កុំមូនក្រុងប៉ារីស ជានិមិត្តរូពនៃចម្បាំងស៊ីវិល ។
vrean.com Latest Questions
លក្ខខណ្ឌធំៗដែលនាំអ្នកនិយមរបបសាធារណរដ្ឋឱ្យបែកគ្នាជាពីរក្រុមបន្ទាប់ពីលោកម៉ាក់ម៉ាអុងត្រូវធ្លាក់ពីតំណែងដោយសារវិធីធ្វើឱ្យសម្រេចកម្មវិធីនយោបាយ គឺ • ក្រុមរ៉ាឌីកាល់មានលោកក្លឺម៉ង់សូជាអ្នកដឹកនាំមានបំណងធ្វើឱ្យកម្មវិធីសាធារណរដ្ឋសម្រេចបានទាំងស្រុង និងជាបន្ទាប់ទៀតផង ។ • រីឯពួកឱកាសនិយមដែលមានលោក កំបែតា និងលោកស៊ុលភែរី ជាមេវិញនោះ ប្រាថ្នាសម្រេចកម្មវិធីមួយផ្នែកម្តងៗដោយសន្សឹមៗ ទៅតាមឱកាសដែលហុចឱ្យ ។
បន្ទាប់ពីត្រូវបណ្តេញចេញពីគណៈរដ្ឋមន្រ្តី (ខែឩសភាឆ្នាំ ១៨៨៧) និងត្រូវដាក់ឱ្យចូលនិវត្តន៍មក (ខែមីនា ឆ្នាំ ១៨៨៨) លោកប៊ូឡង់សេ ក៏បានបង្កើតគណបក្សសេរីនិយមប្រាថ្នារំលាយអង្គការសភាចោល និងរៀបចំធ្វើរដ្ឋធម្មនុញ្ញជាថ្មី ដែលផ្តល់អំណាចពេញលេញមកឱ្យលោក ។ ការបោះឆ្នោតបំពេញកន្លែងក្នុងរដ្ឋសភាបានបញ្ជាក់ឱ្យដឹងថា លោកប៊ូឡង់សេ មានប្រជាប្រិយភាពខ្លាំងក្លាណាស់ ។ ដូចនេះក្រុមប៊ូឡង់សេនិយមដែលភាគច្រើនជាអ្នករាជានិយមបានបង្ខំឱ្យលោកប៊ូឡង់សេធ្វើរដ្ឋប្រហារដណ្តើមអំណាចតែលោកពុំហ៊ាន ។ អ្នកសាធារណរដ្ឋនិយមគ្រប់និន្នាការទាំងអស់បានរួបរួមគ្នាទប់ទល់ នឹងក្រុមប៊ូឡង់សេនិយម ។ លោកប៊ូឡង់សេភ័យខ្លួនក៏រត់ទៅក្រុងប្រ៊ុចសែល ។ ចាប់ពីពេលនោះ មកប្រជាប្រិយរបស់លោកធ្លាក់ចុះខ្លាំង ...
សហភាពឥណ្ឌូចិនបារាំងមានផលវិបាកសម្រាប់ប្រទេសខ្មែរយើងគឺ • ធ្វើឱ្យបាត់បង់ទឹកដីខ្មែរ (ក្រោមកម្ពុជាក្រោម) • គ្មានព្រំដែនសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ព្រំដែននយោបាយសឹងគ្មានន័យ • សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ • បន្សល់គំនិតបែបអាណានិគម ។
ចក្រភពរូស៊ីចែកជា ៖ • មណ្ឌលរូស៊ីធំ (ម៉ូស្គូ) ជាចក្រភពរូស៊ី និងជាទីតាំងនៃរាជធានីម៉ូស្គូទៀតផង • មណ្ឌលរូស៊ីស (បេឡារូស៊ី) ជាអាណាចក្រខេត្តមានរដ្ឋលីទុយអានី និងប៉ូឡូញ • មណ្ឌលរូស៊ីខាងត្បូងជាដែនដីទើបទន្ទ្រានយកបានពិចក្រភពអូតូម៉ង់ ។
សង្គមរូស៊ីនៅពាក់កណ្តាលសតវត្សទី១៩ ចែកជាវណ្ណៈអអភិជន គហបតី និងអ្នកងារ • វណ្ណៈអភិជនៈ មានពួកស្តេចត្រាញ់និងពួកម្ចាស់កម្មសិទ្ធិដីធំៗ ។ • វណ្ណៈទាសករ ឬអ្នកងារ ៖ មានទាសកររបស់រដ្ឋ និងទាសកររបស់អភិជន ។ • វណ្ណៈគហបតី ៖ មានពួកសិប្បករធំៗ និងអ្នកជំនួញធំៗ ។
