បានជាគេតែងតែតាំងសម្ដេច នរោត្តសីហុជាព្រះប្រមុខរដ្ឋព្រោះ ៖ • ព្រះអង្គជាវីរជនដ៏ឆ្នើមក្នុងទាមទារឯករាជ្យជូនប្រទេសជាតិ (៩ វិច្ឆិកា ១៩៥៣) • ប្រជាជាគាំទ្រកម្មវិធីនយោបាយសង្គមរាស្រ្ដនិយម និងសម្ដេចសីហនុ • មានការស្មើពីប្រជាជនឪ្យព្រះអង្គឡើងកាន់តំណែងជាប្រមុខរដ្ឋ ដូចជាមានព្យុះហយាត្រានៅទីក្រុងភ្នំពេញ ចូរនិងកែប ជាដើម ។
vrean.com Latest Questions
ប្រទេសឥណ្ឌាប្រកាន់យករបបគ្រប់គ្រងប្រទេសជាសាធារណៈរដ្ឋសេរី បែបសហព័ន្ធនិយម ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាបានប្រព្រឺត្តទៅយ៉ាងដូចជា ៖ • ការតស៊ូដោយអាវុធ គឺដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីសំណាក់កងទ័ពវៀកមិញ • ការតស៊ូដោយសន្ដិវិធី ដឹកនាំដោយសម្ដេចព្រះនរោត្តមសីហនុ ( នយោបាយការទូត) ។
បដិវត្តន៍នេះបានផ្តល់លទ្ធផលដូចតទៅ ៖ • ផ្តល់លទ្ធផលយ៉ាងធំធេងពិសេសក្នុងរដ្ឋប៉ិនចាប់ និងកេរ៉ាឡា ។ ចាប់តាំងពីពេលមក ប្រទេសឥណ្ឌាទទួលបានភាពស័្វយគ្រប់គ្រាន់ខាងចំណីអាហារ ដែលអាចឱ្យគេបង្វែរជញ្ជីងចំណាយទៅរកការវិនិយោគលើវិស័យផ្សេងៗវិញ ហើយថែមទាំងអាចសល់ផលសម្រាប់នាំចេញទៀតផង • បដិវត្តន៍បៃតងបានបង្កើតវិសមភាពសង្គមនិងវិសមភាពតាមតំបន់ដោយមិនបាននាំមកនូវកំណែទម្រង់ក្សេត្រសាស្រ្តមួយប្រកបដោយប្រសិទ្ធភាពទេ ។ ការអភិវឌ្ឍសហករណ៍ឥណទានកសិកម្មមិនទានបានបំបាត់ចោលទាំងស្រុងនូវការចងការប្រាក់ថ្លៃលើសលប់ ហើយកសិករមួយចំនួនធំនៅតែក្រីក្រខ្លាំង និងជំពាក់បំណុលគេយ៉ាងធ្ងន់ធ្ងរ ។
បដិវត្តន៍បៃតង គឺជាការផ្លាស់ប្តូរយ៉ាងរហ័សផ្នែកកសិកម្មដែលកត់សម្គាល់ដោយការធ្វើជម្រើសពូជ ការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វចង្រៃប្រព័ន្ធបញ្ចូលទឹកសំខាន់ៗទិន្នផលនិងផលិតខ្ពស់ ។
ដើម្បីសម្រេចទិសដៅនយោបាយកំណែទម្រង់របសខ្លួន បារាំងប្រើមធ្យោបាយផ្ដល់លុយឪ្យមន្ដ្រីខ្មែរ ដើម្បីទម្លុះទម្លាយគម្រោងការរបស់គេ ។
ឥណ្ឌាមិនទាន់បានឆ្លងផុតអន្តរភាពប្រជាសាស្រ្តនៅឡើយទេ គឺប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងអន្តរភាពប្រជាសាស្រ្តនៅឡើយ គឺចាប់ពីបណ្តាឆ្នាំ ១៩០៥០ មកអត្រាមរណៈប្រមាណបានធ្លាក់ចុះអស់ពីរភាគបីដោយសារការរីកចម្រើនផ្នែកអនាម័យនិងសុខភាព និងដោយសារតែការកែលំអផ្នែកផលិតកម្មកសិកម្ម ។ ប៉ុន្តែអត្រាជាតិប្រមាណមិនទាន់ថយចុះបានសមស្របនៅឡើយទេ ។ អត្រាកំណើនប្រជាជនប្រចាំឆ្នាំនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ (១.៩% ជាមធ្យមនៅចន្លោះឆ្នាំ ១៩៩០-១៩៩៥) និង(១.៤% នៅឆ្នាំ ២០០៩ ។
ប្រទេសឥណ្ឌាជួបនឹងបញ្ហាជាច្រើនដូចជា ៖ • បញ្ហាភាពក្រីក្រ • បញ្ហាចិញ្ចឹមប្រជាជនដ៏ច្រើន • បញ្ហាជម្លោះដែនដីដែលបន្សល់ទុកដោយពួកអាណានិគមអង់គ្លេស (រដ្ឋកាស្មៀ) • បញ្ហាជម្លោះជនជាតិ (ពួកហិណ្ឌូនិងអ៊ីស្លាម) ។
តុលាការក្រុងឡាអេបានកាត់ក្តីឲ្យសៀមប្រគល់ប្រាសាទវិហារ មកឲ្យខ្មែរវិញ នៅថ្ងែទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ ។ នៅក្នុងព្រះនាម ម្ចាស់ក្សត្រយានី ស៊ីសុវត្ថិ កុសមនារីរតន៍ សិរីវឌ្ឍនា ជាព្រះមាតា ព្រះបាទនរោត្តមសីហនុ ។
លក្ខណៈដ៏អសា្ចរ្យនៃប្រាសាទព្រះវិហារអង្គរវត្តត្រង់ ៖ • សាងសង់នៅលើកំពូលភ្នំ ( ភ្នំដងរែក ) ពេលធាតុអាកាសត្រជាក់មានចុះអ័ព្ខ • មានលក្ខណៈធម្មជាតិស្រស់បំព្រង និងបរិយាកាសបនោរម្យ • ស្នាដៃសិល្បៈប្រកបដោយក្បាច់ក្បូររចនាល្អប្រណិត • សម្បូរដោយរចនាបទច្រើនប្រភេទ • ផ្លូវឡើងមានលក្ខណៈជាថ្នាក់ៗពិសេសតាមក្លោងទ្វារនីមួយៗ រចនាចម្លាក់ក្បាច់ក្បូរល្អពិសេស • ប្រាសាទមានកម្ពស់ប្រហែល ៦២៥ម៉ែត្រ ។