជាប្រាក់មានចំនួនពី ៧០០ លានយ៉េនទៅដល់ ជាង២ពាន់លានយោន ។
ក្រោយសង្រ្គាមលោកលើកទី១ បានផ្លាស់ប្តូរផែនទីនយោបាយពិភពលោកគឹ • បានធ្វើឱ្យសាបសូន្យរបបរាជានិយមជាច្រើននៅទ្វីបអឺរ៉ុ • របបសាធារណរដ្ឋត្រូវបានស្ថាបនាឡើងក្នុងប្រទេសជាច្រើននៅទ្វីបអឺរ៉ុប • ការស្ថាបនារបស់ផ្តាច់ការបានធ្វើឱ្យមនុស្សភៀសខ្លួនចេញពីរដ្ឋរបស់ខ្លួនជាច្រើ ដោយខ្លាចការគំរាមកំហែងពីអ្នកកាន់អំណាច ដូចជានៅប្រទេសអាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ ។
វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុបានញាំញីយ៉ាងណាខ្លះ ដល់ប្រជាជនរងគ្រោះដូចខាងក្រោម ៖ • ផលិតផលលើសតម្រូវការធ្វើឱ្យថ្លៃផលិតផលហាងទំនិញធំៗបិទទ្វារ • សកម្មភាពពាណិជ្ជកម្មអន្តរជាតិត្រូវបានរាំងស្ទះ • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង ៣០ លាននាក់ ។
បដិវត្តន៍ខែកុម្ភៈនិងខែតុលាមានលក្ខណៈខុសគ្នាត្រង់ ៖ • បដិវត្តន៍ខែកុម្ភៈឆ្នាំ១៩១៧គឺជាបដិវត្តន៍គហបតីប្រជាធិបតេយ្យផ្តួលរំលំរបបរាជានិយមបង្កើតរបបសភាប្រជាធិបតេយ្យនិយមសេរីពហុបក្ស ។ • បដិវត្តន៍ខែតុលា ឆ្នាំ ១៩១៧ គឺបដិវត្តន៍ដណ្តើមអំណាចពីពួកប្រជាធិបតេយ្យ ដោយបក្សបុលសេវិច ដឹកនាំដោយលេនី ។