ព្រះអង្គប្រកាសចុះចេញពីរាជល័្លង្កថ្ងៃទី ០២ ខែមីនា ឆ្នាំ១៩៥៥ ដើម្បីបង្កើតអង្គការនយោបាយ ។
vrean.com Latest Questions
របបប៉ុលពតដួលរលំដោយសារ ៖ • ប្រជាជនកម្ពុជាស្អប់របបប៉ុលពត : ពួកប៉ុលពតវៃធ្វើបាប បង្អត់អាហារ ធ្វើការធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក សម្លាប់ចោល.. • វិសុទ្ធកម្ម : ពួកប៉ុលពតចម្រាញ់មនុស្សបដិវត្តន៍បរិសុទ្ធ ដូចនេះដើរចោទប្រកាន់ រួចសម្លាប់ចោលឲ្យតែសង្ស័យពួកវាសម្លាប់ • ធ្វើសង្គ្រាមជាមួយវៀតណាម : វៀតណាមមានប្រជាជនច្រើន អាវុធទំនើប ក្បួនប្រយុទ្ធខ្លាំង ពួកប៉ុលពតប្រជាជនតិច អាវុធអត់ យុទ្ធសាស្រ្តខ្សោយ ។
ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពីព្រោះ ៖ • ពួកប៉ុលពតកាប់សម្លាប់ និងបង្អត់អាហារប្រជាជនកម្ពុជា • សម្លាប់អ្នកចេះដឹង (បញ្ញាវត្ត ) • លុបបំបាត់សាសនា ប្រពៃណីជំនឿ ទំនៀមទំលាប់ • យកប្រទេសកម្ពុជាធ្វើជាវាលពិឃាជ និងផ្តាច់ទំនាក់ទំនងអន្តរជាតិ • កម្ពុជាក្លាយជាកូនអុករបស់ចិន ។
កត្តាដែលនាំឲ្យរណសិរ្សទទួលបានជ័យជំនះគឺមាន ៖ • ឆន្ទះប្រជាជនកម្ពុជាចូលរួមមុះមុត • កងទ័ពបដិវត្តន៍មានសេចកិច្ចក្លាហាន • វិរះភាពនៃអ្នកដឹកនាំទ៍ព • គាំទ្រ និងទំនុកបម្រុងពីប្រទេសជិតខាង • ប្រជាជន និងកងទ័ពអស់ជំនឿលើរបបប៉ុលពត ។
ផលប្រយោជន៍ក្រុមសាមគ្គីបង្កបង្កើនផល ផលល្អ • ជួយអ្នកគ្មានគោ ក្របី នង្គ័ល រនាស់.. • ជួយស្រ្តីមេម៉ាយ ចាស់ជរា ក្មេងកំព្រា (កម្លាំង) • ជួយដកស្ទូង និងច្រូតកាត់គ្នាទាន់ពេលវេលា • ជួយដល់សង្គមភាព (របបកុំមុយនីស្ត) ។ ផលអាក្រក់ • អ្នកមាន គោ ក្របី នង្គ័ល រនាស់ច្រើនជាពួកមូលដ្ឋានចាស់ ឯអ្នក១៧មេសា (អ្នកមូលដ្ឋានគ្មានធ្វើទេ មានតែបាតដៃទទេរ ។ ...
ប្រៀបធៀបសាធារណៈរដ្ឋបារាំងភាពដូចគ្នា ៖ • សភាត្រួតពិនិត្យការងាររដ្ឋបាល • សភាមានសិទ្ធិរំលាយរដ្ឋបាល • សភាមានអាណត្តិ៥ឆ្នាំ ។ ភាពខុសគ្នារវាងសាធារណៈរដ្ឋទី៤ និងសាធារណៈរដ្ឋទី៥ សាធារណៈរដ្ឋទី៤ • សភាជ្រើសរើសយករដ្ឋមន្ត្រី • សភាជ្រើសរើសតាំងប្រធានាធិបតី • គ្មានស្ថាប័នព្រឹទ្ធសភា ។ សាធារណៈរដ្ឋទី៥ • ប្រធានាធិបតីជ្រើសរើសនាយករដ្ឋមន្ត្រី • ប្រធានាធិបតីជ្រើសរើសដោយការបោះឆ្នោត • មានព្រឹទ្ធសភា • បង្កើតអង្គការសង្គ្រោះសង្គម ជួយអ្នកមានជំងឺ គ្រោះថ្នាក់ចរាចរណ៍ ការងារប្រាក់បំណាច់គ្រួសារកម្មករ ។
សកម្មភាពស្តារសេដ្ឋកិច្ច និងសង្គមនៃប្រទេសបារាំងមានដូចជា ៖ • ការកសាងហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន • កំណើនផលិតផលឩស្សាហកម្ម និង កសិកម្ម • ធ្វើតូបនីយកម្មរោងចក្រ ធ្យូងថ្ម ឩស្សាហកម្ម ធនាគារ ។
ព្រះរាជានៅសម័យអាណានិគមបារាំងមានព្រះនាម ៖ • ព្រះបាទនរោត្តម ១៨៦០-១៩០៤ • ព្រះបាទស៊ីសុវត្តិ ១៩០៤-១៩២៧ • ព្រះបាទស៊ីសុវត្តិមុនីវង្ស ១៩២៧-១៩៤១ • ព្រះបាទនរោត្តសីហនុ ១៩៤១-១៩៥៥ ។
មូលហេតុនៃការទាមទារឯករាជ្យពួកបារាំងបានសង្កត់ទៅលើ : ព្រះរាជាបាត់បង់អំណាចជាម្ចាស់ទឹកដី កែកម្លាំងច្បាំងក្នុងសង្គ្រាមលលោកលុបបំបាត់វប្បធម៍ ប្រពៃណី ទំនៀមទំលាប់ សាសនា យកព័ន្ធដាក្នុងកម្រិតខ្ពស់ ។
បានជាជួបប្រទះបញ្ហាគឺពលកម្មហួលកម្លាំង គ្មានសិទ្ធិសេរីភាព ហូបមិនគ្រប់គ្រាន់ គ្មានជម្រកគ្មានសម្លៀកបំពាក់ កាប់សំលាប់គ្មានជំនុំជំរះ ។