បញ្ញវន្តរូស៊ី គឺក្រុមអ្នកបប្រកបវិជ្ជាជីវៈសេរី មានសាស្រ្តាចារ្យ គ្រូពេទ្យ មេធាវីជាដើម ។ វណ្ណៈថ្មីនេះជាបញ្ញវន្តដែលលេចចេញមកពីប្រភពរាស្រ្តសាមញ្ញពេញចិត្តនឹងវប្បធម៌ជាតិខុសពីអភិជនរូស៊ីដែលនិយមតែវប្បធម៌បរទេស (បារាំង) ។ បញ្ញវន្តប្រភពពីរាស្រ្តត្រូវការសិទ្ធិសេរីភាព ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងពេញចិត្តនឹងបដិវត្តន៍ ។
ព្រះចៅអធិរាជ ឬត្សារ កាន់អំណាចផ្តាច់ការ ។ ព្រះអង្គជាប្រមុខលើអង្គការគ្រប់គ្រងទាំងអស់ក្នុងចក្រភព ។ ព្រះចៅជាអ្នកបង្កើតច្បាប់សម្រាប់រដ្ឋដោយព្រះអង្គឯង ។ ព្រះចៅអធិរាជតែងតាំងនាម៉ឺនមន្រ្តីនាយទាហានទាំងឡាយ ឬបណ្តេញចោលតាមព្រះទ័យព្រះអង្គ ។ ពេលខ្លះព្រះចៅអធិរាជទ្រង់ប្រើអំណាចផ្តាច់ការក្នុងវិស័យសាសនាទៀតផង ។ រាជរដ្ឋាភិបាលរូស៊ីបំបិទសិទ្ធិ សេរីភាពមិនឱ្យគោរពសាសនាអ្វីក្រៅពីអរតូដុកឡើយ ។ បន្ទាប់ពីព្រះចៅអធិរាជមក គេឃើញមានក្រុមជំនុំជាច្រើនជាន់ថ្នាក់កាន់កាប់កិច្ចការធំៗ របស់ប្រទេស ។ សភាជាន់ខ្ពស់នៃអភិជនជាអង្គការធំបំផុតនិងមានអំណាចខ្ពស់បំផុតដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផងជានីតិប្រតិបត្តិផងនិងតុលាការផងហើយពិសេសទៅទៀតត្រូវត្រួតពិនិត្យកិច្ចការទាំងអស់ក្នុងអង្គការរដ្ឋ ។
បានជាព្រះចៅអាឡិចសង់ទី២ ជាអធិរាជល្បីល្បាញក្នុងប្រវត្តិសាស្រ្តរូស៊ី ព្រោះ ៖ • ព្រះអង្គបានទុកស្នាព្រះហស្តជាច្រើនតាមទង្វើកំណែទម្រង់វិស័យនយោបាយពង្រីកទឹកដី និងវិស័យរូស៊ីកម្ម ។ • ព្រះអង្គលុបបំបាត់របបទាសភាព ។ • ធ្វើកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ សិក្សាធិការ កងទ័ព ។
នយោបាយរូស៊ីកម្មរបស់ព្រះចៅអាឡិចសង់ទី២ គឺរំលាយជាតិផ្សេងៗក្នុងចក្រភពឱ្យទៅជាជាតិរូស៊ីទាំងអស់ ។ ដើម្បីឱ្យសម្រេចគោលបំណងនេះព្រះអង្គប្រើមធ្យោបាយដូចជា ៖ • បំបែកបំបាក់ផ្ទៃក្នុងនៃជាតិនីមួយៗ ដែលរស់នៅប្រទេស • បញ្ជូនជនរូស៊ីឱ្យទៅតាំងនិគមជនលើដីដែលរឹបអូសបាននោះ • ធ្វើច្បាប់រឹបអូសដីស្រែចំការរបស់ជនប៊ូឡូញ • បង្ខំឱ្យប្រើភាសារូស៊ីជាផ្លូវការតាមរយៈការអប់រំនៅសាលារៀនជាទូទៅនិងគ្រប់គ្រឹះស្ថានសាធារណៈទាំងឡាយ • រឹតបណ្តឹងផ្នែកសិទ្ធិមនុស្សបំបិទសេរីភាពខាងជំនឿសាសនានិងបង្ខំអ្នកស្រុកឱ្យកាន់សាសនាអរដុកទាំងអស់គ្នា • ទ្រព្យសម្បត្តិ ដីធ្លីរបស់វត្តអារាមដែលពុំមែនអរតូដុកត្រូវដាក់ជាសម្បត្តិរដ្ឋ ។