បានជាប្រទេសមហាអំណាចប្រកួតប្រជែងគ្នាដើម្បីគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាព្រោះតំបន់មជ្ឈិមបូព៌ា ជាតំបន់មួយជាសំបូរទៅដោយសម្បត្តិធម្មជាតិស្ដុកស្ថម្ភ(រ៉ែប្រេងកាត) ។
vrean.com Latest Questions
ជាបណ្ដាប្រទេសរ៉ាប់ដែលសំបូរទៅដោយធនធានស្ដុកស្តម្ភ ប្រជាជនច្រើន ប៉ុន្ដែមិនអាចធ្វើសង្រ្គាមយកជ័យជំនះទៅលើប្រទេសអ៊ីស្រាអែងបានព្រោះ ៖ • គ្មានសាមគ្គីភាពស្អិតរមួត • ការអត្តនោម័តនៃមេដឹកនាំអារ៉ាប់ក្នុងក្រុមផ្សេងៗ គ្នា • មានជម្លោះផ្ទៃក្នុង • ប្រជាជនអ៊ីស្រាអែលមានសាមគ្គីគ្នាភាពស្អិតរមួត • អ៊ីស្រាអែលមានកម្លាំងយោធាដ៏ខ្លាំងក្លា • អ៊ីស្រាអែលមានការគាំទ្រពីប្រទេសមហាអំណាច ។
រដ្ឋអ៊ីស្រាអែលថ្មីបានលេចឡើងដោយប្រទេសអង់គ្លេសដាក់អាណានិគមលើប្រទេសប៉ាលីស្ទីន ហើយនៅឆ្នាំ១៩៤៧ អង់គ្លេសបានបង្កើតរដ្ឋអធិបតេយ្យមួយនៅលើទឹកដីប៉ាលេស្ទីនឈ្មោះថា “ អ៊ីស្រាអែល “ ។ បន្ទាប់់មករដ្ឋអ៉ីស្រាអែលទទួលជោគជ័យនិងបានពង្រីកទឹកដីរបស់ខ្លួនថែមទៀតដែលក្លាយជាបញ្ហាដោះស្រាយមិនចេញរហូតដល់សព្វថ្ងៃនេះ ។
ជនជាតិជ្វីបមានមនសិការជាតិដូចខាងក្រោម ៖ • ជនជាតិជ្វីបភាគច្រើនបានប្រកាសថាគេមានសិទ្ធិរស់នៅលើទឹកដីនេះ (អ៉ីស្រាអែល) ពីព្រោះទីនេះជាមរតកនៃអាណាចក្ររបស់សេ្ដចខ្លួនឈ្មោះដេវីដ មានរាជធានី យេរូសាលីម ដែលកើតឡើងរាប់ពាន់ឆ្នាំមុនគ្រិស្ដសករាជ ។ • ពួកជ្វីបបានថែរក្សាសាសនា វប្បធម៌ និងជំនឿរបស់ខ្លួនដោយសង្ឃឹមថា ថ្ងៃណាមួយគេនឹងទទួកបានទឹកដីមាតុភូមិព្រះម្ចាស់របស់គេមកវិញ ។ • អ៉ីស្រាអែលបើកទ្វារចំហសម្រាប់ជនជាតិជ្វីបនៅលើសកលលោកទាំងអស់ដែលមានបំណងចង់រស់នៅទីនេះ ។
កត្តាឬសគល់ជំរុញឪ្យជនជាតិនេះអាចរួបរួមគ្នា បង្កើតរដ្ឋជ្វីបដ៏ខ្លាំងក្លានេះឡើងវិញបាន ដោយសារមនសិការស្នេហាជាតិ ស្នេហាទឹកដីស្នេហាទឹកដីស្នេហាជាតិសាសន៍ អត្តសញ្ញាណជាតិខ្លួន ដូចជាជនជាតិជ្វីបភាគច្រើនបានប្រកាសថាគេមានសិទ្ធិរស់នៅទឹកដីនេះជាមរតកនៃអាណាចក្ររបស់សេ្ដចខ្លួនឈ្មោះដេវីដ មានរាជធានីយេរូសាលីម ដែលកើតឡើងរាប់បាន់ឆ្នាំមុន គ.ស ។ ម្យ៉ាងទៀតពួកជ្វីបបានរក្សាសាសនា វប្បធម៌និងជំនឿរបស់ខ្លួនដោយសង្ឃឹមថាថ្ងៃណាមួយគេទទួលបានទឹកដីមាតុភូមិព្រះជាម្ចាស់របស់គេមកវិញ ។ លើសពីនេះមេដឹកនាំអ៊ីស្រាអែល បានស្វាគមន៍សម្រាប់សម្រាប់ជនជាតិជ្វីបណាដែលមានបំណងចង់រស់នៅលើទឹកដីរបស់ខ្លួនវិញ ។
ចំណុចខ្សោយដែលប្រទេសអារ៉ាប់មិនអាចទទួលជោគជ័យលើអ៉ីស្រាអែលបានក្នុងសង្រ្គាមប្រាំមួយថ្ងៃ គឺ ៖ • គ្មានសាមគ្គីភាពនៅប្រទេសអារ៉ាប • កត្តាអត្តនោម័តនៃមេដឹកនាំអារ៉ាប់ក្នុងក្រុមផ្សេងៗគ្នា • មានអំណួតហួតហេតុ • មិនបានគិតពីសមត្ថភាពរបស់ដៃគូខ្លួន… ។
ចលនាតស៊ូដើម្បីឯករាជ្យមានពីរបែបគឺ • ការតស៊ូដើម្បីឯករាជ្យជាតិ ប្រឆាំងនឹងរបបអាណានិគមនិយមអង់គ្លេសនិងបារាំង ។ ការតស៊ូនេះជាចលនាមួយមានលក្ខណះជាតិនិយម ។ • ការតស៊ូប្រឆាំនឹងពួកមូលធននិងសក្តិភូមិ ។
ដួយម៉ឺយជាសំដៅលើកម្មវិធីនយោបាយថ្មី គឺកំណែទម្រង់រ៉ាឌីកាល់ទៅលើរចនាសម័្ពន្ធសេដ្ឋកិច្ចទាំងស្រុងនិងបើកទ្វារផ្ដល់លទ្ធភាពដល់សហគ្រិនធ្វើសកម្មភាពនៅក្នុងសេដ្ឋកិច្ចទីផ្សារ ។ ការអនុវត្តរបស់ដួយម៉ឺយមានប្រសិទ្ធភាព ព្រោះការអនុវត្តដួយម៉ឺយបានធ្វើឪ្យមានកំណើនកសិកម្ម ឧស្សាហកម្ម និងវិនិយោគទុន បរទេសឡើងជាលំដាប់ ។
ប្រភពនៃទំនាស់នៅក្នុងតំបន់មជ្ឈិមបូព៌ាលេចចេញមកពីបញ្ហាមួយចំនួនដូចជា ៖ • បញ្ហាចម្រុះជាតិសាសន៍ • បញ្ហាប្រកាន់សាសនានិកាយផ្សេងៗគ្នា • បញ្ហារ៉ែប្រេងកាត • បញ្ហាព្រំដែន • បញ្ហាទំនាស់បង្កឡើងដោយប្រទេសមហាអំណាច… ។
តួនាទីសេ្ដចថៃក្នុងរដ្ឋធម្មនុញ្ញថៃមាន ៖ • គង់ជាម្លប់សម្រាប់ប្រជានុរាស្រ្ដរបស់ព្រះអង្គ • លើកលែងទោស • រំលាយរដ្ឋសភា • ជាអ្នកសម្របសម្រួល ដើម្បីធានាប្រក្រតីភាពស្ថាប័ន និងសណ្ដាប់ធ្នាប់សង្គម ។