ព្រះរាជាអង្គណាមកតាំងរាជធានីនៅឩដុង្គដំបូងគេ គឺស្រីយុរិយោពណ៌ ។
vrean.com Latest Questions
ព្រះរាជាអង្គដែលបានស្តារវប្បធម៌និងប្រទេសខ្មែរឱ្យខ្ពង់ខ្ពស់ឡើងវិញគឺ អង្គឌួង ។
ព្រះរាជាអង្គដែលក្បត់ចូលដៃជាមួយសៀម ដើម្បីដណ្តើមរាជតែអង្គឯងគឺ ធម្មរាជា ។
បានជាព្រះពញាយ៉ាតជ្រើសរើសយកចតុមុខជារាជធានី ព្រោះដើម្បី ៖ • ការពារខ្លួនពីសំណាក់សត្រូវសៀម • នៅចតុមុខមានទីតាំងល្អ សម្រាប់ស្តារជីវភាពប្រជារាស្រ្តដែលបានធ្លាប់ចុះយ៉ាងគំហុកដោយសារសៀមចូលឈ្លានពានជាច្រើនសា • ភាគខាងត្បូង មានចំនួនប្រជាជនច្រើនជាងដែលងាយស្រួលក្នុងការប្រមូលកម្លាំងប្រជាជន និងកសាងប្រទេសជាតិ • ដីមានជីជាតិងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មទាំងផ្លូវគោក និងផ្លូវទឺក ។
បានជាព្រះបាទអង្គឌួងសម្រេចព្រះទ័យទៅពឹងបារាំងព្រោះដើម្បីជួយស្រោចស្រង់ប្រទេសខ្មែរឱ្យផុតពីការលេបត្របាក់របស់យួននិងសៀម ។
អរិយធម៌នៅសម័យក្រោយអង្គរមានកម្រិតទាបណាស់ បើប្រៀបធៀបទៅនឹងសម័យអង្គរ ព្រោះនៅសម័យនោះប្រទេសខ្មែរយើងបានជួបវិបត្តិសង្រ្គាមក្នុងស្រុក និងសង្រ្គាមឈ្លានពានពីប្រទេសជិតខាង ហើយមិនបានកសាងអ្វីឱ្យបានធំដុំជាគោលនៃអរិយធម៌ឡើយ ។ ចំណែកសម័យអង្គរវិញប្រទេសខ្មែរមានសន្តិភាពខ្មែរបានកសាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងបានកសាងប្រាសាទសិលានិងសិលាចារឹកជាច្រើនដែលបន្សល់ទុករហូតដល់សម័យបច្ចុប្បន្ននេះ ។
ការដួលរលំបន្ទាយលង្វែកជះឥទ្ធិពល ទៅលើវិស័យវប្បធម៌ដូចជាការបែកបាក់បន្ទាយលង្វែក ជាហេតុញុំាងប្រទេសខ្មែរឱ្យអស់ឫទ្ធានុភាព ធ្លាក់ខ្លួនជារដ្ឋតូចតាចនៅភូមិភាគអាស៊ីអាគ្នេយ៍ ។ ការបែងបាក់បន្ទាយលង្វែកបានធ្វើឱ្យខ្មែរយើងបាត់បង់អស់ក្បួនខ្នាត អ្នកប្រាជ្ញបណ្ឌិតកវីដែលត្រូវខ្មាំងកៀរយកទៅស្រុកវា ។ ម៉្យាងវិញទៀត ខ្មែរយើងត្រូវភ្លេចនូវអ្វីជារបស់ខ្មែរ ហើយបែរជាទទួលយកមកពីសៀមវិញ ។
បានជាសម័យក្រោយអង្គរពលរដ្ឋខ្មែរ គោរពបូជាព្រះពុទ្ធសាសនា ព្រោះចាប់ពីបដិវត្តន៍នាយត្រសក់ផ្អែកព្រះពុទ្ធសាសនាបានចាក់ឫសគល់យ៉ាងជ្រៅចូលក្នុងសង្គមខ្មែរ ជនជាតិខ្មែរគ្រប់ស្រទាប់ ចាប់តាំងពីព្រះមហាក្សត្រដល់ប្រជារាស្ត្រតូចតាចបំផុតសុទ្ធតែមានជំនឿមុតមាំលើព្រះពុទ្ធសាសនាដែលបានចាត់ទុកថាជាទីពឹងរលឹក ទោះបីគេបានលះបង់ចោលជំនឿដើមរបស់គេលើខ្មោត បិសាច អារក្ស អ្នកតា បង់បត់ក៏ដោយ ។
បានជាបុព្វបុរសខ្មែរកសាងប្រាសាទ និងចារឹកអក្សរលើសិលា ពីព្រោះ ក. ការកសាងប្រាសាទ • ដើម្បីបង្ហាញពីមហិទ្ធិរិទ្ធិរបស់ព្រះរាជា • បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ • ដើម្បីជាយុទ្ធសាស្ត្រក្នុងការការពារសត្រូវ • ជាទម្លាប់តគ្នាៗ របស់ព្រះមហាក្សត្រខ្មែរ ខ. ចារឹកអក្សរលើសិលា • ទុកបានរយៈពេលយូរ • បង្ហាញពីភាពអំណត់របស់បុព្វបុរសខ្មែរ • ទុកជាព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយ • សម័យនោះពុំទាន់មានក្រដាស…។
ប្រវត្តិរឿងភ្នំដូនពេញ គឺ មានស្រ្តីម្នាក់មេម៉ាយអ្នកមានស្តុកស្តម្ភម្នាក់ អ្នកផលងហៅថា ដូនពេញបានឱ្យគេលើកដីពូនជាកូនភ្នំ សាងសង់ព្រះវិហារដើម្បីតម្កល់ព្រះពុទ្ធរូប ៤ អង្គ ធ្វើអំពីលង្ហិន និងបដិមាថ្មមួយអង្គស្ថិតក្នុងដើមគគីរមួយ ដែលបានរសាត់អណ្តែតតាមទឹកទន្លេមេគង្គ ។ យាយពេញសង់ព្រះវិហាររួចរាល់ឆ្នាំ ១៣៧២ បដិមាថ្មនោះឈ្មោះថាអ្នកតាព្រះចៅ តែឥឡូវគេហៅលោកតាព្រះចៅវិញ ។