សន្និសីទក្រុងសឺណែវ ចាប់ផ្តើមនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៥៤ ដោយមានតំណាងប្រទេសចំនួន ១៩ ចូលរួម ។
vrean.com Latest Questions
ដើម្បីដសម្រេចទិសដៅកំណែទម្រង់ឆ្នាំ ១៨៧៧ និងឆ្នាំ ១៨៨៤ បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទុះគម្រោងការរបស់គេ ។
លទ្ធផលនៃសេដ្ឋកិច្ចសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំងមាន ៖ • អនុញ្ញាតឲ្យខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង ជាថ្នូរនឹងការលើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំង និងសេចក្តីត្រូវការសំខាន់ៗ ។ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល បារាំង។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្ត្រីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធដារខ្មែរ ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជាពីរផ្នែកគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីំសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ (នយោបាយការទូត ) ។
សង្រ្គាមទាមទារឯករាជ្យជាតិបានផ្ទុះឡើងនៅវៀតណាមនៅឆ្នាំ ១៩៤៦ ។
រណសិរ្ស “ខ្មែរឥស្សរៈ” បានធ្វើសកម្មភាពយ៉ាងសកម្មក្រោមការដឹកនាំរបស់គណបក្សកុំមុយនីសឥណ្ឌូចិន ។
រណសិរ្ស “ខ្មែរឥស្សរៈ” បានកសាងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅចន្លោះឆ្នាំ ១៩៤៧/១៩៤៨ ដោយទទួលការគាំទ្រពីកម្លាំងទ័ពវៀតណាម ។
កិច្ចព្រមព្រៀងបារាំងខ្មែរឆ្នាំ ១៩៤៩ មានអត្ថន័យថាព្រះរាជាណាចក្រកម្ពុជារដ្ឋរាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង ។
សម្តេចនរោត្តម សីហនុ និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៩ ដោយសារព្រឹត្តិការណ៍នៅឆ្នាំ ១៩៤៩ កងទ័ពខ្មែរឥស្សរៈបានពងង្រីកតំបន់កាន់កាប់របស់ខ្លួន នៅលើផ្ទៃដី ១ភាគ៣ នៃផ្ទៃប្រទេស ទាំងមូល ដែលមានប្រជាជនចំនួនប្រហែល ១លាននាក់រស់នៅ ។
ក្នុងការទាមទារឯករាជ្យពីបារាំង សម្តេចនរោត្តម សីហនុ បានធ្វើព្រះរាជសកម្មភាពនៅប្រទេសមួយចំនួនដូចជា ប្រទេសបារាំង សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសថៃ ។